នៅថ្ងៃទី២៣ខែសីហា Facebook បានផ្អាកសកម្មភាពរបស់ប្រតិបត្ដិការជាង៤០០ ក្នុងចំណោមប្រតិបត្ដិការរាប់ពាន់ ដើម្បីធ្វើការស៊ើបអង្កតករណីបែកធ្លាយទិន្នន័យឯកជនរបស់អ្នកប្រើប្រាស់។
ក្រុមហ៊ុននេះក៏បានលុបចោលប្រតិបត្ដិការមួយឈ្មោះថាmyPersonality ព្រោះតែប្រតិបត្ដិការនេះចែករំលែកព័ត៌មានអ្នកប្រើប្រាស់ជាមួយនឹងអ្នកស្រាវជ្រាវនឹងក្រុមហ៊ុនមានប្រព័ន្ធការពារសន្ដិសុខជាតិ។
Facebook បានដំណើរការស៊ើបអង្កេតក្រោយករណីអាស្រូវអំពីទិន្នន័យរបស់បណ្ដាញសង្គមនេះ ដែលទាក់ទិនដល់ក្រុមហ៊ុនវិភាគទិន្នន័យ Cambridge Analytica របស់អង់គ្លេស៕
លីសា