Saturday, October 12, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អនុតំបន់មេគង្គ-ឡានឆាងបានក្លាយជាមជ្ឈមណ្ឌលកំណើនថ្មីនៅក្នុងតំបន់អាស៊ី ហើយទទួលបានការយកចិត្តទុកដាក់ជាយុទ្ធសាស្រ្ត អំពីសារៈសំខាន់ នៃភូមិសាស្ត្រនយោបាយ និងសេដ្ឋកិច្ចនៅក្នុងតំបន់

ភ្នំពេញ ៖ នៅថ្ងៃទី ៩ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម មាស គឹមហេង រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចូលរួមក្នុងពិធីសម្ពោធសៀវភៅជាផ្លូវការ ក្រោមចំណងជើងថា “កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង (MLC) ឆ្ពោះទៅរកសន្តិភាព និងវិបុលភាព” ដែលរៀបចំដោយវិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI) នៅសណ្ឋាគារ Raffles Hotel Le Royal ក្នុងរាជធានីភ្នំពេញ។ កម្មវិធីនេះមានការចូលរួមពីអ្នកការទូតបរទេស មន្ត្រីរដ្ឋាភិបាល អ្នកស្រាវជ្រាវ អ្នកជំនាញ និងនិស្សិតសាកលវិទ្យាល័យ។ល។ ប្រមាណជាង៨០នាក់។

ក្នុងសុន្ទរកថាគន្លឹះ ឯកឧត្តមរដ្ឋលេខាធិការបានគូសបញ្ជាក់ថា អនុតំបន់មេគង្គ-ឡានឆាង ដែលមានប្រជាជនសរុបប្រមាណ ៣០០លាននាក់ បានក្លាយជាមជ្ឈមណ្ឌលកំណើនថ្មីនៅក្នុងតំបន់អាស៊ី ហើយទទួលបានការយកចិត្តទុកដាក់ជាយុទ្ធសាស្រ្តអំពីសារៈសំខាន់នៃភូមិសាស្ត្រនយោបាយ និងសេដ្ឋកិច្ចនៅក្នុងតំបន់។ ឯកឧត្តមក៏បានលើកឡើងពីវិស័យអាទិភាពចំនួន ៦ នៃកិច្ចសហប្រតិបត្តិការ MLC សម្រាប់ទិសដៅអនាគតគឺ (១) ខ្សែក្រវ៉ាត់អភិវឌ្ឍន៍សេដ្ឋកិច្ចមេគង្គ-ឡានឆាង (២) កសិកម្ម (៣) សហគ្រាសធុនតូច និងមធ្យម (៤) ការគ្រប់គ្រងទឹក (៥) ការទប់ស្កាត់ឧក្រិដ្ឋកម្មឆ្លងដែន (៦) សេដ្ឋកិច្ចឌីជីថល និងសេដ្ឋកិច្ចបៃតង។

គម្រោងទូកសន្តិភាពមេគង្គ-ឡានឆាង ដែលផ្តល់មូលនិធិដោយមូលនិធិពិសេស MLC ផ្តោតសំខាន់លើការកសាងសមត្ថភាព និងការស្រាវជ្រាវផ្តោតលើគោលនយោបាយ តាមរយៈកម្មវិធីសំខាន់ពីរ (១) ការធ្វើដំណើរតាមដងទន្លេមេគង្គក្នុងប្រទេសកម្ពុជា។ (២) ការបោះពុម្ពសៀវភៅគូសបញ្ជាក់ពីកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

×