Friday, November 22, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេចមហាបវរធិបតី ហាមដាច់ខាតមិនឱ្យចេញអាជ្ញាបណ្ណធនធាន​រ៉ែថ្មី នៅតំបន់ព្រៃឡង់

ភ្នំពេញ ៖ ចំពោះវិស័យរ៉ែ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានដាក់បទបញ្ជាឱ្យពិនិត្យមើលទីតាំង ដែលមានអាជ្ញាបណ្ណក្នុងតំបន់ព្រៃឡង់ ដែលពុំមានសកម្មភាព ឬពុំមានសក្តានុពលធនធានរ៉ែ ដើម្បីដកហូត ឬកាត់ឆ្កៀលចេញពីដែនអាជ្ញាបណ្ណធនធានរ៉ែ។

ថ្លែងក្នុងឱកាសអញ្ជើញចូលរួមជាអធិបតីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងឆ្នាំ២០២៤ និងទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងរ៉ែ និងថាមពល សម្តេចបវរធិបតី បានបញ្ជាក់ថា ត្រូវពិនិត្យមើល​ទីតាំងដែល​មានអាជ្ញាបណ្ណក្នុងតំបន់ព្រៃឡង់​ដែល​ពុំមានសកម្មភាព ឬពុំមានសក្ដានុពលធនធានរ៉ែ ដើម្បីដកហូត ឬកាត់ឆ្វៀលចេញពីដែនអាជ្ញា​បណ្ណធនធានរ៉ែ និងបន្តហាមដាច់ខាតមិនឱ្យចេញអាជ្ញាបណ្ណធនធាន​រ៉ែថ្មីនៅតំបន់ព្រៃឡង់នេះ។

បន្ថែមពីការចែករំលែកបទពិសោធន៍ជោគជ័យខាងលើ ចំពោះវិស័យរ៉ែ សម្តេចបវរធិបតី បានផ្តល់​គោលការណ៍លើកទឹកចិត្ត និងណែនាំ​ដល់ក្រសួងរ៉ែ និងថាមពល ដើម្បីលើកកម្ពស់ការ​អភិវឌ្ឍវិស័យរ៉ែ​ឱ្យកាន់តែ​មាន​ការរីកចម្រើន ដែលរួមមានជាអាទិ៍៖ ១/ ត្រូវបន្តរៀបចំសិក្សា ដោយសហការ ជាមួយដៃគូ​ពាក់ព័ន្ធ ឬ វិស័យឯកជន ដើម្បី​ចងក្រង​ផែនទីសក្ដានុពលធនធានរ៉ែ និងជំរុញការសិក្សាស្រាវជ្រាវ​បន្ថែមទៀតលើរ៉ែកម្រ ក្នុងគោលដៅ​ទាក់ទាញការវិនិយោគបន្ថែម។ ២/ ត្រូវពិនិត្យមើល​ទីតាំងដែល​មានអាជ្ញាបណ្ណក្នុងតំបន់ព្រៃឡង់​ដែល​ពុំមានសកម្មភាព ឬពុំមានសក្ដានុពលធនធានរ៉ែ ដើម្បីដកហូត ឬកាត់ឆ្វៀលចេញពីដែនអាជ្ញា​បណ្ណធនធានរ៉ែ និងបន្តហាមដាច់ខាតមិនឱ្យចេញអាជ្ញាបណ្ណធនធាន​រ៉ែថ្មីនៅតំបន់ព្រៃឡង់នេះ។ ទី៣/ ត្រូវពង្រឹងការកៀរគរចំណូល និង ទប់ស្កាត់ការលេចធ្លាយចំណូល តាមរយៈការធ្វើអាជីវកម្ម​រ៉ែ​ដោយគ្មានសុចរិតភាព និងការធ្វើអាជីវកម្មរ៉ែខុសច្បាប់ និងអនាធិបតេយ្យ ។ និង ៤/ ត្រូវបន្តយកចិត្ត​ទុកដាក់ពង្រឹងការគ្រប់​គ្រងសុវត្ថិភាព និង លើកកម្ពស់សុខុមាលភាព​និយោជិតកម្មករ, ពង្រឹងការ​ត្រួតពិនិត្យ, ការទិញ ការដឹកជញ្ជូន ការស្ដុកទុក ការប្រើប្រាស់សារធាតុផ្ទុះ និង សារធាតុគីមីរបស់ការ​ដ្ឋាន​អាជីវកម្មធនធានរ៉ែ ឱ្យបានម៉ឺងម៉ាត់។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា «ក្រសួងរ៉ែ និង ថាមពល ត្រូវពិនិត្យមើលទីតាំងដែលមានអាជ្ញាបណ្ណក្នុងតំបន់ព្រៃឡង់ដែល ពុំមានសកម្មភាព ឬពុំមានសក្តានុពលធនធានរ៉ែ ដើម្បីដកហូត ឬកាត់ឆ្កៀលចេញពីដែនអាជ្ញាបណ្ណធនធានរ៉ែ និងបន្តហាមដាច់ខាតមិនឱ្យចេញអាជ្ញាបណ្ណធនធានរ៉ែថ្មីនៅតំបន់ព្រៃឡង់នេះ»។

