Friday, September 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឧបករណ៍នេសាទខុសច្បាប់ចំនួន១៧ ឈុត មានក្នុងភូមិសាស្ត្រក្រុងសៀមរាប ត្រូវបានដកហូត នឹងដុតបំផ្លាញចោលនៅនិងកន្លែង

នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤ម្សិលមិញនេះ លោក ហាយ យង់ អភិបាលរងក្រុងសៀមរាប បានដឹកនាំក្រុមការងារ ចូលរួមល្បាត នឹងបង្រ្កាបបទល្មើសនេសាទ នៅក្នុងភូមិសាស្រ្តក្រុងសៀមរាប ដឹកនាំដោយ ឯកឧត្តម ប៉ែន ផល្លីការ អនុរដ្ឋលេខាធិការក្រសួងកសិកម្មរុក្ខាប្រមាញ់ និង នេសាទ ដោយប្រើប្រាស់កំលាំងសរុបចំនួនចំនួន២២ នាក់ កាណូតចំនួន០៤ គ្រឿង។

ការចេញប្រត្តិបត្តការណ៍ល្បាតត្រួតពិនិត្យ នឹងបង្រ្កាបបទល្មើសនេសាទនេះ ធ្វើឡើងចាប់ពីចំណុច ចុងស្ទឹងអារញ្ញ ភូមិអារញ្ញ សង្កាត់សៀមរាប រហូតដល់ចំណុចទំនប់ព្រហូត និងទំនប់រាំងទេ ស្ថិតក្នុងសង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប ។

ជាលទ្ធផលនៃប្រតិបត្តិការនេះ កម្លាំងចម្រុះបានធ្វើការរុះរើដកហូត នឹងបំផ្លាញចោល ឧបករណ៍នេសាទខុសច្បាប់ ដូចជារបាំងសាច់អួនក្រឡាតូចជាង៣ សង់ទីម៉ែត្រ ចំនួន១៧ របាំង សាច់អួនប្រវែង២០០០ ម៉ែត្រ ក្បាលលបចំនួន១៧ គ្រឿង បង្គោលចំរឹងចំនួន៨៥០ ដើម ត្រូវបានដកហូត នឹងដុតបំផ្លាញចោល នៅនិងកន្លែង និងចាក់លែងកូនត្រីចំរុះចូលទៅក្នុងបឹងធម្មជាតិវិញបានចំនួន ៣០គីឡូក្រាមផងដែរ៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

spot_img
×