បាត់ដំបង៖ ស្នងការដ្ឋាននគរបាល បានចេញសេចក្តីជូនព័ត៌មានស្តីពីលទ្ធផលនៃកិច្ចប្រតិបត្តិការបង្រ្កាបករណីគ្រឿង ញៀនមួយករណីដោយសមត្ថកិច្ចនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងពីថ្ងៃទី៧ដល់ថ្ងៃទី៩ខែសីហាឆ្នាំ២០២៤។
នៅថ្ងៃទី០៨ខែសីហា ឆ្នាំ២០២៤ ដោយបានការសម្របសម្រួលលើនីតិវិធីពីឯកឧត្តមកែវ សុជាតិ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង សមត្ថកិច្ចនគរបាលក្រោមបញ្ជាដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ ដាញ់អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង កម្លាំងផែនការងារប្រឆាំងគ្រឿងញៀននិងកម្លាំងនគរបាលក្រុងបាត់ដំបង បន្តប្រតិបត្តិការដកហូតថ្នាំញៀនបន្ថែមទៀតសរុបទាំងអស់ចំនួន១៥៩,៦៥គ្រាប់ ស្មើនឹងទម្ងន់១៥៧១,៦៩ក្រាម។
កាលពីយប់ថ្ងៃទី០៧ខែសីហា ឆ្នាំ២០២៤ នៅចំណុចភូមិអូរតាគាំ១ សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង សមត្ថកិច្ចនគរបាលក្រុងបាត់ដំបងបង្ក្រាបបានករណីរក្សាទុក ដឹកជញ្ជូនឬជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន០១ករណី ក្នុងបទល្មើសជាក់ស្ដែងនិង ឃាត់ខ្លួនជនសង្ស័យ ចំនួន០១នាក់ឈ្មោះឈួម សុខវណ្នី ហៅឃ្លោកភេទប្រុស អាយុ ៣៧ឆ្នាំ មានទីលំនៅបច្ចុប្បន្ន ភូមិកគោ ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបងនិងរិបអូស បានថ្នាំញៀនប្រ ភេទមេតំហ្វេតាម៉ីន យ៉ាម៉ាWY ចំនួន១៩៧៤គ្រាប់ អាវុធខ្លី០១ដើមនិងសម្ភារៈពាក់ព័ន្ធ មួយចំនួនទៀត។
កិច្ចប្រតិបត្តិការនេះធ្វើឡើងក្រោមបញ្ជាដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ ដាញ់អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ហើយលោក វរសេនីយ៍ឯក ពេជ្រ សារ៉ែន អធិការនគរ បាលក្រុងបាត់ដំបងដឹកនាំកម្លាំងបង្រ្កាបដែលមកដល់ ពេលនេះជនសង័្សយកំពុងស្ថិតក្នុងនិតិវិធីនៃសាកសួរស្រាវជ្រាវនៅក្នុងរង្វង់ដៃសមត្ថកិច្ចនៅឡើយ ៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី