Monday, October 14, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យ០៤នាក់ បញ្ជូនទៅតុលាការផ្តន្ទាទោស ពាក់ព័ន្ធករណីគ្រឿងញៀន

ភ្នំពេញ ៖ នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤ កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការ ពាក់ព័ន្ធករណី ជួញដូរ និងប្រើប្រាស់នូវសារធាតុញៀនដោយខុសច្បាប់ ក្រោយពីបង្ក្រាបបានចំនួន០២ករណីផ្សេងគ្នា។

ប្រតិបត្តិការបង្រ្កាបគ្រឿងញៀនទាំង២ករណីរួមមាន៖

*ករណីទី១៖ នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៤ កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ ធ្វើការបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យ០៣នាក់ ជាបន្តបន្ទាប់ ពាក់ព័ន្ធករណី ជួញដូរ និងប្រើប្រាស់នូវសារធាតុញៀន នៅចំណុចទល់មុខព្រលានយន្ដហោះ លើផ្លូវសហព័ន្ធរុស្សី សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ និងបន្ទប់ជួលលេខ ៥,១៣,១៤ ភូមិរោងចក្រ សង្កាត់គោកឃ្លាង និងបន្តទៅឆែកឆេរ​បន្ទប់​ជួល​គ្មានលេខ​ ក្នុងភូមិបន្លាស្អិត​ សង្កាត់ឃ្មួញ​ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ វត្ថុតាងចាប់យករួមមាន ៖ គ្រឿងញៀនក្រាមសថ្លាសរុបចំនួន ១១កញ្ចប់, ជញ្ជីងអេឡិចត្រូនិចសម្រាប់ថ្លឹងគ្រឿងញៀនចំនួន០១, ឧបករណ៍ប្រើប្រាស់គ្រឿងញៀន រួមនឹងសម្ភារមួយចំនួនទៀតផងដែរ។ ជនទាំង០៣នាក់ រួមមាន ៖ ១.ឈ្មោះ យ៉ា រ៉ូហ្សិត ភេទ ប្រុស អាយុ ៣៤ឆ្នាំ, ២.ឈ្មោះ សាយ វិបុល ភេទ ប្រុស អាយុ ២៧ឆ្នាំ, ៣.ហឿន រ៉ាវីន ហៅ ពៅ ភេទ ប្រុស អាយុ ៤២ឆ្នាំ។

*ករណីទី២៖ កាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៤ កម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌបឹងកេងកង បានធ្វើការបង្ក្រាបជាក់ស្ដែង និងឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ឈុន ពិណ្ណារ័ត្ន ភេទប្រុស អាយុ ៣៨ ឆ្នាំជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ នៅចំណុចផ្លូវលេខ៣០០ សង្កាត់បឹងកេងកងទី២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ពាក់ព័ន្ធករណី ជួញដូរ និងប្រើប្រាស់នូវសារធាតុញៀន។ វត្ថុតាងចាប់យករួមមាន ៖ គ្រឿងញៀនក្រាមសថ្លាចំនួន ០៧កញ្ចប់ រួមនឹងសម្ភារមួយចំនួនទៀតផងដែរ៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

×