Friday, November 22, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

AirAsia នឹងបន្ថែមជើងហោះហើរថ្មីពីខេត្តសៀមរាប ទៅកាន់ប្រទេសសិង្ហបុរី ចាប់ពីខែវិច្ឆិកាខាងមុខនេះ

ភ្នំពេញ៖ ក្រុមហ៊ុនអាកាសចរណ៍ អ៊ែអេស៊ា ខេមបូឌា (AirAsia Cambodia) កាលពីពេលថ្មីៗនេះ បានប្រកាសថា ក្រុមហ៊ុននេះ គ្រោងនឹងបន្ថែមជើងហោះហើរថ្មីពីខេត្តសៀមរាប ទៅកាន់ប្រទេសសិង្ហបុរី ចាប់ពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៤ខាងមុខនេះ។

Airbus A320 XU-819 Standard Livery

AirAsia ជាក្រុមហ៊ុនអាកាសចរណ៍មួយដែលគេដឹងថា មានតម្លៃទាប មានបណ្តាញជាង ១៣០គោលដៅនៅទូទាំងពិភព​លោក ដោយប្រទេសកម្ពុជា គឺជាទីផ្សារមួយក្នុងចំណោមទីផ្សារស្នូលរបស់ក្រុមហ៊ុនអាកាសចរណ៍មួយនេះ។

អភិបាលខេត្តសៀមរាប ឯកឧត្តម ប្រាក់ សោភ័ណ មានប្រសាសន៍ថា នេះគឺជាការប្រកាសដ៏សំខាន់មួយរបស់ AirAsia Cambodia នៅពេលដែលយើងខិតខំធ្វើឱ្យចំនួនទេសចរណ៍បរទេសងើបឡើងវិញចាប់តាំងពីជំងឺរាតត្បាតមក។ ហើយកម្ពុជាយើង ទន្ទឹងរង់ចាំធ្វើការជាមួយក្រុមហ៊ុនអាកាសចរណ៍ AirAsiaមួយនេះ ដើម្បីភ្ជាប់ទំនាក់ទំនងជាមួយអ្នកធ្វើដំណើរកាន់តែច្រើនពីគ្រប់ទិសទីចូលមកកម្ពុជា។

បើតាមលោក ណាំ វិសុទ្ធ ដែលជាអគ្គនាយកក្រុមហ៊ុនអាកាសចរណ៍ AirAsia Cambodia បានឲ្យដឹងថា សេវាកម្មថ្មីទាំងនេះ នឹងជំរុញសេដ្ឋកិច្ច និងទេសចរណ៍ក្នុងស្រុក បង្កើតការងារ ជាពិសេសនៅគ្រប់វិស័យបដិសណ្ឋារកិច្ចដ៏សំខាន់។

របាយការណ៍ផ្លូវការមួយ បានបង្ហាញនាពេលថ្មីៗនេះថា ក្នុងរយៈពេល៨ខែ ឆ្នាំ២០២៤នេះ ខេត្តសៀមរាប ទទួលបានភ្ញៀវទេសចរអន្តរជាតិជាង ៦៥០,០០០ នាក់ កើនឡើង ៣១ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣។ ក្នុងនោះ ភ្ញៀវទេសចរឈរនៅលេខរៀងទី១ មានជនជាតិអាមេរិក តាមពីក្រោយដោយភ្ញៀវទេសចរអង់គ្លេស និងបារាំង។ បើយោងតាមរដ្ឋបាលខេត្តសៀមរាប ក្រុមហ៊ុនអាកាសចរណ៍ជាច្រើនទៀតនឹងបន្ថែមសេវាកម្មហោះហើរទៅកាន់ខេត្តសៀមរាបក្នុងខែតុលា រួមមានបាងកក-សៀមរាប និងភូកេត-សៀមរាប៕

×