សម្តេច បានបន្តថា «ដាក់មកខ្ញុំក៏ខ្ញុំអត់ស៊ីញ៉េដែរ។ តំបន់ព្រៃឡង់ អត់ឲ្យចេញអាជ្ញបណ្ណរុករករ៉ៃទៀតទេ»។

ជាមួយគ្នានេះ សម្ដេចទើបសម្រេចឲ្យលុបអាជ្ញាបណ្ណឧស្សាហកម្មអាជីវកម្មធនធានរ៉ែថ្មកំបោរ ដើម្បីរក្សាទុកសម្រាប់វិស័យទេសចរណ៍។
សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ធនធានរ៉ែ គឺជាធនធានដែលមិនកកើតឡើងវិញនោះទេ ប៉ុន្តែគ្រប់ប្រទេសនៅលើសកលលោកត្រូវការជាចាំបាច់ ដើម្បីទាញយក និងប្រើប្រាស់ធនធានរ៉ែសម្រាប់អភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម។ សម្ដេចបន្ថែមថា អ្វីដែលជាគន្លឹះសំខាន់ គឺការទាញយកមកប្រើប្រាស់ត្រូវមានចីរភាព ពុំមានផលប៉ះពាល់ធ្ងន់ធ្ងរដល់សង្គម និងបរិស្ថាន។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏បានណែនាំក្រសួងរ៉ែ និងថាមពល ត្រូវពង្រឹងការកៀរគរចំណូល និងទប់ស្កាត់ការលេចធ្លាយចំណូល តាមរយៈការធ្វើអាជីវកម្ម​រ៉ែដោយគ្មានសុចរិតភាព។សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏បានណែនាំបន្ថែមទៀតថា រដ្ឋបាលថ្នាក់ក្រោមជាតិត្រូវធ្វើការទប់ស្កាត់ និងបង្ក្រាបឱ្យបានម៉ឺងម៉ាត់ជាទីបំផុត នូវរាល់សកម្មភាពរ៉ែអាណាធិបតេយ្យ នៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏បានណែនាំឱ្យក្រសួងរ៉ែ និងថាមពល និងស្ថាប័នពាក់ព័ន្ធត្រូវបន្តយកចិត្តទុកដាក់ពង្រឹងការគ្រប់គ្រងសុវត្ថិភាព និងលើកម្ពស់សុខុមាលភាពនិយោជិក កម្មករ ពង្រឹងការត្រូតពិនិត្យ ការទិញ ការដឹកជញ្ជូន ការស្តុក ការប្រើប្រាស់សាធាតុផ្ទុះ និងសាធាតុគីមី និងការដ្ឋានអាជីវកម្មធន់ធានរ៉ែឱ្យបានហ្មត់ចត់ផងដែរ៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

×