ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតជូនលោក Minoru Kato នាយកប្រតិបត្តិ និងជាអនុប្រធានទទួលបន្ទុកផ្នែកម៉ូតូ ក្រុមហ៊ុន HONDA MOTOR CO., LTD. ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភាព រាជធានីភ្នំពេញ នារសៀលថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤។
ជាមួយគ្នានេះលោក ជា ហ៊ុយ អគ្គនាយករង ជាតំណាងក្រុមហ៊ុន N.C.X Co., LTD. បានប្រគល់ម៉ូតូចំនួន ៥០គ្រឿងផងដែរ៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី