តើសារសន្ទនាផ្ទាល់ខ្លួនរបស់អ្នកពិតជាមានភាពឯកជនមែនឬ? វាប្រហែលមិនមែនទេ
ភ្នំពេញ៖ មនុស្សម្នាទាំងឡាយកំពុងបង្កើតទំនាក់ទំនងកាន់តែជិតស្និទ្ធជាងមុនទៅទៀតតាមរយៈកញ្ចក់អេក្រង់នៃទូរស័ព្ទដៃ និង កំព្យូទ័រយួរដៃរបស់ពួកគេ ប៉ុន្តែអ្នកមានដែលដឹងទេថាសារសន្ទនាផ្ទាល់ខ្លួនទាំងឡាយរបស់អ្នកប្រហែលជាមិនមាន សុវត្ថិភាពទាំងស្រុងនោះ? ជាមួយព្រឹត្តិការណ៍ថ្មីៗទាំងប៉ុន្មានក្នុងពិភពបច្ចេកវិទ្យា ពួកយើងបានដឹងខ្លួនថាកម្មវិធីផ្ញើសារ មួយចំនួនមិនបានផ្តល់នូវបរិយាកាសសុវត្ថិភាពសម្រាប់ការសន្ទានាទាំងឡាយរបស់អ្នកឡើយ។ វាអាចទៅរួចដែលពួក hacker អ្នកផ្សព្វផ្សាយពាណិជ្ជកម្មនានា ទីភ្នាក់ងារអនុវត្តច្បាប់ផ្សេងៗ និងថែមទាំងឪពុកម្តាយរបស់អ្នកទៀតផង អាចកំពុងលួចមើលសារសន្ទនារបស់អ្នកនៅពេលឥឡូវនេះ។
មុនពេលដែលអ្នកព្រងើយកន្តើយមិនខ្វាយខ្វល់ ទាំងនេះគឺជារបៀបទាំងបួនយ៉ាងដែលជីវិតរបស់អ្នកនឹងអាចផ្លាស់ប្តូរ—ហើយមិនមែនក្នុងផ្លូវល្អឡើយ! ក្នុងករណីដែលព័ត៌មានផ្ទាល់ខ្លួនដែលអ្នកចែករំលែកក្នុងកម្មវិធីផ្ញើសារសន្ទនាទាំងឡាយ ធ្លាក់ក្នុងដៃជនអាក្រក់ ៖
អ្នកផ្សព្វផ្សាយពាណិជ្ជកម្មទាំងឡាយអាចតាមរំខានអ្នកបាន។ តើអ្នកមានដែលឆ្ងល់ទេថាហេតុអ្វីបានជាអ្នកឃើញការ ផ្សព្វផ្សាយពាណិជ្ជកម្មជាច្រើនអំពីគោលដៅដែលអ្នកបានផ្ញើសារសន្ទនាជាមួយមិត្តភក្តិរបស់អ្នក ឬហេតុអ្វីបានជាតារាង កាលវិភាគលោតចេញមកនៅពេលដែលអ្នកសន្ទនាអំពីគម្រោងចេញទៅក្រៅ? កម្មវិធីផ្ញើសារសន្ទនាមួយចំនួនសង្កេត និងប្រមូលទិន្នន័យដែលអ្នកចែករំលែក និងអនុញ្ញាតឲ្យក្រុមហ៊ុនផ្សេងៗប្រើប្រាស់ទិន្នន័យនេះដើម្បីផ្ញើការផ្សព្វផ្សាយ ពាណិជ្ជកម្មណាមួយមកកាន់អ្នក។
អត្តសញ្ញាណរបស់អ្នកនឹងអាចត្រូវគេលួចបាន។ ប្រុងប្រយ័ត្ននៅពេលដែលអ្នកចែករំលែកពត៌មានលិខិតឆ្លងដែន ឬលេខគណនីធនាគារតាមរយៈកម្មវិធីផ្ញើសារផ្សេងៗរបស់អ្នក!ពួកចោរលួចអត្តសញ្ញាណលើប្រព័ន្ធអ៊ីធឺណែតអាចលួច ចូលក្នុងសារសន្ទនារបស់អ្នកដើម្បីឆែកមើលថាតើពត៌មានណាមួយដែលពួកគេអាចលួចបាននិងប្រើប្រាស់វាដើម្បី ផលប្រយោជន៏ផ្ទាល់ខ្លួន។ ពួកគេថែមទាំងអាចផ្ញើសារពីកម្មវិធីសន្ទនារបស់អ្នកហើយជំរុញឲ្យមិត្តភក្តិ ឬអ្នកស្គាល់គ្នា របស់អ្នកចែករំលែកពត៌មានសំខាន់ឬផ្ញើលុយឲ្យទៀតផង។
