Tuesday, September 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្តម ខូយ រីដា បានដាក់បទបញ្ជាយ៉ាងតឹងរ៉ឹង ដល់អាជ្ញាធរមានសមត្ថកិច្ច ត្រូវបន្តស្រាវជ្រាវឱ្យបានម៉តចត់ ក្នុងការស្វែងរកការកំណត់មុខសញ្ញាជនដៃដល់

ខេត្តពោធិ៍សាត់៖ ឯកឧត្តម ខូយ រីដា បានដាក់បទបញ្ជាយ៉ាងតឹងរ៉ឹងដល់អាជ្ញាធរមានសមត្ថកិច្ច ត្រូវបន្តស្រាវជ្រាវឱ្យបានម៉តចត់ក្នុងការស្វែងរកការកំណត់មុខសញ្ញាជនដៃដល់ (ព្រោះជនដៃដល់ដែលជាឃាតករ មិនមែនធ្លាក់ពីលើមេឃមកទេ)។

រសៀលថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម ខូយ រីដា អភិបាល នៃអភិបាលខេត្តពោធិ៍សាត់ បានអញ្ជើញនាំយកថវិកា ចំនួន ៦,១០០,០០០ រៀល (ប្រាំមួយលានដប់មុឺនរៀល) ចូលរួមបុណ្យសព ក្មេងស្រី ឈ្មោះ ភឿង ស្រីល័ក្ខណ៍ អាយុ១៦ឆ្នាំ ដែលត្រូវឃាតករ រំលោភ សម្លាប់ កាលពីថ្ងៃទី២៣ ខែឆ្នាំដដែល វេលាម៉ោង០០.០៥នាទីយប់ នៅចំណុចត្រពាំងសម្រែ ក្នុងភូមិខ្លាក្រពើ ឃុំអន្លង់ត្នោត។

បញ្ជាក់ ៖ ថវិកា ចំនួន ៤លានរៀល ជាអំណោយដ៏ថ្លៃថ្លា របស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ផ្តល់ជុនតាមរយៈសាខាកាកបាទក្រហមកម្ពុជាខេត្ត។
ថវិកា ចំនួន ២លានរៀល ជាថវិការដ្ឋបាលខេត្ត និងថវិកាចំនួន ១០មុឺនរៀលទៀត ជាថវិការបស់មន្ទីរអប់រំយុវជន និងកីឡាខេត្ត។

ក្នុងនោះ ឯកឧត្តម បានដាក់បទបញ្ជាយ៉ាងតឹងរឹងដល់អាជ្ញាធរមានសមត្ថកិច្ច ត្រូវបន្តស្រាវជ្រាវឱ្យបានម៉តចត់ក្នុងការស្វែងរកការកំណត់មុខសញ្ញាជនដៃដល់ (ព្រោះជនដៃដល់ដែលជាឃាតករ មិនមែនធ្លាក់ពីលើមេឃមកទេ) ដូច្នេះ ត្រូវស្រាវជ្រាវឱ្យឃើញដើម្បីយកមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់។

សមត្ថកិច្ច​បាន​ធ្វើការ​ឃាត់ខ្លួន​បុរស​ម្នាក់ ជា​បណ្ដោះអាសន្ន សង្ស័យ​ជាប់​ពាក់ព័ន្ធ​ករណី​រំលោភ​សម្លាប់​សិស្ស​វិទ្យាល័យ​អន្លង់​ត្នោត​ស្រុក​ក្រគរ​ម្នាក់ ។

ជនសង្ស័យ​ដែល​ឃាត់ខ្លួន​ឈ្មោះ សេ​ប យ៉ា អាយុ​៣៦​ឆ្នាំ មុខរបរ​ធ្វើស្រែ ស្នាក់​នៅ​បណ្ដោះអាសន្ន​ក្នុង​រោង​មើល​ក្របី ក្បែរ​កន្លែង​កើតហេតុ ទីលំនៅ​បច្ចុប្បន្ន​ភូមិ​ទន្សាយគល់ ឃុំ​អន្លង់​ត្នោត ស្រុក​ក្រគរ ខេត្តពោធិ៍សាត់​។

