Wednesday, January 15, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

វិវាទពាក់ព័ន្ធនឹងកិច្ចសន្យាលក់ទិញអចលនទ្រព្យ​ ២​ ករណីនៅខេត្តកណ្តាលត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅ អ.ដ.ក.

ភ្នំពេញ ៖ នៅថ្ងៃសៅរ៍​ទី១៤ ខែកញ្ញា ឆ្នាំ២០២៤ មន្រ្តីសម្រុះសម្រួលដោះស្រាយវិវាទ នៃ អាជ្ញាធរជាតិដោះស្រាយជីវិតក្រៅប្រព័ន្ធតុលាការ អ.ដ.ក. មាន លោក ហួន សុខនីម  លោក ហុង គុណ និង លោក រ៉េន រស់ បានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយញជោគជ័យនូវវិវាទពាក់ព័ន្ធនឹងកិច្ចសន្យាលក់ទិញអចលនទ្រព្យចំនួន​ ​២​សំណុំរឿង។

សំណុំរឿងទាំង​ពីរនេះ កើតចេញពីការមិនអនុវត្តកាតព្វកិច្ចនៃកិច្ចសន្យាលក់ទិញអចលនទ្រព្យ(ដី និងផ្ទះ) ចំនួន​ ៣​ នៅក្នុងគម្រោងបុរីមួយកន្លែង​ ដែលមានទីតាំងស្ថិតនៅក្នុងខេត្តកណ្តាល  ដែលវិវាទនេះបានកើតឡើងចាប់តាំងពីឆ្នាំ២០២០មកម៉្លេះ​។ កន្លងមក គូភាគីក៏បានព្យាយាមរកដំណោះស្រាយវិវាទនៅស្ថាប័នមួយចំនួនផងដែរ តែមិនទទួលបានលទ្ធផលនោះទេ ទើបចុងក្រោយ វិវាទនេះត្រូវបានដាក់មក អ.ដ.ក. ដើម្បីស្នើសុំអោយមាន​ការដោះស្រាយ។

មន្រ្តីសម្រុះសម្រួលដោះស្រាយវិវាទនៃ អ.ដ.ក. បានពិនិត្យ សិក្សា ស្រាវជ្រាវដោយយកចិត្តទុកដាក់ និងដោះស្រាយបញ្ចប់វិវាទនេះ ដោយផ្អែកលើឆន្ទៈព្រមព្រៀងរបស់គូភាគី និងដោយឆាប់រហ័ស។

គូភាគីវិវាទបានសះជានឹងគ្នា ហើយបានផ្តិតស្នាមម្រាមដៃលើកំណត់ហេតុព្រមព្រៀងបញ្ចប់វិវាទដែលតាមច្បាប់កំណត់ហេតុនេះមានតម្លៃអនុវត្តដូចសាលក្រមស្ថាពររបស់តុលាការ៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

×