Sunday, November 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុមហ៊ុន ព្រីនស៍ រៀល អឺស្ទេត ចេញសេចក្តីជូនដំណឹង ស្តីពីការដាស់តឿនអ្នកវិនិយោគឱ្យប្រុងប្រយ័ត្នចំពោះឧក្រិដ្ឋជន ដែលក្លែងខ្លួនជាឈ្មោះក្រុមហ៊ុនយើងដើម្បីចូលរួមក្នុងសកម្មភាពឆបោក

ភ្នំពេញ ៖ ថ្មីៗនេះ ក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត(ខេមបូឌា) គ្រុប (ខាងក្រោមហៅកាត់ជា ក្រុមហ៊ុនយើងៗ បានរកឃើញថា មានឧក្រិដ្ឋជនកំពុងប្រើប្រាស់ឈ្មោះក្រុមហ៊ុនយើង ក្លែងបន្លំជានាយកប្រតិបត្តិធ្វើ ការគៀងគរវិនិយោគតាមរយៈបណ្តាញ Telegram ឬគ្របដើម្បីបោកប្រាស់លុយកាក់។ ចំពោះបញ្ហានេះ ក្រុមហ៊ុនយើងសូមចេញសេចក្តីជូនដំណឹងដូចខាងក្រោម៖ ឈ្មោះស្របច្បាប់របស់ក្រុមហ៊ុនយើងគឺ “ព្រីនស៍ រៀល អ៊ីស្វេត(ខេមបូឌា) គ្រុប ឯ.ក” អចលន ទ្រព្យទាំងអស់ដែលបានវិនិយោគដោយក្រុមហ៊ុនយើង ត្រូវបានជួញដូរតាមរយៈគណនីសាជីវកម្ម របស់ក្រុមហ៊ុនយើង គណនីសាជីវកម្មរបស់ក្រុមហ៊ុនយើងគឺជាគណនីទទួលប្រាក់ស្របច្បាប់តែមួយ គត់ មិនបានផ្តល់សិទ្ធិឱ្យតំណាងភាគីទីបី ឬបុគ្គលណាមួយឡើយ។ ប្រសិនបើមានបុគ្គលណាអោយ អតិថិជនផ្ទេរប្រាក់ទៅគណនីឯកជនផ្ទាល់ខ្លួន គឺជាទង្វើខុសច្បាប់។

វិនិយោគិនត្រូវប្រុងប្រយ័ត្ន កុំទុកចិត្តលើព័ត៌មានដែលចេញផ្សាយតាមរយៈបណ្តាញមិនផ្លូវការរបស់ ក្រុមហ៊ុនយើង។ គណនីផ្លូវការរបស់ក្រុមហ៊ុនយើងគឺ Facebook: Prince Real Estate Group (ទទួល បានសញ្ញា ពណ៌ខៀវ) ហើយគេហទំព័រផ្លូវការរបស់ក្រុមហ៊ុនយើងគឺ http://princerealestate.com/ សូមវិនិយោគិនទទួលព័ត៌មានពាក់ព័ន្ធពីបណ្តាញផ្លូវការរបស់ក្រុមហ៊ុនយើង ដើម្បីការពារសិទ្ធិនិងផល ប្រយោជន៍របស់ខ្លួនពីការរំលោភបំពាន។ ក្រុមហ៊ុនយើងមិនទទួលខុសត្រូវចំពោះការខាតបង់ដែល បណ្តាលមកពីអ្នកវិនិយោគទុកចិត្តលើប្រភពព័ត៌មានក្រៅពីបណ្តាញផ្លូវការរបស់ក្រុមហ៊ុនយើងនោះទេ។ ក្រុមហ៊ុនយើងបាននឹងកំពុងផ្តោតលើអាជីវកម្មអចលនទ្រព្យ និងការអភិវឌ្ឍន៍ខ្សែសង្វាក់ឧស្សាហកម្ម អចលនទ្រព្យ រួមទាំងអចលនទ្រព្យពាណិជ្ជកម្ម ការគ្រប់គ្រងអចលនទ្រព្យ ទេសចរណ៍វប្បធម៌ ជាដើម ហើយមានមូលនិធិផ្ទាល់ខ្លួនគ្រប់គ្រាន់។ យើងមិនស្នើសុំមូលនិធិពីសាធារណជនតាមរយៈបណ្តាញណា មួយឡើយ។ ប្រសិនបើអ្នកវិនិយោគរកឃើញទង្វើខុសច្បាប់ដោយការក្លែងបន្លំប្រើប្រាស់ឈ្មោះក្រុមហ៊ុន យើង អាចទូរស័ព្ទទៅលេខទូរស័ព្ទផ្នែកសេវាអតិថិជនរបស់ក្រុមហ៊ុនយើងតាមរយៈលេខ 068509555/ 0714451 555 ដើម្បីសាកសួរព័ត៌មាន។

ក្រុមហ៊ុនយើងថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះទង្វើខុសច្បាប់ណាមួយដែលក្លែងបន្លំឈ្មោះ ក្រុមហ៊ុនយើង ធ្វើឱ្យខូចកេរ្តិ៍ឈ្មោះរបស់ក្រុមហ៊ុនយើង ឬបោកបញ្ឆោតវិនិយោគិន រក្សាសិទ្ធិក្នុងការទាមទារភាពស្របច្បាប់ទៅតាមច្បាប់ជាធរមាន។ ក្រុមហ៊ុនយើងមកកម្តង៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

×