Sunday, December 22, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នគរបាលរដ្ឋបាលក្រាំងយ៉ូវ ចាប់ជនសង្ស័យម្នាក់ រំលោភប្អូនថ្លៃស្រីខ្លួនឯង ក្រោយពេលផឹកស្រាស្រវឹង

កណ្តាល ÷ នគរបាលរដ្ឋបាលក្រាំងយ៉ូវ ចាប់ជនសង្ស័យម្នាក់ ពីបទ រំលោភប្អូនថ្លៃស្រីខ្លួនឯង។ ជនសង្ស័យ ក្រោយផឹកស្រាស្រវឹង និងជាជនប្រើប្រាស់គ្រឿងញៀន បានបញ្ឆោត ប្អូនប្រុសបង្កើតរបស់ខ្លួនដែលជាប្តីស្ត្រីរងគ្រោះ អោយឌុបក្លើម្នាក់ ជាដៃគូផឹកស៊ីជាមួយគ្នា ជូនទៅផ្ទះ ហើយជនសង្ស័យឆ្លៀតឱកាស ចូលក្នុងផ្ទះចាប់រំលោភ ប្អូនថ្លៃស្រីបានសម្រេច នៅវេលាម៉ោង ២២និង២០នាទីយប់ថ្ងៃទី១០ខែតុលាឆ្នាំ២០២៤ នៅចំណុចផ្ទះស្ត្រីរងគ្រោះក្នុងភូមិ អង្គ ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្តាល ។

លោកវរសេនីយ៍ឯក រស់ ចាន់ថា អធិការនគរបាលស្រុកស្អាងបានប្រាប់ឲ្យដឹងថា ស្ត្រីរងគ្រោះមានឈ្មោះ ឃ ន ច អាយុ៤៣ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅក្នុងភូមិឃ្លាតហេតុ ជាប្អូនថ្លៃស្រី ចំនែកជនសង្ស័យ ឈ្មោះ មាន វិសិដ្ធ អាយ្២៩ឆ្នាំ ជាបងប្រុសថ្លៃស្ត្រីរងគ្រោះ ជនជាតិខ្មែរ គ្មានមុខរបរពឹតប្រាកដ វិជ្ជមានសារធាតុញៀន និងរស់នៅ ក្នុងភូមិឃុំកើតហេតុដែរ ។

លោកអធិការបានបញ្ជាក់ថា ជនសង្ស័យធ្លាប់ជាប់ពន្ធនាគារខេត្តកណ្តាល ចំនួន០១លើក ពីបទធ្វើឲ្យខូចខាតដោយចេតនា និងប្រើប្រាស់នូវសារធាតុញៀន ។ នៅវេលាម៉ោង២១ និង២០នាទី មុនពេលកើតហេតុ ជនសង្ស័យបានមកពីផឹកស្រាវិញ ដើរចូលក្នុងផ្ទះបើកមុង ដោយ លើកកូនប្រុសតូច របស់ស្ត្រីរងគ្រោះឲ្យដេកទៅម្ខាង ហើយបាននិយាយប្រាប់ទៅស្ត្រីរងគ្រោះថា ខ្លួនអត់ធ្វើអីទេ បើសិនចង់ធ្វើអី ធ្វើយូរហើយមិនបាច់ខ្លាចទេ បន្ទាប់មកជនសង្ស័យបានដើរចុះដើរឡើងមួយសន្ទុះ ក៏ ប្រើល្បិច ឲ្យប្អូនប្រុសបង្កើត ដែលជាប្តីរបស់ស្ត្រីរងគ្រោះ ជូនក្លើម្នាក់ដែលជាដៃគូផឹកស៊ីជាមួយជនសង្ស័យ ឲ្យជូនទៅផ្ទះផង ក្រោយប្អូនប្រុសចេញទៅផុត ជនសង្ស័យក៏បានឱកាសចូលទៅក្នុងផ្ទះស្ត្រីរងគ្រោះ ធ្វើសកម្មភាពចាប់រំលោភស្ត្រី រងគ្រោះបានសម្រេចតែម្ដង ដោយសារជនរងគ្រោះភ័យខ្លាច មានគ្រោះថ្នាក់ដល់អាយុជីវិត ទើបខ្លួនមិនហ៊ានស្រែក និងឈ្លោះប្រកែកអ្វីទេ។

លុះព្រឹកឡើងថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៤ ជនរងគ្រោះ ក៏បានមកដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍នគរបាលរដ្ឋបាលក្រាំងយ៉ូវ ។

ក្រោយទទួលបានពាក្យបណ្តឹងភ្លាម កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលក្រាំងយ៉ូវ ចេញអន្តរាគមន៍ឃាត់បានខ្លួនជនសង្ស័យយកមកសាកសួរ។

នៅដំណាក់កាលសមត្ថកិច្ច, ជនសង្ស័យបានឆ្លើយសារភាពថា ពិតជាបានធ្វើសកម្មភាពរំលោភសេពសន្ថវ: ទៅលើជនរងគ្រោះបានសម្រេចចំនួន១ដង៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

×