ស្រាបៀរ លីអូ បានផ្តល់ចំណងដៃ សុភមង្គល ជូនគូស្វាមី ភរិយាថ្មី ចំនួន៤៨គូ ដែលបានឈ្នះរង្វាន់ពីកម្មវិធី “ចំណងដៃ សុភមង្គលអាពាហ៍ពិពាហ៍ របស់ស្រាបៀរ លីអូ” ជាលើកទី៣ ក្នុងឆ្នាំ២០១៨នៅក្នុងកម្មវិធី Leo Surprise របស់ស្ថានីយ៍ទូរទស្សន៍អាស៊ីអាគ្នេយ៍ នាព្រឹកថ្ងៃទី១៨ ខែ សីហា ឆ្នាំ២០១៨។
គូស្វាមីចំនួន៣គូ បានឈ្នះរង្វាន់ធំ ម៉ូតូ Scoopy i និង១៨គូ បានឈ្នះបន្តោងខ្សែកមាសចំនួន៥ជី ហើយ២៧គូផ្សេងទៀត បានឈ្នះបណ្តោងខ្សែកមាសទំងន់២ជី ដែលពួកគេមកពីគ្រប់រាជធានី\ខេត្ត។
គូស្វាមី ភរិយាថ្មី មួយគូ លោក ទី ម៉ាឆុង និង លោកស្រី ជួន ចន្ទ្រា មកពីស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ ដែលជាម្ចាស់រង្វាន់ ម៉ូតូ Scoopy i បានឱ្យដឹងថា ពួកគាត់ពិតជារីករាយក្រៃលែង នៅពេលលឺគេប្រកាសឈ្មោះ របស់ខ្លួនក្នុងកម្មចាប់ឆ្នោតផ្សងសំណាង កាលពីថ្ងៃទ១១ ខែសីហា កន្លងទៅនេះ។ អ្នកទាំងពីចាត់ទុកថា នេះជាចំណងដៃដ៏អស្ចារ្យបំផុតសម្រាប់ពួកគាត់។
លោក ព្រាប សុវណ្ណ អ្នកតំណាងផ្នែកទីផ្សារ របស់ក្រុមហ៊ុន ស្រាបៀរ លីអូ បានថ្លែងឱ្យដឹងនៅក្នុងកម្មវិធីប្រគល់រង្វាន់ថា ជារៀងរាល់ឆ្នាំ ស្រាបៀរ លីអូ តែងតែមានកម្មវិធី ចំណងដៃ សុភមង្គលអាពាហ៍ពិពាហ៍ ដើម្បីថ្លែងអំណរគុណ ដល់អតិថិជនរបស់ខ្លួន ដែលបានជ្រើសរើសស្រាបៀរ លីអូ សម្រាប់ថ្ងៃមង្គលរបស់ពួកគេ។ លោកសង្ឃឹមថា អតិថិជននៅតែបន្តគាំទ្រស្រាបៀរ លីអូ ដើម្បីឱ្យកម្មវិធីមង្គលការកាន់តែមានភាពសប្បាយរីករាយ។
សូមបញ្ជាក់ថា នេះជាការចាប់រង្វាន់ចុងក្រោយ សម្រាប់កម្មវិធីចាប់ឆ្នោតផ្សងសំណាង ផ្តល់ចំណងដៃ សុភមង្គលអាពាហ៍ពិពាហ៍ឆ្នាំ២០១៨ នេះ ស្រាបៀរ លីអូ ក៏នៅតែបន្តផ្តល់សំណាងដល់គូរស្វាមី ភរិា សម្រាប់ឆ្នាំ២០១៩ជាបន្តទៀត៕ ដោយ ៖ កូឡាប