Wednesday, October 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្តម ជា វុទ្ធី ៖ ក្នុងឆ្នាំ២០២៣ និង៩ខែដើមឆ្នាំនេះ ប្រទេសចិនជាប្រភពទុនវិនិយោគធំជាងគេទី១នៅកម្ពុជា

ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា និងសហការីបានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូ ដឹកនាំដោយលោក Wang Yalian អភិបាលក្រុង Ji’an ខេត្ត Jiangxi សាធារណរដ្ឋប្រជាមានិតចិន ដោយមាន ការចូលរួមពីតំណាងសភាពាណិជ្ជកម្មក្រុង Ji’an នៅព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤ នៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។

ឯកឧត្តមអគ្គលេខាធិការបានសម្តែងនូវការស្វាគមន៍ជូនចំពោះគណៈ ប្រតិភូ ដែលបានចំណាយពេលវេលាដ៏មានតម្លៃមកធ្វើទស្សនកិច្ចសិក្សាដោយផ្ទាល់នៅកម្ពុជា តបតាមការ អញ្ជើញពីឯកឧត្តមអគ្គលេខាធិការ ដើម្បីស្វែងយល់ពីកាលានុវត្តភាពវិនិយោគ និងសក្តានុពលវិនិយោគរបស់ កម្ពុជា។ ឯកឧត្តមអគ្គលេខាធិការបានធ្វើការកត់សម្គាល់ពីកំណើនខ្ពស់នៃការវិនិយោគរបស់ចិននៅកម្ពុជា ក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយនេះ ដែលក្នុងឆ្នាំ២០២៣ និង៩ខែដើមឆ្នាំ២០២៤នេះ ប្រទេសចិនជា ប្រភពទុនវិនិយោគធំជាងគេទី១នៅកម្ពុជា ហើយក៏មានការកើនឡើងនូវការវិនិយោគរបស់ក្រុមហ៊ុនចិននៅកម្ពុជា ក្នុងឧស្សាហកម្មដែលប្រើបច្ចេកវិទ្យាទំនើប និងមានតម្លៃបន្ថែមខ្ពស់ រួមទាំងការវិនិយោគបង្កើតតំបន់សេដ្ឋកិច្ច ពិសេស។ ជាមួយគ្នានេះផងដែរ ឯកឧត្តមអគ្គលេខាធិការបានជម្រាបជូនគណៈប្រតិភូពីស្ថានភាពវិនិយោគ ច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធនឹងការវិនិយោគរបស់កម្ពុជាដែលមានភាពបើកចំហ តម្លាភាព និងភាពអាច់ប៉ាន់ប្រមាណទុកជាមុនបាន រួមជាមួយនឹងកញ្ចប់លើកទឹកឆ្លាតវៃ។ ឯកឧត្តមអគ្គលេខាធិការមានសុទិដ្ឋិនិយមថា ដំណើរទស្សនកិច្ចនេះនឹងជួយជំរុញទាំងការវិនិយោគ និងភ្ញៀវទេសចរចិនមកកម្ពុជាបន្ថែមទៀត។

មានមតិក្នុងឱកាសកិច្ចប្រជុំ លោក Wang Yalian ប្រធានគណៈប្រតិភូបានថ្លែងអំណរគុណយ៉ាង ជ្រាលជ្រៅជូនចំពោះឯកឧត្តមអគ្គលេខាធិការដែលបានអញ្ជើញរូបលោក និងគណៈប្រតិភូមកទស្សនកិច្ចនៅ កម្ពុជា ព្រមទាំងបានឆ្លៀតពេលវេលាដ៏មមាញឹកទទួលជួបគណៈប្រតិភូ ដើម្បីផ្តល់នូវព័ត៌មានពាក់ព័ន្ធនឹង បរិយាកាសវិនិយោគនៅកម្ពុជា។ លោក Wang Yalian បានលើកឡើងថាបរិស្ថានវិនិយោគនៅកម្ពុជាពិតជា មានភាពអំណោយផល។ លោកប្រធានគណៈប្រតិភូបានជម្រាបជូនដោយសង្ខេបអំពីក្រុង Ji’an ដែល បច្ចុប្បន្នមានការរីកចំរើនយ៉ាងឆាប់រហ័ស ហើយជាពិសេស គឺមានការវិនិយោគច្រើនក្នុងវិស័យកសិកម្ម ការកែ ច្នៃចំណីអាហារដោយប្រើបច្ចេកវិទ្យាទំនើប។ បន្ថែមលើនេះលោកបានមានប្រសាសន៍ផងដែរថា ដំណើរ ទស្សនកិច្ចនេះក៏មានបំណងលើកកម្ពស់ទំនាក់ទំនងរវាងងប្រទេសទាំងពីរ និយាយជារួម និងនិយាយដោយ ឡែកកិច្ចសហប្រតិបត្តិការរវាងក្រុង Ji’an ដើម្បីជំរុញកំណើនសេដ្ឋកិច្ច និងពាណិជ្ជកម្ម កម្ពុជា-ចិន។

ជាការឆ្លើយតប ឯកឧត្តមអគ្គលេខាធិការបានសម្តែងនូវក្តីសោនស្សរីករាយក្នុងការបន្តពង្រឹងកិច្ចសហ ប្រតិបត្តិការជាមួយភាគីមិត្ត ព្រមទាំងបានស្នើឱ្យគណៈប្រតិភូជួយផ្សព្វផ្សាយពីបរិស្ថានវិនិយោគរបស់កម្ពុជា ជូនទៅវិនិយោគិនចិន ដើម្បីពិនិត្យលទ្ធភាពធ្វើការវិនិយោគក្នុងវិស័យកសិ-ឧស្សាហកម្ម ដោយកម្ពុជាមានសក្តា នុពលខ្ពស់ក្នុងវិស័យកសិកម្ម និងមានដំណាំយុទ្ធសាស្ត្រជាច្រើនរួមមានស្រូវ ដំឡូងមី និងស្វាយចន្ទី ជាដើម ដែលទាមទារឱ្យមានការវិនិយោគកែច្នៃក្នុងស្រុកដើម្បីបង្កើតតម្លៃបន្ថែម ព្រមទាំងពិចារណាលើការវិនិយោគ បង្កើតតំបន់សេដ្ឋកិច្ចពិសេសផងដែរ៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

×