Saturday, October 12, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

យានយន្តខ្នាតយក្សរាប់សិបគ្រឿង កំពុងបំផ្លាញផ្លូវនៅស្រុករំដួល

ខេត្តស្វាយរៀង៖មានយានយន្តខ្នាតយក្សជាច្រើនគ្រឿងផ្ទុកទំនិញខ្ពស់កប់ពពក បើកចេញពីច្រកទ្វាព្រំដែនទ្វេភាគីបុសមន បានកំពុងបំផ្លាញផ្លូវក្រាលកៅស៊ូ ក្លាយទៅជារណ្តៅក្រហេងក្រហូង បង្កឲ្យ រថយន្តនិងម៉ូតូសណ្តោងរ៉ឺម៉កក្រឡាប់ផ្ងាជើងឡើងលើ សំណាងល្អមិនបង្កឲ្យគ្រោះថ្នាក់ដល់អ្នកធ្វើដំណើរតាមដងផ្លូវ។

ករណីនេះបានកើតឡើងនៅវេលាម៉ោង១១និង៣០នាទីព្រឹកថ្ងៃទី០៨តុលា២០២៤ នៅលើផ្លូវក្រាលកៅស៊ូស្ថិតក្នុងភូមិបុសមនឃុំបុសមនស្រុករំដួល។បើតាមមហាជនដែលរស់នៅក្នុងភូមិកើតហេតុខាងលើបានប្រាប់CENថា ម៉ូតូសណ្តោងរ៉ឺម៉កកែឆ្នៃ០១គ្រឿងនេះគឺបានដឹកទំនិញពីប៉ុស្ត៍ច្រកទ្វាព្រំដែនទ្វេភាគីបុសមន ជាទំនិញនាំចូលពីប្រទេសវៀតណាមដឹកទៅតាមផ្លូវជាតិលេខ៣ ឆ្ពោះទៅ ស្រុករមាសហែកហើយបន្តទៅខេត្តព្រៃវែង។

ខណៈមកដល់ចំណុចកើតហេតុខាងលើ ប្រហែលជាម៉ោង៧ព្រឹក ក៏ខូចម៉ូតូ ម្ចាស់អ្នកបើកបរម៉ូតូក៏ដោះយកម៉ូតូទៅជួសជុលដោយទុករ៉ឺម៉កនៅលើចិញ្ចើមថ្នល់ រហូតដល់ម៉ោង១១និង៣០នាទីព្រឹក រ៉ឺម៉កខ្នាតយក្សនេះបានក្រឡាប់ផ្ងាជើងឡើងលើតែម្តង។

ប្រភពបានលើកឡើងទៀតថា នៅប៉ុស្ត៍ច្រកទ្វាព្រំដែនទ្វេភាគីបុសមននេះ មានឈ្មួញបាននាំទំនិញពីប្រទេសវៀតណាមចូលមកផ្ទេរនៅផែច្រកទ្វាព្រំដែនបុសមនដោយប្រើប្រាស់រ៉ឺម៉កកែឆ្នៃ ខ្នាតយក្ស គោយន្តកែឆ្នៃ រថយន្តយីឌុបធុនធំ ប្រភេទវ៉េអង ដឹកទំនិញលើសទម្ងន់ខ្ពស់កប់ពពក ហើយតែងតែក្រឡាប់ផ្ងាជើងចាក់ទំនិញចោល ពេញផ្លូវ គឺមានហានីភ័យខ្លាំងណាស់ក៏ប៉ុន្តែមិនដែលឃើញសមត្ថកិច្ចណា អើពើទេ ទុកឲ្យក្រុមឈ្មួញដឹកទំនិញលើសទម្ងន់ លើសទ្រុងខ្ពស់កប់ពពក ធ្វើចរាចរណ៍លើដងផ្លូវជាតិយ៉ាងរលូន ។

មើលចុះរថយន្តយីឌុបធុនធំខ្នាតយក្ស ដឹកទំនិញតទ្រុង ខ្ពស់កប់ពពក បានកំពុងបំផ្លាញផ្លូវក្រាលកៅស៊ូ១ខ្សែ ចាប់ពីផ្លូវជាតិលេខ៣ ផ្លូវកែងឃុំសង្កែ ឆ្ពោះទៅព្រំដែនប៉ុស្ត៍ច្រកទ្វាព្រំដែនទ្វេភាគីបុសមន ឃុំបុសមន ស្រុតខូចក្លាយជារណ្តៅក្រហេងក្រហូង មិនឃើញមានសមត្ថកិច្ចណាអើពើឡើយ។ហើយបើអាជ្ញាធរគ្មានចំណាត់ការទប់ស្កាត់ទេនោះផ្លូវ១ខ្សែនេះពិតជាបាក់ស្រុតខូចជាមិនខាននិងបន្តបាក់ស្រុតផ្លូវជាតិផ្សេងទៀតជាក់ជាមិនខាន។ហើយអ្នកបើកបរទៀតសោត ភាគច្រើនគ្មានគោរពច្បាប់ចរាចរណ៍ បើកបរគ្មានក្រមសិលធម៌ គ្មានសុជីវធម៌ បង្កគ្រោះថ្នាក់ចរាចរណ៍ តាមដងផ្លូវស្ទើរាល់ថ្ងៃ មានស្លាប់ មានរបួសបាក់ជើងបាក់ដៃ គួរឲ្យតក់ស្លុត ដោយសារតែ ការបើកបរមិនគោរពច្បាប់ចរាចរណ៌ ដឹកទំនិញលើសទម្ងន់កែឆ្នៃរ៉ឺម៉ក កែឆ្នៃទ្រុងរថយន្តខុសបច្ចេកទេស ប្រទេសដើមផលិត ហើយបើសមត្ថកិច្ច ជាច្រើនស្ថាបន័ដាក់កម្លាំងតាមដងផ្លូវ ជាហូហែ ក៏ប៉ុន្តែយានយន្តកែឆ្នៃ រថយន្តដឹកទំនិញសំពីងសំពោងលើសទម្ងន់មិនដែលឃើញ ទប់ស្កាត់ឬចាប់ផាកពិន័យទេ ចរាចរណ៍យ៉ាងរលូនទំនងម្ចាស់យានយន្តទាំងនោះសែនសំណែនត្រូវអស់ហើយមើលទៅ ។

រថយន្តកែឆ្នៃទាំងនោះផ្ទុកទំនិញចាប់ពី៤៥តោនទៅ៥០តោន ស្រុតផ្លូវក្រឡាប់ជាញឹកញាប់គួរឲ្យព្រួយបារម្ភៈ ។ប្រជាពលរដ្ឋឃុំបុសមនបានសំណូមពរដល់អាជ្ញាធរមានសមត្ថកិច្ច គ្រប់លំដាប់ថ្នាក់ ជាពិសេសលោកប៉េងពោធិសា អភិបាលនៃគណអភិបាលខេត្តស្វាយរៀងមេត្តា ចុះពិនិត្យនិងមានចំណាត់ការទប់ស្កាត់និងបង្ក្រាប ម្ចាស់យានយន្តល្មើសច្បាប់ទាំងនេះផងទាន៕ រក្សាសិទ្ធដោយ ៖ សុំសុវណ្ណគីរី

×