Friday, October 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្លាំងអាវុធហត្ថខេត្តកំពង់ស្ពឺបង្ក្រាបជនសង្ស័យ៥នាក់ពាក់ព័ន្ធករណីរក្សាទុក និងជួញដូដោយខុសច្បាប់នូវសារធាតុញៀន

កំពង់ស្ពឺ៖ដោយអនុវត្តតាមបទបញ្ជាយ៉ាងមុឺងម៉ាត់របស់ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុនមេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ នាវេលាម៉ោង ១០:០៥នាទី ថ្ងៃទី២៥ ខែតុលាឆ្នាំ២០២៤ ស្ថិតនៅចំណុចភូមិពាណិជ្ជកម្ម សង្កាត់រកាធំ ក្រុងច្បារមន កម្លាំងជំនាញមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើសកងរាជអាវុធហត្ថខេត្ត សហការជាមួយកម្លាំងកងរាជអាវុធហត្ថក្រុងច្បារមន បានចាប់ខ្លួនជនសង្ស័យចំនួន០៥នាក់ ដែលពាក់ព័ន្ធករណីដឹកជញ្ជូន ចែកចាយ ដោយខុសច្បាប់នូវសារធាតុញៀន ។

គួរបញ្ជាក់ផងដែរថាក្រុមជនសង្ស័យមានចំនួន៥នាក់ដែលឃាត់ខ្លួនបាន
ទី១.ឈ្មោះ គង់ ចាន់រតនៈវង្ស ភេទប្រុស អាយុ២៨ ឆ្នាំ មុខរបរ លាងម៉ូតូ រស់នៅភូមិពាណិជ្ជកម្ម សង្កាត់រកាធំ ក្រុង ច្បារមន។
ទី២.ឈ្មោះ ហួរ គីមម៉េង ភេទប្រុស អាយុ២៣ ឆ្នាំ មុខរបរ មិនពិតប្រាកដ រស់នៅភូមិរំលង សង្កាត់សុព័រទេព ក្រុងច្បារមន។
ទី៣.ឈ្មោះ នុយ ភារះ ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរ លាងម៉ូតូ រស់នៅភូមិ បុរីកម្មករ សង្កាត់ រកាធំ ក្រុង ច្បារមន ខេត្តកំពង់ស្ពឺ
ទី៤.ឈ្មោះ ឆុម គុណវឌ្ឍន៏ ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរ លាងម៉ូតូ រស់នៅភូមិ ត្រពាំងលើក សង្កាត់ រកាធំ ក្រុង ច្បារមន ខេត្តកំពង់ស្ពឺ
ទី៥.ឈ្មោះ កែវ ណេត ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរ លាងម៉ូតូ រស់នៅភូមិ ពេជ្រមុន្នី ឃុំ ពេជ្រមុន្នី ស្រុក គងពិសី ខេត្តកំពង់ស្ពឺ។
ដោយកម្លាំងអាវុធហត្ថខេត្តកំពង់ស្ពឺដកហូតវត្ថុតាងរួមមាន: ម៉ូតូចំនួន៣គ្រឿង និងក្រាមពណ៍សថ្លាសង្ស័យជាសារធាតុញៀនចំនួន១៤កញ្ចប់ (តូច ១១កញ្ចប់,ធំ៣កញ្ចប់)។
បច្ចុប្បន្នក្រុមជនសង្ស័យរួមជាមួយនិងវត្ថុតាង ត្រូវបានបញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តដើម្បីបន្តនីតិវិធី៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

×