Friday, November 22, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងការងារ ជូនដំណឹងដល់ពលករកម្ពុជាដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសថៃ អំពីទឹកជំនន់នៅខេត្តឈៀងរ៉ៃ សូមបង្កើនការប្រុងប្រយ័ត្ន

ភ្នំពេញ ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សូមជម្រាបជូនដំណឹងដល់សាធារណជន ជាពិសេសពលករកម្ពុជាដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសថៃ អំពីទឹកជំនន់នៅខេត្តឈៀងរ៉ៃ នៃប្រទេសថៃ។

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សូមជូនដំណឹងដល់សាធារណជន ជាពិសេសពលករកម្ពុជា ដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសថៃទាំងអស់ឱ្យបានជ្រាបថា នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ សារព័ត៌មាន Bangkok Post បានចេញផ្សាយអំពីគ្រោះទឹកជំនន់នៅខេត្តឈៀងរ៉ៃ នៃប្រទេសថៃ ដែលបណ្តាលឱ្យមានផលប៉ះពាល់ នៅតំបន់ទំនាប ជាពិសេសស្រុកម៉ែសៃ ខេត្តឈៀងរ៉ៃ។ រាជរដ្ឋាភិបាលថៃ បាននិងកំពុងពង្រាយទូកបាតសំប៉ែត ដែលបានមកពីស្ថានីយចំនួន ៣ ក្នុងខេត្តឈៀងរ៉ៃ ដើម្បីជម្លៀសជនរងគ្រោះដោយទឹកជំនន់ ដែលភាគច្រើន ជាមនុស្សចាស់ ស្ត្រី និងកុមារ។ មកដល់ព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៤ មិនទាន់ទទួលបានព័ត៌មានថាមាន ពលករកម្ពុជារងគ្រោះ ឬមានបញ្ហាដោយគ្រោះទឹកជំនន់នេះនៅឡើយ។

ក្រសួងបាននិងកំពុងយកចិត្តទុកដាក់តាមដានស្ថានការណ៍វិវត្តន៍នៃគ្រោះទឹកជំនន់នេះ ដោយបានធ្វើការ យ៉ាងជិតស្និទ្ធជាមួយស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ និងទីភ្នាក់ងារជ្រើសរើសឯកជនទាំងអស់ ដើម្បីធានាថា ពលករកម្ពុជាដែលកំពុងស្នាក់នៅ និងធ្វើការនៅក្នុងខេត្តឈៀងរ៉ៃ ទទួលបានការយកចិត្តទុកដាក់ និងស្ថិតនៅ ទីកន្លែងសុវត្ថិភាព។

ក្រសួងសូមអំពាវនាវដល់ពលករកម្ពុជាដែលកំពុងស្នាក់នៅ និងធ្វើការនៅក្នុងខេត្តឈៀងរ៉ៃ និងបណ្តាខេត្ត ផ្សេងៗទៀត សូមបង្កើនការប្រុងប្រយ័ត្នខ្ពស់ និងបន្ថយកចិត្តទុកដាក់តាមដានស្ថានការណ៍ ព្រមទាំងអនុវត្តតាម ការណែនាំរបស់អាជ្ញាធរថៃ៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

×