ភ្នំពេញ៖ រដ្ឋសភាកម្ពុជា បានអនុម័តគាំទ្រទាំងស្រុង លើការកែសម្រួលសមាសភាពរាជរដ្ឋាភិបាលចំនួន២រូប ដោយក្នុងនោះ ឯកឧត្តម ហួត ហាក់ ពីរដ្ឋមន្រ្តីក្រសួងអធិការកិច្ចមកកាន់តំណែងជារដ្ឋមន្ត្រីក្រសួងទេសចរណ៍ រីឯឯកឧត្តម សុខ សូកេន ពីរដ្ឋមន្ត្រីក្រសួងទេសចរណ៍មកកាន់ជារដ្ឋមន្រ្តីក្រសួងអធិការកិច្ច។
ការអនុម័តរបស់រដ្ឋសភា បានធ្វើឡើងនៅព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤នេះ ក្នុងកិច្ចប្រជុំវិសាមញ្ញ ក្រោមអធិបតីភាព សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា ដោយមានសំឡេងសមាជិកសភាគាំទ្រ១០៦/១០៦។
ការកែសម្រួលសមាសភាពរាជរដ្ឋាភិបាលនេះ ធ្វើឡើងតបតាមសំណើរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា។ នេះគឺជាការកែសម្រួលសមាសភាពរាជរដ្ឋាភិបាល លើកដំបូងហើយ សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា ដែលបានធ្វើដំណើររយៈពេលជាង១ឆ្នាំកន្លងមកនេះ៕រក្សាសិទ្ធដោយ ៖ សុទ្ធលី