ស្រុករតនមណ្ឌល៖ កាលពីថ្ងៃទី១៩ខែកញ្ញាឆ្នាំ២០២៤ វេលាម៉ោង១៤ និង២០នាទីមានករណី ប៉ុនប៉ងឃាតកម្ម មួយកើតឡើង ស្ថិតនៅចំណុចក្រុមទី០២ ស្ថិតក្នុងភូមិតាគ្រក់ ឃុំត្រែង ស្រុករតនមណ្ឌល ខខេត្តបាត់ដំបងបង្កដោយជនសង័្សយឈ្មោះ ស៊ុំ សន ភេទប្រុស អាយុ៤០ឆ្នាំ រស់នៅភូមិតាគ្រក់ ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង ប្រើប្រាស់កាំបិត ប៉ុនប៉ងឃាតកម្មលើឈ្មោះ ខាន់ ដានិត ភេទប្រុស អាយុ៣៧ ឆ្នាំ រស់នៅភូមិតាគ្រក់ ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង។
ទទួលព័ត៌មាននេះនិងស្របតាម យោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង លោកវរសេនីយ៍ឯក សន និល អធិការនគរបាលស្រុករតនមណ្ឌល បានដឹកនាំកម្លាំងធ្វើការឃាត់ខ្លួនជនសង័្សយខាងលើ នាំមកធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលស្រុក។
តាមការសាកសួរជនសង័្សយបានឆ្លើយសារភាពថា រូបគេពិតជាបានធ្វើសកម្មភាពដូចខាងលើប្រាកដមែន ហើយមូលហេតុដោយសារមានគំនុំចាស់ជាមួយជនរងគ្រោះជាង០៣ឆ្នាំមុនម្លេះ ប៉ុន្តែដោយសារជនរងគ្រោះរត់គេចផុតទើបការប៉ុនប៉ងឃាតកម្មមិនបានសម្រេច។
វត្ថុតាងដកហូតរួមមាន៖ -កាំបិតផ្គាក់ ចំនួន០១ដើម -បំពង់កញ្ឆា ចំនួន០១-ដើមកញ្ឆាស្រស់ ចំនួន០១ ដើម
បច្ចុប្បន្ន ជនសង្ស័យត្រូវបានរៀបចំសំណុំរឿងបញ្ជូនមកអនុត្តតាមនីតិវិធីច្បាប់៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី