ភ្នំពេញ៖ តារាសម្ដែង ឌុច លីដា បានបើករថយន្តចូលគោលដៅអនុវត្តន៍ច្បាប់ចរាចរណ៍ផ្លូវគោក របស់អធិការដ្ឋានខណ្ឌ៧មករា ហើយមិនសហការជាមួយសមត្ថកិច្ចពិនិត្យជាតិអាល់កុល បង្កការភ្ញាក់ផ្អើល នាវេលាម៉ោង១២រំលងអធ្រាត្រ ឈានចូលថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៤នេះ ម្ដុំអតីតផ្សារស៊ីតនី ផ្លូវកម្ពុជាក្រោម ខណ្ឌ៧មករា រាជធានីភ្នំពេញ។
យោងតាមសមត្ថកិច្ច បានបញ្ជាក់ឲ្យដឹងថា ក្រោយពីនាំតារាសម្ដែង ឌុច លីដា ទៅដល់អធិការខណ្ឌ សមត្ថកិច្ចបានវាស់ជាតិអាល់កុល គឺមានកម្រិត ០.៩០មីល្លីក្រាមក្នុងមួយលីត្រខ្យល់ និងបានបង់ផាកពិន័យចំនួន២លានរៀល។ មុននឹងនាំតារាសម្ដែង ឌុច លីដា ទៅអធិការខណ្ឌ គឺដោយសារតែតារាសម្ដែងល្បីរូបនេះ មិនបានសហការជាមួយសមត្ថកិច្ច នៅនឹងគោលដៅចរាចរណ៍ ដោយបានប្រើប្រាស់ពាក្យសម្ដី និងកាយវិការមិនសមរម្យដាក់មកលើសមត្ថកិច្ច៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី