Saturday, October 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហូបចុកជុំគ្នា​ ពេលស្រវឹងរំលឹករឿងចាស់ ទៅដាស់រឿងថ្មីឱ្យកេីតឡេីងម្នាក់ចូលពេទ្យនិងម្នាក់ចូលក ន្លែងសមត្ថកិច្ច​

ស្រុកមោងឫស្សី​៖ កាលពីថ្ងៃទី១៨ខែតុលាឆ្នាំ ២០២៤ វេលាម៉ោង ១៩ និង៣០នាទីនៅចំណុចព្រៃរនាមក្រោម ស្ថិតក្នុងក្រុមទី១៤ ភូមិកូនខ្លុង ឃុំព្រៃតូច ស្រុកមោងឫស្សី ខេត្តបាត់ដំបង មានករណី ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស មួយបានកើតឡើងប្រព្រឹត្តដោយជនសង្ស័យម្នាក់ឈ្មោះ ពៅ ផលគា ភេទប្រុស អាយុ៣៤ឆ្នាំ រស់នៅភូមិតាតុក១ ឃុំមោង ស្រុកមោងឫស្សី ខេត្តបាត់ដំបង (មានមុខរបរស៊ីឈ្នួលឃ្វាលក្របី)នៅចំណុចកើតហេតុប្រដាប់ដោយកូនកាំ-បិតចុងស្រួច បានធ្វើសកម្មភាពចាក់ទៅលើជនរងគ្រោះឈ្មោះ ខយ ចាន់ ភេទប្រុស ភេទប្រុស អាយុ ៤៤ឆ្នាំ រស់នៅភូមិព្រៃដំរី ឃុំព្រៃតូច ស្រុកមោង ឫស្សី ខេត្តបាត់ ដំបង(ស្នាក់នៅក្រាំង ក្របីចំ ណុច កើតហេតុ) បណ្ដាលឱ្យរងរបួស តកំភួន ដៃ ស្ដាំ០២កន្លែង,កំភួនដៃឆ្វេង០៤កន្លែ,ក្រោមក្លៀកខាង ស្ដាំ០១កន្លែង និងក្រោមក្លៀកខាងឆ្វេង ០១កន្លែង របួសត្រូវបាននាំយកទៅសង្រ្គោះនៅមន្ទីរពេទ្យ។

ពេលកេីតហេតុនិងទទួលបានព័ត៌មាននេះ​ ក្រោមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ​ ដា​ញ់​ អេងប៊ុនចាន់​ ស្នងការនៃស្នង​ការដ្ឋាននគរបាលខេត្តបាត់​ដំបង​ លោកវរសេនីយ៍ឯក​ ស​ គឹម​ឡុង​ អធិការនគរបាលស្រុកមោងឫស្សី​ បានដឹកនាំកម្លាំងធ្វេីការឃាត់ខ្លួនជនសង័្សយខាងលេី​ និងដកហូតវត្ថុតាងនាំមកធ្វេីការសាកសួរនៅអធិ​ការដ្ឋាននគរបាលស្រុក។

តាមរយៈការសាកសួរនេះបានដឹងថា​ មូលហេតុនៃករណីហិ-ង្សានេះគឺបណ្តាលមកពីទំនាស់ពាក្យសំដី​ នៅពេលហូបគ្រឿងស្រវឹងជុំគ្នារួចផ្តេីមរំលឹករឿងចាស់កាលនៅឃ្វាលក្របី​ ក៏ផ្តើមបង្កេីតទៅជារឿងថ្មីតែម្តងទៅ។

ពេលនេះធិការដ្ឋាននគរបាលស្រុកមោងឫស្សីបានកសាងសំណុំរឿង​ បញ្ជូនមកអនុវត្តតាមនីតិវិធី​ ច្បាប់ហេីយ៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

×