Sunday, December 22, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពិព័រណ៍​ពាណិជ្ជកម្ម​ថៃ ធ្វើ​នៅ​ខេត្តសៀមរាប ខណៈ​ទំនិញ​ថៃ ដែល​នាំ​ចូល​មក​ប្រទេស​កម្ពុជា ទទួល​បាន​គាំទ្រ​ពី​អតិថិជន​កម្ពុជា និង​ភ្ញៀវទេសចរ​

​ភ្នំពេញ ​៖ ស្របពេល​ដែល​ទំនិញ​ថៃ ដែល​នាំ​ចូល​មក​ប្រទេស​កម្ពុជា ទទួល​បាន​គាំទ្រ​ពី​អតិថិជន​កម្ពុជា​យ៉ាង​ធំធេង ជាពិសេស​តម្រូវការ​ទីផ្សារ​ទេសចរណ៍ ស្ថាន​តំណាង​ពាណិជ្ជកម្ម​ប្រចាំ​ស្ថាន​ឯកអគ្គរាជទូត​ថៃ នៅ​រាជធានី​ភ្នំពេញ ប្រទេស​កម្ពុជា បានរៀបចំ ពិព័រណ៍​ពាណិជ្ជកម្ម​ថៃ Mini Thailand Week 2018 ចាប់ពី​ថ្ងៃ​ទី​៣០ ខែ​សីហា ដល់​ថ្ងៃ​ទី​២ ខែ​កញ្ញា ឆ្នាំ​២០១៨ នៅ​ផ្សារ​ផាម​កុង​ទីនើ​រ ជិត​អង្គរ​ឃ្យូ​ង​យូ ខេត្តសៀមរាប ចាប់ពី​ម៉ោង​១០​ព្រឹក ដល់​ម៉ោង​១០​យប់ ដេល​នៅក្នុង​ពិព័រណ៍​នេះ នឹង​មាន​ការដាក់​បង្ហា​ញ ទំនិញ​ថៃ ជាច្រើន​ប្រភេទ ដែល​ជា​ទំនិញ​មាន​គុណភាព​ល្អ និង​ដើម្បី​រក​តំណាង​ចែកចាយ​នៅ​កម្ពុជា​។​

​ក្នុង​សន្និសីទកាសែត ពិព័រណ៍​ពាណិជ្ជកម្ម​ថៃ Mini Thailand Week 2018 ដែល​ធ្វើឡើង​កាលពី​ព្រឹក​ថ្ងៃទី​២៣​ខែ​សីហា ឆ្នាំ​២០១៨ នៅ​ភោជនីយដ្ឋាន​ទន្លេបាសាក់​២ លោក ជី​រ៉ាវុឍ សុ​វណ្ណា​អា​ត តំណាង​អគ្គទីប្រឹក្សា​ពាណិជ្ជកម្ម ប្រចាំ​ស្ថាន​ឯកអគ្គរាជទូត​ថៃ បាន​ថ្លែងថា គោលបំណង​ក្នុង​ការរៀបចំ ពិព័រណ៍​នា​លើក​នេះ​គឺ​ដើម្បី​ផ្សព្វផ្សាយ​ផលិតផល​របស់​ថៃ ដែល​ជា​ផលិតផល​មាន​គុណភាព​ល្អ តម្លៃ​សមរម្យ និង​ដើម្បី​ជាការ​អរគុណ​ដល់​អតិថិជន​ដែល​គាំទ្រ​ទំនិញ​ថៃ ឲ្យមាន​ឱកាស​ទិញ​ទំនិញ​ពី​ម្ចាស់​រោងចក្រ ដោយ​ផ្ទាល់​ក្នុង​តម្លៃ​សមរម្យ​។ ម្យ៉ាងទៀត ដើម្បី​រិត​ចំណង​មិត្តភាព​រវាង​ប្រទេស​និង​ប្រជាជន ទាំងពីរ ឲ្យ​កាន់តែ​ល្អ​ប្រសើរ​ថែម​ទៀត​។​

