Thursday, September 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោកជំទាវ សេង វួចហ៊ុន ជាបេក្ខភាពឈរឈ្មោះជាប្រធានគណៈមេធាវីអាណត្តិទី១៥

រាជធានីភ្នំពេញ, ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៤ (Fairfield by Marriott Phnom Penh Hotel) លោកជំទាវ សេង វួចហ៊ុន ប្រធានក្រុមមេធាវី អាស៊ី កម្ពុជា, បេក្ខភាពឈរឈ្មោះជាប្រធានគណៈមេធាវីអាណត្តិទី១៥ ដែលមានលេខរៀងទី២ និងជាបេក្ខភាពស្រ្តីដំបូង ដែលបានឈរឈ្មោះជាបេក្ខភាពប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារជាមួយបងប្អូនសហភាតាដែលជាបេក្ខភាពឈរឈ្មោះសមាជិកក្រុមប្រឹក្សាគណៈមេធាវីអាណត្តិទី១១ មានលេខរៀងសម្រាប់ការបោះឆ្នោតចាប់ពីលេខ ៣២ ដល់ ៥៩ ដែលត្រូវបានសម្រេចទទួលស្គាល់ដោយគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ។

កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងដើម្បីពិភាក្សាអំពីទិសដៅការងារ ចក្ខុវិស័យ គោលនយោបាយ ការទទួលខុសត្រូវ ក្នុងនាមជាអ្នកដឹកនាំដែលមានភារកិច្ចត្រូវបំពេញការងារបន្ទាប់ពីទទួលបានការគាំទ្រ និងការផ្ដល់ទំនុកចិត្តពីបងប្អូនសហភាតាតាមរយៈការបោះឆ្នោតដើម្បីដឹកនាំគណៈមេធាវី នាពេលនាគតដ៏ឆាប់ខាងមុខនេះ។

“យើងធ្វើដំណើរលើផ្លូវតែមួយ ឆ្ពោះទៅគោលដៅរួមតែមួយ !”
“ONE WAY ONE GOAL !”

យើងខ្ញុំ សូមការគាំទ្រពីបងប្អូនសហភាតាទាំងអស់គ្នា និងសូមគោរពអញ្ជើញបងប្អូនសហភាតាទាំងអស់ អញ្ជើញទៅបោះឆ្នោតដោយផ្ទាល់ ដើម្បីជ្រើសរើសប្រធានគណៈមេធាវីអាណត្តិទី១៥ និងសមាជិកក្រុមប្រឹក្សាគណៈមេធាវីអាណត្តិទី១១ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤ ខាងមុខនេះ។

សូមបងប្អូនសហភាតា ទទួលនូវការគោរពរាប់អានដោយស្មោះស្ម័គ្រអំពីយើងខ្ញុំទាំងអស់គ្នា ៕

spot_img
×