Sunday, November 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេចតេជោ ហ៊ុន សែន បានទម្លាយសំឡេងទាំងស្រុង សមាជិកក្រុមប្រឆាំងម្នាក់ ដែលទូរស័ព្ទទៅរំខានសម្តេច ដោយប្រើប្រាស់ពាក្យសម្តីមិនសមរម្យ និងឈ្លើយចំពោះសម្តេចដែលសម្តេចហៅថាជាក្មេងពាល

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានទម្លាយសំឡេងទាំងស្រុង សមាជិកក្រុមប្រឆាំងម្នាក់ ដែលទូរស័ព្ទទៅរំខានសម្តេច ដោយប្រើប្រាស់ពាក្យសម្តីមិនសមរម្យ និងឈ្លើយចំពោះសម្តេច ហើយសម្តេចហៅថាជាក្មេងពាល។ សមាជិកក្រុមប្រឆាំងរូបនេះ បានដាក់រហ័សនាមខ្លួនឯងថា «Beysach Prosecutor»។

តាមរយៈការទម្លាយសំឡេងលើបណ្តាញសង្គម Facebook សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា «ទោះបីថ្ងៃនេះជាថ្ងៃខ្ញុំកាន់ទុក្ខនៃការស្លាប់កូនប្រុសច្បរបស់ខ្ញុំ១០វិច្ឆិកា១៩៧៦ក៏ដោយតែខ្ញុំត្រូវបង្ហោះសំឡេងទាំងស្រុងទាំងសំឡេងខ្ញុំទាំងសំឡេងអាក្មេងពាលដែលហៅចូលមកទាំងព្រឹកនិងយកទៅផ្សាយដោយកាត់ចោលពាក្យមួយចំនួន។គ្រាន់តែប៉ុណ្ណេះវាគ្រប់គ្រាន់ដើម្បីបង្ហាញថាពួកក្មេងពាលដែលបម្រើឲ្យនយោបាយពាលរបស់មេក្លោងពាលវាកំសាកប៉ុណ្ណាបើគ្រាន់តែសំឡេងទាំងស្រុងវាមិនហ៊ានចាក់ផ្សាយផង»។ រក្សាសិទ្ធដោយ ៖ សុទ្ធលី

ខាងក្រោមនេះជាសំឡេងទាំងស្រុង៖

×