តាម Daily Mail មូលហេតុនាំឲ្យមានមហាសោកនាដកម្ម គួរឲ្យតក់ស្លុតនេះត្រូវបានពិនិត្យឃើញថា ជាឥទ្ធិពលនៃការដែលផែនដីកំពុងវិលយឺតជាមុន។
ការប្រែប្រួលទោះបីតិចបំផុត នៃខួបបង្វិលរបស់ផែនដី ក៏បង្កបាននូវឥទ្ធិពលធំធេងចំពោះសកម្មភាពភូកុម្ពសាស្ត្រលើផ្ទៃដីដែរ។
តាមអ្នកវិទ្យាសាស្ត្រផែនដីវិលយឺតជាងមុន ប្រោះតែឥទ្ធិពលនៃកម្លាំងស្រូបទាញរបស់ព្រះច័ន្ទបង្កទៅជាបាតុភូតជលសាស្ត្រ។ កម្លាំងស្រូបទាញនេះ ធ្វើឲ្យចលនាវិលជុំវិញខ្លួនឯងជុំវិញស្នូលផែនដីយឺត។
ពេលវេលាដែលផែនដីបច្ចុប្បន្នកំពុងវិលជុំវិញស្នូលរបស់វាប្រែប្រួលប្រហែល១/១.០០០.០០០ វិនាទី ក្នុង១ថ្ងៃ។ ទោះបីវាពុំយឺតខ្លាំងមែនតែបន្លាស់ប្តូរនេះអាចជាចំនួនគួរឲ្យកត់សម្គាល់នៅថ្ងៃអនាគត។
ក្រុមអ្នកវិទ្យាសាស្ត្រនៅសកលវិទ្យាល័យ Colorado និង Montana អាមេរិក ឲ្យដឹងថា ការប្រែប្រួលលើស្នូលវិលរបស់ផែនដី ទោះបីជាត្រឹម 1milisecond ក្តីក៏វាធ្វើឲ្យកើនឡើងសកម្មភាពរញ្ជួយដីដែរ។
បណ្ឌិត Roger Bilham នៃសកលវិទ្យាល័យ Corolado ពោលថា ៖ “ចំណងទាក់ទងរវាងខួបវិលរបស់ផែនដី និងការរញ្ជួយដី បង្ហាញឲ្យឃើញសោកនាដកម្មជាក់ស្តែងកន្លងមក ហើយវាកើនឡើងខ្លាំង នៅឆ្នាំ ២០១៨ ។ ក្រុមអ្នកវិទ្យាសាស្ត្រ នៃសម្ព័ន្ធសមាគមភូកុម្ពសាស្ត្រអាមេរិក សន្និដ្ឋានថា ការប្រែប្រួលពុំច្រើនប៉ុន្មាន នៃខួបវិលរបស់ផែនដី ក៏អាចបង្កជាការប្រែប្រួលសណ្ឋាននៃស្នូលដែក និងNiken នៃស្នូលរបស់ភពផែនដីដែរ។
ប្រការនេះនឹងទំនាញតាមនូវការប្រែប្រួល ឬឥទ្ធិពលទៅលើ “បន្ទះសាងភ្ជាប់ផែនដី”។ ផែនដីបានវិលយឺតជាងមុន ៤ឆ្នាំមកហើយ។
អ្នកស្រាវជ្រាវ Bilham សន្និដ្ឋានថា ៖ “រៀងរាល់ឆ្នាំ ជាមធ្យមមានការរញ្ជួយដីធំៗពី ១៥-២០ លើក លើពិភពលោក ដោយឆ្នាំ ២០១៨ យើងអាចឃើញចំនួននេះកើនឡើងទ្វេដងឯណោះ។
តាមអ្នកវិទ្យាសាស្ត្រដដែលពន្យល់ថា ការរញ្ជួយដីទាំងនោះនឹងកើតមានច្រើននៅតំបន់កៀកខ្សែអេក្ខាទ័រ ដែលវាធ្វើឲ្យអន្តរាយនិងជះឥទ្ធិពលលើជីវិតមនុស្សប្រមាណ១ពាន់លាននាក់ កំពុងរស់នៅក្នុងបណ្តាតំបន់ត្រូពិចលើផែនដី៕ ដោយ ៖ ចន្ទ្រា