ខេត្តកណ្តាល៖ ព្រឹកថ្ងៃ១៩ ខែតុលា ឆ្នាំ២០២៤ ឯកឧត្ដម ហាក់ សុខមករា អភិបាលរងខេត្តកណ្តាល បានដឹកនាំអាជ្ញាធរក្រុងតាខ្មៅ ដោយមានការចូលរួមពីបងប្អូនខ្មែរឥស្លាម បានស្វែងរកបុរសម្នាក់ដែលបានជិះម៉ូតូធ្លាក់ទឹកស្ទឹង ត្រង់ចំណុចស្ទឹងព្រែកហូរ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្ដាល ។
បញ្ជាក់ថាកាលពីយប់ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤ វេលាម៉ោង ៩:៣០ នាទី មានករណីបុរសម្នាក់ឈ្មោះ ហេង គឹមហាក់ ភេទប្រុស អាយុ ៣៩ឆ្នាំ បានជិះម៉ូតូធ្លាប់ទឹកស្ទឹង បាត់ខ្លួន រកតែឃើញម៉ូតូ ១គ្រឿង ក្នុងទឹកស្ទឹង ត្រង់ចំណុចស្ទឹងព្រែកហូរ ភូមិព្រែករាំង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី