Sunday, December 22, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាវុធហត្ថចុះបង្ក្រាបបទល្មើសនេសាទក្នុងរដូវបិទរឹបអូសបានបទល្មើសជាច្រើននិងដុតបំផ្លាញចោល

ខេត្តកំពង់ចាម: បឹងធំក្នុងរដូវវស្សាផ្ទៃទឹកធំល្វឹងល្វើយហើយមានព្រៃរនាមដុះស៊ុបទ្រុបជាលក្ខណៈមួយបង្កឲ្យក្រុមជនខិលខូចលួចដាក់បទល្មើសនេសាទក្នុងរដូវបិទគឺស្បៃមុងនេះតែម្ដង ដោយបំផ្លាញត្រីទាំងតូចទាំងធំ។ទីតាំងភូមិសាស្ត្រនេះស្ថិតនៅឃុំមៀន ស្រុកព្រៃឈរ ដោយមើលឃើញកត្តាបែបនេះក្រោមការណែនាំពីសំណាក់មេបញ្ជាការកងរាជអាវុធហត្ថខេត្តក៏ដូចជាគណៈបញ្ជាការឯកភាពស្រុក កម្លាំងអាវុធហត្ថបានចុះបង្ក្រាបទល្មើសនេសាទបានជាច្រើន ចំណែកមន្ត្រីជំនាញជលផលវិញហាក់បីដូចជាគាំងត្រគាកស្ដូកហាក់បីដូចបណ្ដោយឱ្យបទល្មើសកើតឡើង។

លោកខេង ម៉េងឈុន អភិបាលស្រុកព្រៃឈរបានឲ្យដឹងនាបព្រឹកថ្ងៃទី១២ តុលាឆ្នាំ២០២៤ ថា: ចំពោះទីតាំងដែលកម្លាំងអាវុធហត្ថស្រុកព្រៃឈរ ចុះបង្ក្រាបល្មើសនេសាទលើផ្ទៃបឹងធំល្វឹងល្វើយ ដែលក្នុងរដូវវស្សា។ជាមួយនោះក៏មានប្រជាពលរដ្ឋមួយចំនួនតូចដែលមិនគោរពច្បាប់នេសាទ ក្នុងរដូវបិទបានលួចដាក់ស្បៃមុង ដើម្បីចាប់យកត្រីតូចធំដើម្បីយកលក់នៅលើទីផ្សារទាំងបំពានច្បាប់ហាមឃាត់មិនឲ្យប្រើប្រាស់នៅឧបករណ៍ទាំងនេះឡើយ។

អភិបាលស្រុកព្រៃឈរបន្តឲ្យដឹងទៀតថា មូលដ្ឋានកងរាជអាវុធហត្ថស្រុកព្រៃឈរជាក់ស្ដែងនៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៤ ចាប់ពីវេលាម៉ោង៨និង៣០នាទីព្រឹក រហូតដល់វេលាម៉ោង៣និង៥០នាទីរសៀល កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកព្រៃឈរ ចំនួន៣នាក់ ដឹកនាំដោយលោកអនុសេនីទោ វ៉ា ចាន់ហ៊ុច មេបញ្ជាការស្រុក សហការជាមួយកម្លាំង គណៈបញ្ជាការឯកភាពស្រុកព្រៃឈរ ដោយនាំបញ្ជាលោក ខេង ម៉េងឈុន អភិបាល នៃគណ:អភិបាលស្រុកព្រៃឈរ និងជាប្រធានគណ:បញ្ជាការឯកភាពស្រុក សហការជាមួយក្រុមប្រឹក្សាឃុំ ចុះបង្ក្រាបបទល្មើសជលផលគ្រប់ប្រភេទ នៅចំណុចបឹងធំ ស្ថិតក្នុងភូមិកំពង់សំណាញ់ ឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម ប្រើប្រាស់កម្លាំងសរុបចំនួន១៤ នាក់ ប្រើទូកម៉ាស៊ីនចំនួន១គ្រឿង។ ដោយមានការសម្របសម្រួលពីឯកឧត្តមវង្ស ប៊ុនវិសុទ្ធ ព្រះរាជអជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម បានចុះប្រតិបត្តិការត្រួតពិនិត្យ និងបង្រ្កាបបទល្មើសជលផល ជាលទ្ធផល
+បង្រ្កាបបានឧបករណ៍លូស្បៃ
មុងចំនួន ១៥ មាត់ សាច់រត់ប្រវ៉ែង ៣៥០ម៉ែត្រ និងកាប់បំផ្លាញចោលចម្រឹងបង្គោលចំនួន២១០បង្គោល លែងកូនត្រីចំរុះទម្ងន់ប្រហែល១២០ គីឡូក្រាម
-ឯឧបករណ៍ពាក់ព័ន្ធបទល្មើសខាងលើ បានយកមករក្សាទុកនៅចំណុចទួលម៉ី ក្នុងភូមិកំពង់សំណាញ់ ឃុំមៀន ស្រុកព្រៃឈរ ដើម្បីដុតបំផ្លាញចោលតាមការអនុញ្ញាតពីឯកឧត្តមព្រះរាជអាជ្ញា។

លោកអភិបាលស្រុកព្រៃឈរបញ្ជាក់ថាចាប់តាំងពីរដូវបិទនេសាទរហូតមកដល់ពេលនេះកម្លាំងសមត្ថកិច្ចរបស់ស្រុកព្រៃឈរបានសហការជាមួយស្ថាប័នផ្សេងដោយបង្ក្រាបបទល្មើសនេសាទបានប្រហែលជា២០ករណីក្នុងនោះមួយករណីបង្ក្រាបបានស្បែកមុងពី៨ទៅ ១០មាត់។ដែលមានប្រវែងរាប់រយម៉ែត្រ។ ដោយទទួលបានការណែនាំពីសំណាក់ឯកឧត្តមអភិបាលខេត្តអាជ្ញាធរមូលដ្ឋានបានចុះស្រាវជ្រាវដឹងពីមុខសញ្ញាដាក់បទល្មើសនេសាទនិងប្រើប្រាស់ឧបករណ៍ឆក់ត្រីបានធ្វើការអប់រំបន្តបន្ទាប់ឲ្យបញ្ឈប់ប្រព្រឹត្តបទល្មើសបន្តទៀត។បើពុំនោះទេនឹងមានវិធានការតាមច្បាប់។ ជាមួយនោះប្រជាពលរដ្ឋដែលបានទៅរយមងនិងបង់សំណាញ់បានលើកហេតុផលថាឆ្នាំនេះសម្បូរត្រីជាងឆ្នាំកន្លងទៅដោយសារតែអាជ្ញាធរយកចិត្តទុកដាក់បង្ក្រាបបទល្មើសក្នុងរដូវបិទបានជាច្រើនករណី៕ រក្សាសិទ្ធដោយ ៖ ភ្នំប្រុសភ្នំស្រី

×