​លោក​បាន​បន្ថែមថា ទំនិញ​ដែល​យក​លក់​ក្នុង​ពិព័រណ៍​នេះ ភាគច្រើន គឺ​មិន​ទាន់​មាន​លក់ នៅក្នុង​ប្រទេស​កម្ពុជា​នោះ​ទេ គឺជា​ទំនិញ​ថ្មី ដែល​ចេញពី​រោងចក្រ​ដោយផ្ទាល់ ។ លោក​បន្តថា មាន​ទំនិញ​តិចតួច​ប៉ុណ្ណោះ ដែល​កំពុង​លើ​ទីផ្សារ​កម្ពុជា​។​

​លោក​បន្តថា ម្ចាស់​ទំនិញ​ទាំងអស់​ក្នុង​ពិរ​ព័​រណ៍​នេះ ចង់​ស្វែងរក​ដែគូ និង​តំណាង​ចែកចាយ នៅ​ប្រទេស​កម្ពុជា ហើយ​ម្យ៉ាងទៀត ចង់​ផ្សព្វផ្សាយ​ដល់​អតិថិជន ទិញ​ទំនិញ​ថ្មី ដែល​មាន​គុណភាព​ល្អ ហើយ​ជា​ពិសេស​ទំនិញ​ថៃ​ដែល​នាំ​ចូល​មក​ប្រទេស​កម្ពុជា ទទួល​បាន​គាំទ្រ​ពី​អតិថិជន​កម្ពុជា​យ៉ាង​ធំធេង ហើយ​ទំនិញ​ដែល​មិនមាន​គុណភាព នឹង​មិន​អនុញ្ញាត​ឲ្យ​លក់​លើ​ទីផ្សារ​កម្ពុជា​នោះ​ទេ ដូច្នេះ​ទំនិញ​​ថៃ​​ដែល​នាំ​ចេញ​មក​កម្ពុជា ត្រូវ​មាន​គុណភាព​ដូច​នាំចេញ​ទៅ​បណ្តា​ប្រទេស​ផ្សេងៗ​ទៀត​ផង​ដែរ​។​

​នៅពេល​ដែល​សួរថា​ហេតុអ្វី​បានជា​ជ្រើសរើស​យក​ខេត្ត​សៀមរាប សម្រាប់​តាំងពិព័រណ៍​នេះ ? លោក​បាន​បញ្ជាក់ថា “​ខេត្តសៀមរាប មាន​សក្តានុពល​ខេត្ត​ផ្នែក​សេដ្ឋកិច្ច ផ្នែក​ទេសចរ ជា​ខេត្ត​មាន​សេដ្ឋកិច្ច​ខ្ពស់​បន្ទាប់​ពី​ទីក្រុង​ភ្នំពេញ ជា​ខេត្ត​ទេសចរ និង​មាន​ភ្ញៀវ​ទេសចរ​​ជាច្រើន មក​ពី​ជុំវិញ​ពិភពលោក​មក​ទស្សនា​ប្រាង្គ​ប្រាសាទ​អង្គរ​ក្នុង​ខេត្តសៀមរាប ហើយ​ភ្ញៀវទេសចរ​ដែល​មក​ខេត្ត​សៀមរាប​នោះ​គឺ​ភាគច្រើន បាន​ស្គាល់​មុខ​ទំនិញ​ថៃ​ផង​ដែរ ហើយ​ក្នុង​រដូវ​កាល​ទេសចរណ៍ គឺ​ខេត្ត​សៀមរាប​មាន​សក្តានុពល​ទេសចរណ៍​ខ្លាំង ហើយ​ទំនិញ​ថៃ​ជា​តម្រូវការ​ខ្លាំង​សម្រាប់​ភ្ញៀវទេសចរ​”​។ លោក​បាន​ថ្លែងថា ទំនិញ​ថៃ​ដែល​នាំ​ចូល​មក​កម្ពុជា បាន​ឈរជើង​យ៉ាងយូរ​រយៈពេល​ពី​១០​ទៅ​២០​ឆ្នាំ​និង​ទទួលបាន​ការគាំទ្រ​ពី​អតិថិជន​កម្ពុជា​។ ប្រទេស​កម្ពុជា​និង​ថៃ មាន​ទំនាក់ទំនង​ល្អ​ជាមួយ​គ្នា ដែល​ភាគច្រើន​ប្រជាជន​កម្ពុជា បាន​ស្គាល់​ទំនិញ​ថៃ​យ៉ាងច្បាស់ ហើយ​ពាណិជ្ជករ​កម្ពុជា​បាន​ទៅ​ជ្រើសរើស​ជំនិញ​ថៃ​ដោយ​ផ្ទាល់ ដើម្បី​យក​មក​លក់​នៅ​កម្ពុជា ហើយ​ទំនិញ​ដែល​មាន​គុណភាព​នេះហើយ​បាន​ធ្វើ​មាន​គាំទ្រ​កាន់តែច្រើន​។​

