Saturday, October 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អង្គការអន្តរជាតិហ្រ្វង់កូហ្វូនី ៖ មានតែកម្ពុជាប៉ុណ្ណោះជាប្រទេសក្នុងតំបន់ ដែលត្រូវបានជ្រើសរើសសម្រាប់គម្រោងទេសចរណ៍ប្រកបដោយចីរភាព

ភ្នំពេញ៖ នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ​២០២៤ ឯកឧត្តម លីម ប៊ុនហុក រដ្ឋលេខាធិការក្រសួង​ការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បាន​ទទួលជួប​ពិភាក្សាការងារ​ជាមួយ​លោក Edgar DOERIG តំណាងអង្គការអន្តរជាតិហ្រ្វង់កូហ្វូនី (OIF) ប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក នៅទីស្តីការក្រសួង។

ជំនួបខាងលើនេះ បាន​ផ្តោត​លើការចូលរួម​របស់​កម្ពុជាក្នុង​កិច្ច​ប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី១៩ នៅប្រទេសបារាំងកន្លងទៅ និងការ​ត្រៀមរៀបចំ​កិច្ច​ប្រជុំកំពូលហ្រ្វង់កូហ្វូនី​លើកទី២០ នៅកម្ពុជា​ នៅឆ្នាំ​២០២៦។ គម្រោងដែលត្រូវបានអនុវត្តដោយអង្គការ OIF នៅកម្ពុជា មានចំនួនច្រើនជាងគម្រោងដែលបានអនុវត្តនៅប្រទេសសមាជិកផ្សេងទៀត។ គួរបញ្ជាក់ផងដែរថា មានតែកម្ពុជាប៉ុណ្ណោះជាប្រទេសក្នុងតំបន់ ដែលត្រូវបានជ្រើសរើសសម្រាប់គម្រោងទេសចរណ៍ប្រកបដោយចីរភាព ក្នុងគោលបំណងបង្កើតការងារដើម្បីជួយក្រុមប្រជាជនងាយរងគ្រោះដូចជា ស្ត្រី និងយុវជនដែលនៅទីជនបទ។ បន្ថែមពីនោះ ក៏មានការពិភាក្សាអំពីការបង្កើតមជ្ឈមណ្ឌលតំបន់សម្រាប់ភាសា និងវប្បធម៌បារាំងផងដែរ។រក្សាសិទ្ធដោយ ៖ សុទ្ធលី

×