ស្រីស្រស់ក្នុងឈុតអាពាហ៍ពិពាហ៍ បានចំណាយលុយជាច្រើន ដើម្បីសុំមិត្តប្រុសរៀបការលើស្ពានកញ្ចក់កម្ពស់ ៣៥០ម៉ែត្រ… ។
នាងបានប្រឹងប្រែងត្រៀមបម្រុងនូវឈុតឆាកសុំមិត្តប្រុសរៀបការដោយស្លៀករ៉ូបអាពាហិពិពាហ៍ស ឈរក្បែររថយន្តថ្មីស្រឡាង រួមនឹងវ៉ាលីសមួយផ្ទុកលុយ ១០.០០០យាន់ (ប្រមាណ ១៤.៥០០ USD) នៅលើស្ពានកញ្ចក់ថ្លាឈ្វេងកម្ពស់ ៣៥០ម៉ែត្រ ពីដី នាទីក្រុង Zhengzhou ខេត្ត Henan ។
ខ្សែវីដេអូ បានបង្ហោះផ្សាយលើគេហទំព័រសង្គម Pear Video ថ្ងៃទី ១៥ ខែសីហា ។ គេនៅឃើញនាងឈរក្បែរបដារមួយសរសេរថា ៖ “បើបងហ៊ានដើរលើស្ពាននេះ អូននឹងរៀបការបងភ្លាម!” ។
រីឯភាគី “បុរស” វិញ ទោះបីមានមិត្តភក្តិជាច្រើនប្រឹងប្រែងបញ្ចុះបញ្ចូលឲ្យបោះជំហានឡើងស្ពានក្តី តែបានដាច់ខាតមិនយល់ព្រម ហើយចេញពីទីនេះទៅ ។
បុគ្គលិកគ្រប់គ្រងស្ពានកញ្ចក់លើភ្នំ Fuxi នេះ បានសារភាពថា ពួកគេបានប្រឹងជួយដល់នារីខាងលើ រៀបចំឈុតឆាកសុំរៀបការ ហើយក៏បានបដិសេធចោលពាក្យចចាមអារាមថា វាជាឆាកសម្តែងមួយ ។
ស្រីក្លាហានរូបនេះ នៅបានស្រែកតាមមេក្រូថា ៖ “ទោះបីជាអូនពិតជាសុភមង្គលជាមួយស្នេហា៣ឆ្នាំ កន្លងមករបស់ពួកយើងក្តី ហើយឪពុកម្តាយរបស់អូនជំរុញឲ្យយើងរៀបការក្តី តែអូនមិនអាចរៀបការជាមួយបងបានទេ! ព្រោះតែបងទន់ខ្សោយ កំសាក ខ្លាច…កម្ពស់!” ។
ក្រោយពីបុរសនេះចាកចេញទៅ នាងបានប្រាប់កាសែត Henan Daily ថា នាងនឹងបែកផ្លូវជាមួយមិត្តប្រុសនេះហើយ ព្រោះវាជាជម្រើសល្អទាំងសងខាង ។
គិតទៅ “បងប្រុសនេះ… ក្កាន់មែនហ្ន៎!” ៕ លីសា