​លោក​បាន​បញ្ជាក់ថា ទៅ​តាម​គោលដៅ​និង​ទិសដៅ​របស់​ប្រទេស​ទាំង​ពីរ គឺ​រាជរដ្ឋាភិបាល​កម្ពុជា​ថៃ បាន​កំណត់​ថា​នៅក្នុង​ឆ្នាំ​២០២០ ប្រទេស​ទាំង​ពីរ​នឹង​ជំរុញ​ទំហំ​ពាណិជ្ជកម្ម​រហូតដល់​១៥.០០០​លាន​ដុល្លារ ខណៈពេល​៧​ខែ​ដើមឆ្នាំ​២០១៨ មាន​ទំហំ​ពាណិជ្ជកម្ម ទ្វេភាគី​កម្ពុជា​ថៃ មាន​ប្រមាណ​៤.៦០០​លាន​ដុល្លារ ។​

​សូមបញ្ជាក់​ថា ការរៀបចំ​ពិព័រណ៍​លើក​នេះ មាន​ក្រុមហ៊ុន​ចូលរួម​ទាំងអស់​ចំនួន​៦៨​ក្រុមហ៊ុន មាន​ស្តង់​សរុប​ចំនួន​៨៧ ស្តង់ ក្នុង​នោះ​នឹង​នាំ​យក​ទំនិញ​ជាច្រើន​ប្រភេទ​មក​ដាក់​បង្ហាញ និង​លក់​ដូច​ជា អាហារ និង​ភេសជ្ជៈ សម្លៀក​បំពាក់ និង​វាយ​ន​ភណ្ឌ គ្រឿងសំអាង និង​ទំនិញ​សុខភាព សម្ភស្ស សម្ភារ​ប្រើប្រាស់​ក្នុងផ្ទះ និង​សម្ភារ​ផ្ទះបាយ វត្ថុ​អនុស្សាវរីយ៍ និង​តុបតែង​ផ្ទះ សម្ភារ​ធ្វើ​ពី​ស្បែក និង​ស្បែកជើង សម្ភារ​តុបតែង​ផ្ទះ ទំនិញ OTOP របស់​ប្រទេស​ថៃ និង​ទំនិញ​ផ្សេងៗ​ជាច្រើន​ទៀត​។ ក្នុង​អំឡុង​ពេល​រៀបចំ​ពិព័រណ៍​នេះ មាន​ការរៀបចំ​ការប្រគំ​តន្ត្រី​ក៏​ធំ​ដែល​មាន​តារា​ចម្រៀង និង​តារា​កំប្លែង​ល្បីៗ សម្តែង​ជូន​ទស្សនា នា​ពេលយប់ ចាប់ពី​ម៉ោង​៧ យប់ ដល់​ម៉ោង​៩ យប់​ជា​រៀងរាល់ថ្ងៃ​៕ ​ដោយ​៖​កូឡាប​

  

×