អ្នកនឹងអាចទទួលរងការគំរាមកំហែងនិងជំរិតយកលុយទៀតផង។ អ្នកប្រហែលជាមិនសូវគិតច្រើនឡើយនៅពេលដែល អ្នកប្រាប់មិត្តភក្តិអំពីការចាប់ដំណើរការអ្វីមួយនៅកន្លែងធ្វើការឬផ្ញើរូបភាពផ្ទាល់ខ្លួនទៅកាន់គូស្នេហ៏របស់អ្នកប៉ុន្តែនៅ ពេលផ្ញើតាមរយៈកម្មវិធីផ្ញើសារដែលមិនមានសុវត្ថិភាពអ្នកនឹងអាចត្រូវគេធ្វើបាបបានយ៉ាងងាយស្រួល។
នរណាម្នាក់អាចលាតត្រដាងទិន្នន័យរបស់អ្នកដើម្បីធ្វើបាបនិងធ្វើឲ្យអ្នកអាម៉ាស់មុខ នរណាម្នាក់ពីក្រុមហ៊ុនដៃគូប្រកួតប្រជែងអាចប្រើប្រាស់កិច្ចសន្ទនាការងាររបស់អ្នកដើម្បីយកឈ្នះអ្នក ឬនរណាម្នាក់អាចគំរាមកំហែងអ្នកឲ្យប្រព្រឹត្តអំពើខុសច្បាប់អ្វីមួយ។
អាជ្ញាធរទាំងឡាយអាចតាមប្រមាញ់អ្នកបាន។ មិនថាអ្នកធ្វើការជាមួយអ្នកនយោបាយ ឬគ្រាន់តែជាពលរដ្ឋមួយរូបដែល ចាប់ផ្តើមចួលរួមក្នុងសកម្មនិយមឬបដិវាទកម្មផ្សេងៗ អ្នកត្រូវប្រុងប្រយ័ត្នមុនពេលចែករំលែកពត៌មានប្រភេទទាំងនេះ។ ប្រសិនបើមិនមានកម្មវិធីផ្ញើសារសុវត្ថិភាព រដ្ឋាភិបាលជុំវិញពិភពលោកនិងក្រុមតំណាងឲ្យពួកគេទាំងឡាយអាចចូល មើលសារសន្ទនារបស់អ្នក និងកត់សម្គាល់អ្នកជាការគំរាមកំហែង ហើយប្រហែលនឹងអាចប្រើប្រាស់វាដើម្បីចាប់ខ្លួន ឬឃាត់ខ្លួនអ្នកទៀតផង។
អ្នកត្រូវតែប្រុងប្រយ័ត្នបន្តិចជាមួយពត៌មានផ្ទាល់ខ្លួនរបស់អ្នក ដូចនេះអ្នកគួរប្រើកម្មវិធីផ្ញើសារសន្ទនាណាមួយដែលការពារពត៌មានរបស់អ្នកប្រកបដោយសុវត្ថិភាព។ Viber ជាកម្មវិធី ទំនាក់ទំនងលំដាប់កំពូលមួយក្នុងប្រទេស ផ្តោតសំខាន់ទៅលើសុវត្ថិភាពនៃទិន្នន័យរបស់អ្នកប្រើប្រាស់ជុំវិញពិភពលោក ជាមួយប្រព័ន្ធសុវត្ថិភាព 360° ដែលរួមមាន end-to-end encryption ដែលអនុញ្ញាតឲ្យអ្នកទាំងអស់ ទាក់ទងគ្នាប្រកបដោយសុវត្ថិភាពនិងភាពទុកចិត្ត។
