Thursday, September 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាជីវករលក់សម្លៀកបំពាក់ផ្សារវាលយន្ត ត្អូញត្អែលក់អត់ដាច់នៅក្រុងស្វាយរៀង

ខេត្តស្វាយរៀង៖អាជីវករលក់សំលៀកបំពាក់នៅផ្សារវាលយន្តត្អូញត្អែ ប្រាប់អ្នកសារព័ត៌មានយើងថា នៅឆ្នាំ២០២៤នេះ សម្លៀកបំពាក់លក់អត់ដាច់គ្មានអតិថិជនមកទិញ ក្នុងថ្ងៃខ្លះលក់ដាច់ខោអាវ២ទៅបីកំប្លេ ថ្ងៃខ្លះគ្មានម៉ូយសូមបីតែម្នាក់មកទិញសោះ បើព្រៀបធៀបទៅកាលពីសម័យកូវីដ -១៩គឺលក់សម្លៀកបំពាក់ដាច់គួសម មកដល់ឆ្នាំ២០២៤នេះ រកប្រាក់បង់ថ្លៃ សន្តិសុខយាមតូបមិនបានផង។

ការត្អូញត្អែបែបនេះកើតឡើងនៅថ្ងៃទី១៥កញ្ញា២០២៤ នៅផ្សារវាលយន្តភូមិវាលយន្តសង្កាត់ស្វាយរៀងក្រុងស្វាយរៀង។ បើតាមបុរសម្នាក់លក់ដូរសំលៀកបំពាក់នៅផ្សារវាលយន្តបានលើកឡើងថា អ្នកមានតូបខាងក្នុងលក់អត់ដាច់ទេ មូលហេតុ អ្នកអាជីវកម្មផ្ញើម៉ូតូ យកថ្លៃពេក គឺម៉ូតូ១គ្រឿងតម្លៃ២,០០០រៀល ដូច្នេះគ្មានអ្នកចូលទៅទិញនៅតូបខាងក្នុងៗទេ គឺគេចូលទិញតែតូបៗដែលនៅខាងមុខ ៗ មិនចាំបាច់ផ្ញើរម៉ូតូ។

ក្រុមអាជីវករដែលមានតូបខាងក្នុងៗ បានសំណូមពរ សូមឲ្យប្រធានផ្សារ ធ្វើសណ្តាប់ធ្នាប់ កុំឲ្យដាក់ផ្ញើរកង់ម៉ូតូនៅខាងមុខផ្សារវាលយន្តសូមដាក់កន្លែងផ្ញើរម៉ូតូនៅខាងៗផ្សារ(តាមសៀចិញ្ចើមថ្នល់) ហើយអ្នកយកភាស៊ីផ្សារកំយកថ្លៃផ្ញើម៉ូតូថ្លៃពេក (ម៉ូតូ១គ្រឿង២ពាន់រៀល)សូមបញ្ចុះតម្លៃត្រឹម៥០០រៀលបានហើយ។

បើតាមស្ត្រី អាយុ៥៤ឆ្នាំ បានលើកឡើងថា ចាប់តាំងពីដើមឆ្នាំ២០២៤មក ផ្សារវាលយន្តលក់មិនដាច់ទេ រកតែថ្លៃបង់ភាស៊ីនិងថ្លៃសន្តិសុខយាមមិនបានផង ។ ប្រភពបន្តទៀតថា បង់ភាស៊ី ១ថ្ងៃ១,៥០០រៀលទៅ៣,០០០រៀល ហើយបង់ថ្លៃសន្តិសុខយាមកាម ក្នុង១ខែ តូប១ បង់១៥,០០០រៀល (តាមទំនិញ)។ចណែកស្ត្រីលក់នាឡិកាដៃ បានលើកឡើងថា ស្ងាត់ណាស់គ្មានអ្នកទិញទេ ក្នុង១ថ្ងៃលក់បាន២ទៅ៣គ្រឿងប៉ុណ្ណោះ។ហើយថ្លៃបង់ភាស៊ី១ថ្ងៃ៣,០០០រៀល តម្លៃតូបជួលគេក្នុង១ខែ៧ម៉ឺនរៀល។

ចំណែកស្ត្រីម្នាក់លក់សម្លៀកបំពាក់និងខ្សែក្រវ៉ាត់បានត្អូញត្អែថា គ្មានមនុស្សមកទិះសោះ ក្នុង១ថ្ងៃលក់បានលុយ១ម៉ឺនរៀល គ្រាន់តែទិញបបរឲ្យចៅនិងពិសាខ្លួនឯងអស់បាត់ទៅហើយខ្វះថ្លៃបង់ភាស៊ីប្រចាំថ្ងៃក៏មាន។
ចំពោះយុវជនម្នាក់ជាអ្នកលក់ខ្សែក្រវ៉ាត់ កាបូប និងស្បែកជើងក៏ត្អូញត្អែថាលក់អត់ដាច់ដែរតូបគាត់នៅមុខគេ តែគ្មានមនុស្សមកទិញតែម្តង មូលហេតុមកពីកត្តាសេដ្ឋកិច្ចទូទៅ ប្រជាពលរដ្ឋរកចំណូលបានតិច។

រីឯស្ត្រីម្នាក់បានលើកឡើងថា ការលក់ដូរ ក្នុងផ្សារមិនសូវដាច់មូលហេតុ មានអ្នកលក់តាមអនឡាញ គេលក់ឡាយឡុង មានអ្នដឹកលក់តាមម៉ូតូរ៉ឺម៉កនិងរថយន្ត តាមផ្ទះនៅមូលដ្ឋាន មានដាក់លក់នៅតាមខាងមុខរោងចក្រ និងមានក្រុមហ៊ុនមកតាំងពិរព័ណ៌ ដាក់លក់ទំនិញគ្រប់មុខ ធ្វើឲ្យប៉ះពាល់ទីផ្សារអ្នកលក់តាមតូបក្នុងផ្សារ ។

អ្នកខ្លះនិយាយថា មូលហេតុសេដ្ឋកិច្ចសកល ប្រាក់ចំណូលធ្លាក់ចុះ មនុស្សជាច្រើនគ្មានមុខរបរ ។ នេះគ្រាន់តែ ជាការសន្និដ្ឋានរបស់ក្រអាជីវករលក់ដូរក្នុងផ្សារវាលយន្តលើកឡើងទេ មូលហេតុការលក់ដូរសម្លៀកបំពាក់មិនដាច់មកពីមូលហេតអ្វីឲ្យពិតប្រាកដនោះ មិនអាចដឹងបានទេ សូមរង់ចាំអ្នកសេដ្ឋកិច្ចគេវាយតម្លៃចុះ។ ទាក់ទិនករណីនេះដែរមិនអាចរកការបំភ្លឺពីលោកប្រធានផ្សារវាលយន្តបានដែរ ដោយថ្ងៃនេះជាថ្ងៃអាទិត្យ ៕ រក្សាសិទ្ធដោយ ៖ សុំសុវណ្ណគីរី

spot_img
×