Saturday, October 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ចូលជួបសវនាការជាមួយប្រធានរដ្ឋសភាឡាវដែលជាម្ចាស់ផ្ទះអាយប៉ាលើកទី៤៥

នៅមុនពិធីបើកមហាសន្និបាតអាយប៉ាលើកទី៤៥ ជាផ្លូវការ នៅព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៤ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា រួមជាមួយថ្នាក់ដឹកនាំគណៈប្រតិភូសភាសមាជិកអាយប៉ា គណៈប្រតិភូសភាសង្កេតការណ៍ ដៃគូរបស់អាយប៉ា បានចូលជួបសម្តែងការគួរសម ជាមួយ ឯកឧត្តម សាយសំផន ភុមវិហាន (Xaysomphone Phomvihane) ប្រធានរដ្ឋសភានៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវនិងជាប្រធានអាយប៉ាលើកទី៤៥។

ឯកឧត្តមប្រធានរដ្ឋសភាឡាវ បានសម្តែងនូវកិច្ចស្វាគមន៍យ៉ាងកក់ក្តៅនិងអរគុណយ៉ាងជ្រាលជ្រៅដល់គណៈប្រតិភូចូលរួមទាំងអស់ ដែលបានអញ្ជើញចូលរួម ដែលនេះឆ្លុះបញ្ចាំងពីសាមគ្គីភាព មិត្តភាព កិច្ចសហប្រតិបត្តិការយ៉ាងរឹងមាំនៃគ្រួសារអាយប៉ា និងអាស៊ាន ក្នុងការចូលរួមចំណែកកសាងសុខសន្តិភាព ស្ថិរភាព និងវិបុលភាពជូនប្រជាពលរដ្ឋ។

សម្តេចរដ្ឋសភាធិបតី បានសម្តែងការអបអរសាទរ និងវាយតម្លៃខ្ពស់ចំពោះការទទួលបដិសណ្ឋារកិច្ច និការរៀបចំមហាសន្និបាតអាយប៉ាលើកទី៤៥ ប្រកបដោយអត្ថន័យ និងបានជូនពរដល់រដ្ឋសភាឡាវទទួលបានជោគជ័យ និងសម្រេចបានលទ្ធផលផ្លែផ្កាតាមការរំពឹងទុក។
សម្តេចប្រធានរដ្ឋសភា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដែលរដ្ឋសភាប្រទេសឡាវ បានទទួលស្វាគមន៌យ៉ាងកក់ក្តៅនិងរាក់ទាក់ជាទីបំផុតចំពោះគណៈប្រតិភូសភាកម្ពុជា ចាប់តាំងពីពេលបានមកដល់រដ្ឋធានីវៀងចន្ទន៍ ដ៏ស្រស់ស្អាត ពោរពេញដោយសម្បត្តិវប្បធម៌ និងប្រវត្តិសាស្រ្តគួរជាទីជាប់ចិត្ត៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

×