Sunday, December 22, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពីខែមករា ដល់ខែសីហា ឆ្នាំនេះគ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមបានចំនួន ២៥លើក និងមានប្រជាពលរដ្ឋចំនួន ៣៨នាក់ បានរងរបួស ពិការ និងស្លាប់

ភ្នំពេញ៖ អាជ្ញាធរមីន បានឲ្យដឹងថា ក្នុងអំឡុងពេលពីខែមករា ដល់ខែសីហា ឆ្នាំ២០២៤ មន្រ្តី-បុគ្គលិក CMVIS បានចុះប្រមូល និងកត់ត្រាយកព័ត៌មាននៅទីកន្លែងគ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមបានចំនួន ២៥លើក និងមានប្រជាពលរដ្ឋចំនួន ៣៨នាក់ បានរងរបួស ពិការ និងស្លាប់។

ប្រព័ន្ធព័ត៌មានជនរងគ្រោះដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមនៅកម្ពុជា (CMVIS— Cambodia Mine/ERW Victim Information System) ត្រូវបានបងើ្កតឡើងដើម្បីប្រមូលបញ្ចូល និងរក្សាទុកទិន្នន័យគ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ដែលបានកើតឡើងនៅក្នុងប្រទេសកម្ពុជា ដែលអនុវត្តដោយមន្រ្តី បុគ្គលិក CMVIS ក្នុងនាយកដ្ឋានផែនការ សេដ្ឋកិច្ចសង្គម និងគ្រប់គ្រងទិន្នន័យ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរមីន។

មន្ត្រី បុគ្គលិក CMVIS តែងចុះប្រមូលទិន្នន័យជនរងគ្រោះនៅពេលមានគ្រោះថ្នាក់ដោយសារមីននិងសំណល់ជាតិផ្ទុះពីសង្គ្រាមកើតឡើង និងផ្តល់សារអប់រំពីគ្រោះថ្នាក់ដោយសារយុទ្ធភណ្ឌគ្រឿងផ្ទុះដល់ប្រជាពលរដ្ឋដែលកំពុងរស់នៅតំបន់មានហានិភ័យដោយសារយុទ្ធភណ្ឌគ្រឿងផ្ទុះ និងរាយការណ៍ពីគ្រាប់យុទ្ធភណ្ឌគ្រឿងផ្ទុះនៅតាមមូលដ្ឋានទៅប្រតិបត្តិករសកម្មភាពមីនយកទៅកំទេចចោល។

ក្នុងអំឡុងពេលពីខែមករា ដល់ខែសីហា ឆ្នាំ២០២៤ មន្រ្តី-បុគ្គលិក CMVIS បានចុះប្រមូល និងកត់ត្រាយកព័ត៌មាននៅទីកន្លែងគ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមបានចំនួន ២៥លើក និងមានប្រជាពលរដ្ឋចំនួន ៣៨នាក់ បានរងរបួស ពិការ និងស្លាប់។ តួលេខនេះមានការកើនឡើង ៤៦% ប្រៀបធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២៣។ ទិន្នន័យគ្រោះថ្នាក់ទាំងនោះត្រូវបានដាក់បញ្ចូល និងរក្សាទុកក្នុងប្រព័ន្ធទិន្នន័យថ្នាក់ជាតិ ដើម្បីវិភាគ បកស្រាយស្ថានភាពគ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ហើយត្រូវបានចែកចាយទៅស្ថាប័នពាក់ព័ន្ធ និងវិស័យសកម្មភាពមីន និងប្រតិបត្តិករជួយជនរងគ្រោះ ដើម្បីដាក់បញ្ចូលទៅក្នុងផែនការរបស់ពួកគេ។ ក្រុមការងារ CMVIS បានផ្តល់សារអប់រំកាត់បន្ថយគ្រោះថ្នាក់ដោយសារយុទ្ធភណ្ឌគ្រឿងផ្ទុះ ដល់ប្រជាពលរដ្ឋដែលកំពុងរស់នៅតាមតំបន់ដែលមានហានិភ័យដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមបានចំនួន ២១៥០នាក់ ។ ជាមួយគ្នាផងដែរនោះក៏បានផ្តល់ព័ត៌មានពីទីតាំងគ្រាប់នៅតាមមូលដ្ឋានបានចំនួន ១០១គ្រាប់ ទៅប្រតិបត្តិករសកម្មភាពភាពមីន ដើម្បីយកចេញ និងកំទេចចោល៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

×