Sunday, November 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

វេទិកាធុរកិច្ចកម្ពុជា-ឆែក រៀបចំឡើងដើម្បីផ្សព្វផ្សាយឱ្យបានទូលំទូលាយអំពីបរិយាកាសវិនិយោគនៅកម្ពុជា

ទីក្រុងប្រាក សាធារណរដ្ឋឆែក៖ កាលពីព្រឹកថ្ងៃព្រហស្បត្តិ ទី៧ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងគណៈប្រតិភូកម្ពុជា ដោយមានការគាំទ្រពីសហភាពអ៊ឺរ៉ុប បានរៀបចំវេទិកាធុរកិច្ចជាមួយសហព័ន្ធឧស្សាហកម្មឆែក នៅទីស្ដីការក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មនៃសាធារណរដ្ឋឆែក ដើម្បីផ្សព្វផ្សាយឱ្យបានទូលំទូលាយអំពីបរិយាកាសវិនិយោគនៅកម្ពុជា។

កម្មវិធីនាឱកាសនេះបានបើកឱកាសឱ្យភាគីទាំងពីរកម្ពុជា-ឆែក អាចពិភាក្សាផ្លាស់ប្ដូរមតិយោបល់ទៅវិញទៅមកអំពីស្ថានភាពពាណិជ្ជកម្ម និងការវិនិយោគរវាងគ្នា ពិសេសកម្ពុជាបង្ហាញអំពីកាលានុវត្តភាពថ្មីៗជូនវិនិយោគិនឆែកផងដែរ។ រាជរដ្ឋាភិបាលកម្ពុជាបានយកចិត្តទុកដាក់ដល់កិច្ចការងារវិនិយោគ រួមមានការដាក់ឱ្យអនុវត្តច្បាប់ស្ដីពីវិនិយោគដែលគ្មានការរឹតបន្តឹងសម្រាប់វិនិយោគិនបរទេស ពិសេសគឺមានរៀបចំនូវគំនិតផ្ដួតផ្ដើមនានា ក៏ដូចជាបង្កើតឱ្យមានក្រុមការងារបច្ចេកទេសចំនួន១៦ ពាក់ព័ន្ធនឹងវិស័យឯកជន និងរដ្ឋាភិបាល ដើម្បីគាំទ្រដល់ប្រក្រតីភាពរបស់វិនិយោគិនដែលកំពុងបណ្ដាក់ទុន និងមានបំណងបណ្ដាក់ទុនវិនិយោគនៅកម្ពុជា។ ជាមួយនឹងស្ថានភាពសុខសន្តិភាពពេញលេញ កំណើនសេដ្ឋកិច្ច មានកម្លាំងពលកម្មវ័យក្មេង និងទំនាក់ទំនងពាណិជ្ជកម្មល្អប្រសើរជាមួយប្រទេសនានា រួមមានប្រទេសជប៉ុន កូរ៉េ សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប ដែលនេះនឹងបើកទីផ្សារកាន់តែទូលាយដល់វិនិយោគិន៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

×