End-to-end encryption គឺជាវិធានការរក្សាសុវត្ថិភាពដែលធានាថាមានតែអ្នកនិងមនុស្សដែលអ្នកកំពុងឆ្លើយឆ្លងជាមួយប៉ុណ្ណោះដែលនឹងអាច អានសារសន្ទនារបស់អ្នកបាន។ និយាយឲ្យស្រួលស្តាប់ នៅពេលដែលអ្នកផ្ញើសារអ្វីមួយ វានឹងក្លាយជាសារសន្ទនា សម្ងាត់ជាប់កូដ ហើយវានឹងបន្តនៅក្នុងទម្រង់នេះរហូតទាល់តែបុគ្គលដែលអ្នកផ្ញើឲ្យទទួលបានវា។ មិនមាននរណាម្នាក់—ហើយក្នុងនោះរួមមាន Viber ផងដែរ—ដែលអាចមើលឬអានសារសន្ទនាទាំងឡាយរបស់អ្នក ឬមើលរូបភាពឬវីដេអូណាមួយរបស់អ្នកបានឡើយ។
ចំណុចដ៏ប្លែករបស់ Viber មួយនេះផ្តល់ឲ្យអ្នកនូវការគ្រប់គ្រងពេញលេញទៅលើទិន្នន័យរបស់អ្នក-អ្នកអាចលុបចោលសារសន្ទនាពីកម្មវិធីនៅពេលណាក៏បាន បញ្ជាក់ពីទំនាក់ទំនងទាំងឡាយ (ដូចនេះអ្នកនឹងអាច បញ្ជាក់មនុស្សដែលអ្នកកំពុងជជែកជាមួយ) និងថែមទាំងអាចលាក់កិច្ចសន្ទនាផ្សេងៗពីបញ្ជីទូទៅរបស់អ្នកជាមួយ លេខកូដ PIN សម្ងាត់ទៀតផង។
Viber ប្តេជ្ញាក្នុងការជួយអ្នកតភ្ជាប់និងកសាងទំនាក់ទំនងរឹងមាំជាមួយមនុស្សជាទីស្រឡាញ់និងមិត្តភក្តិជុំវិញពិភពលោក ហើយវានៅតែជាដៃគូដ៏គួរឲ្យទុកចិត្តរបស់អ្នកក្នុងការធានាការសម្ងាត់និងសុវត្ថិភាពនៃទិន្នន័យរបស់អ្នក។
អំពី Rakuten Viber:
នៅឯ Rakuten Viber ពួកយើងភ្ជាប់ទំនាក់ទំនងរវាងមនុស្ស។ មិនថាពួកគេជានរណា ឬមកពីទីណាឡើយ។ ក្រុមអ្នកប្រើប្រាស់ជុំវិញសកលលោករបស់ពួកយើងអាចប្រើប្រាស់ចំណុចពិសេសជាច្រើនរួមមានការសន្ទនាមួយទល់មួយ វីដេអូខល ការសន្ទនាជាក្រុម និងការទទួលបាននូវពត៌មាន និងការពិភាក្សាអំពីយីហោ និងតារាល្បីៗ ដែលពួកគេពេញចិត្ត។ ពួកយើងធានាអ្នកប្រើប្រាស់កម្មវិធីរបស់ពួកយើងជាមួយបរិយាកាសដ៏គួរឲ្យទុកចិត្តនិងមានសេរីភាពក្នុងការចែករំលែកអារម្មណ៍របស់ពួកគេ។
Rakuten Viber ជាផ្នែកមួយនៃ Rakuten Inc. ដែលជាក្រុមហ៊ុនឈានមុខគេលើពិភពលោកក្នុងផ្នែក ពាណិជ្ជកម្មលើប្រព័ន្ធអ៊ីនធឺណែតនិងសេវាកម្មហិរញ្ញវត្ថុផ្សេងៗ។ វាគឺជាបណ្តាញទំនាក់ទំនងផ្លូវការរបស់ FC Barcelona និងជាដៃគូកម្មវិធីផ្ញើសារសន្ទនានិងខលផ្លូវការនៃក្រុម Golden State Warriors។
ចូលរួម Viber ថ្ងៃនេះ និងរីករាយជាមួយបទពិសោធន៏ទំនាក់ទនងល្អជាងគេបំផុតលើលោក។ សម្រាប់ពត៌មានបន្ថែម ទាក់ទងពួកយើងនៅឯ media@viber.com ៕ ដោយ៖កូឡាប