Wednesday, October 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងទេសចរណ៍ បញ្ជាក់ពាក់ព័ន្ធសារព័ត៌មានមួយចំនួនបានផ្សព្វផ្សាយអំពីជំហរគាំទ្ររបស់ កម្ពុជាលើគំនិតផ្តួចផ្តើម ” Six countries, One Destination ” ដែលបានលើកឡើងដោយព្រះរាជាណាចក្រថៃ

ក្រសួងទេសចរណ៍ សូមជម្រាបជូនសាធារណជន និងសារព័ត៌មានជាតិនិងអន្តរជាតិទាំងអស់ឱ្យបាន ជ្រាបថា នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤ មានសារព័ត៌មានមួយចំនួនបានផ្សព្វផ្សាយអំពីជំហរគាំទ្ររបស់ កម្ពុជាលើគំនិតផ្តួចផ្តើម ” Six countries, One Destination ” ដែលបានលើកឡើងដោយព្រះរាជាណាចក្រថៃ ក្នុងឱកាសដែល ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានទទួលជួបសំដែងការគួរសម និងពិភាក្សា ការងារជាមួយឯកឧត្តម Dusit MANAPAN ទីប្រឹក្សារដ្ឋមន្ត្រីក្រសួងការបរទេសថៃ និងគណៈប្រតិភូ កាលពី ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងទេសចរណ៍។

ពាក់ព័ន្ធនឹងការផ្សព្វផ្សាយខាងលើ ក្រសួងទេសចរណ៍ សូមធ្វើការបញ្ជាក់ជូនសាធារណជន និង សារព័ត៌មានជាតិនិងអន្តរជាតិទាំងអស់ជ្រាបថា នៅក្នុងជំនួបខាងលើ ក្រសួងទេសចរណ៍ បានបញ្ជាក់ទៅភាគីថៃ ថាក្រសួងសូមធ្វើការកត់សម្គាល់លើគំនិតផ្តួចផ្តើម ” Six countries, One Destination” និងស្នើសុំភាគីថៃផ្តល់ ឯកសារទស្សនទានដែលគ្រប់ជ្រុងជ្រោយ និងឯកសារពាក់ព័ន្ធនឹងគំនិតផ្តួចផ្តើមនេះតាមផ្លូវការទូត ដូចមាន បញ្ជាក់ក្នុងលិខិតផ្លូវការរបស់ក្រសួងទេសចរណ៍ លេខ១៦៣ MOT ចុះថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤ ផ្ញើជូន ស្ថានឯកអគ្គរាជទូតនៃព្រះរាជាណាចក្រថៃប្រចាំនៅកម្ពុជា។

ក្នុងន័យនេះ ក្រសួងទេសចរណ៍ ស្នើឱ្យសារព័ត៌មានជាតិ និងអន្តរជាតិ សូមកែតម្រូវ និងបញ្ឈប់រាល់ ការផ្សាយព័ត៌មានដែលប្រាសចាកពីជំហរពិតប្រាកដរបស់ក្រសួងទេសចរណ៍ ដែលអាចបណ្តាលឱ្យមានការ ភាន់ច្រឡំដោយប្រការណាមួយជាយថាហេតុ។

នៅក្នុងជំនួបសម្តែងការគួរសមរវាងឯកឧត្តម Dusit MANAPAN ទីប្រឹក្សារដ្ឋមន្រ្តីក្រសួងការបរទេសថៃ និងឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ កាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤។
ភាគីថៃ បានលើកឡើងគំនិតផ្តួចផ្តើមអំពី « 6 countries, one destination»។ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះភាគីថៃ និងកត់សម្គាល់ចំពោះគំនិតផ្តួចផ្តើមនេះ ព្រមទាំងស្នើសុំភាគីថៃផ្ញើនូវឯកសារទស្សនាទានគ្រប់ជ្រុងជ្រោយមកកម្ពុជាតាមផ្លូវការទូត។

នាព្រឹកថ្ងៃចន្ទ ទី២១ ខែតុលា ឆ្នាំ២០២៤ នៅទីស្តីការក្រសួង ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអនុញ្ញាតជូន ឯកឧត្តម Dusit MANAPAN ទីប្រឹក្សារដ្ឋមន្រ្តីក្រសួងការបរទេសថៃ និងសហការី អញ្ជើញចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍រវាងប្រទេសទាំងពីរ និងនៅក្នុងតំបន់អាស៊ាន។
ភាគីថៃ បានលើកឡើងគំនិតផ្តួចផ្តើមអំពី « 6 countries, one destination»។ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះភាគីថៃ និងកត់សម្គាល់ចំពោះគំនិតផ្តួចផ្តើមនេះ ព្រមទាំងស្នើសុំភាគីថៃផ្ញើនូវឯកសារទស្សនាទានគ្រប់ជ្រុងជ្រោយមកកម្ពុជាតាមផ្លូវការទូត៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

×