គួរ​រំលឹក​ថា ៖ កាលពី​ថ្ងៃ​ទី​២៣ ខែកញ្ញា ឆ្នាំ២០២៤ វេលា​ម៉ោង​១២និង១០នាទី​ ស្ថិតក្នុងចំណុច​ត្រពាំង​សម្រែ​ ស្ថិត​ភូមិ​ខ្លា​ក្រពើ ឃុំ​អន្លង់​ត្នោត ស្រុក​ក្រគរ ខេត្ត​ពោ​ធ៍​សាត់ មាន​ករណី​រំលោភ​សម្លាប់ក្មេង​ស្រី​ម្នាក់​ ។

​ជន​រង​គ្រោះ​ មាន​អាយុ​១៦​ឆ្នាំ ​ជា​សិស្ស​រៀន​ថ្នាក់​ទី​៩D នៃ​វិឡា​ល័យ​អន្លង​ត្នោត​ ស្រុក​ក្រគរ​ ខេត្តពោធិ៍សាត់។

តាម​ការ​បំភ្លឺ​របស់​ឈ្មោះ ផេ​ម ផា​ន អាយុ​៦៦​ឆ្នាំ ត្រូវជា​ឪពុក​បាន​ប្រាប់​អោយ​ដឹង​ថា ៖ កូន​របស់​បាន​ដេញគោ​ទៅ​ឃ្វាល​នៅ​ចំណុច​ខាងលើ​ដូច​សព្វមួយដង នៅ​ក្នុង​ចំការ​ស្វាយចន្ទី​ចម្ងាយ​ប្រហែល​២០០​ម៉ែត្រ​។ វេលា​ម៉ោង​៥​ល្ងាច​ពុំ​ឃើញ​កូន​ដេញគោ​ត្រឡប់​មក​វិញ​ទេ ដោយមានការ​សង្ស័យ​ក៏​នាំ​គ្នា​ទៅ​រក​មើល​។ រហូត​ដល់​ម៉ោង​១២​នឹង១០នាទី ស្រាប់តែ​ប្រទះឃើញ​សព​កូន​បាន​ស្លាប់​បាត់​ទៅហើយ នៅ​ចំណុច​ចំការ​សស្វាយចន្ទី បន្ទាប់មកក៏​ផ្ដល់​ដំណឹង​ដល់​អាជ្ញាធរ​តែ​ម្ដង​។

តាម​ការ​ពិនិត្យ​សាកសព​របស់​គ្រូពេទ្យ​កោសល្យ​វិ​ច្ឆ័​យ និង នគរបាល​បច្ចេកទេស​ខេត្ត ឃើញ​ផ្នែក​ប្រដាប់​ភេទ​របស់នារីម្នាក់មាន​ដាច់​រលាត់​និងមាន​ទឹកកាមបុរស ហើយ​នៅ​ផ្នែក​ក​មាន​ស្នាម​របួស​ជាំ​។

តាម​ការ​សន្និដ្ឋាន​របស់​ជំនាញ សាកសព​ស្លាប់​ដោយ​អំពើ​រំលោភ​សម្លាប់ ដែល​ប្រព្រឹត្ត​ទៅ​កាលពី​ថ្ងៃ​ទី​២២ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោង១២​ និង១០នាទីថ្ងៃត្រង់​។

បន្ទាប់​ពី​ធ្វើការ​ស្រាវជ្រាវ សមត្ថកិច្ច​ក៏បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ជា​បណ្ដោះអាសន្ន ដើម្បី​សួរនាំ នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ក្រគរ​ ដេីម្បីចាត់ការបន្តតាមនិតិវិធីច្បាប់៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

spot_img
×