ភ្នំពេញ៖ ឯកឧត្តមអ៊ុច បូររិទ្ធ អនុប្រធានទី២ព្រឹទ្ធសភា ឯកឧត្តម ចែម វីឌ្យ៉ា ប្រធានគណៈកម្មការទី៥ ព្រឹទ្ធសភា និងថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ថ្នាក់ដឹកនាំខុទ្ទកាល័យ លោកអនុប្រធានទី២ ព្រឹទ្ធសភា នាព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤បានអញ្ជើញចូលរួមក្នុងពិធីប្រកាសចូលកាន់តំណែងរបស់ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងការបរសទេស និងសហប្រតិបត្តិការអន្តរជាតិ នៅទីស្តីការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។
សូមជម្រាបដែរថា ការបោះឆ្នោតគាំទ្រ ឯកឧត្តម ប្រាក់ សុខុន ជារដ្ឋមន្រ្តីក្រសួងការបរទេស បានធ្វើឡើងជាឯកច្ឆ័ន្ធក្រោមសំឡេង ១១២ លើ១១២សំឡេង។ ជាមួយគ្នានេះ រដ្ឋសភា ក៏បានបោះឆ្នោតគាំទ្រ ឯកឧត្តម សុខ ចិន្តាសោភា ជាឧបនាយករដ្ឋមន្រ្តីផងដែរ៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី