តាមអ្នកឯកទេសឃ្លាំមើលបណ្តាផ្តាយរណប សញ្ជាតិហូឡង់ Maroo Lang broek ឲ្យដឹងថា ៖ យន្តហោះអវកាស ត្រូវបានចាត់ទុកជាអាថ៌កំបាំងបំផុតរបស់យោធាអាមេរិក X-37B ស្រាប់តែនៅដើមសប្តាហ៍នេះ បានបង្ហាញវត្តមាននៅទីក្រុង Leiden របស់ហូឡង់ ។
យន្តហោះអវកាស X-37B របស់ទ័ពអាកាសអាមេរិក ។
Langbrock ប្រាប់បណ្តាញព័ត៌មាន Sapce.com ថា លោកប្រាកដជាថតបានរូបភាពនៃយន្តហោះ X-37B លើលំហអាកាសនៃទីក្រុង Leiden កាលពីថ្ងៃទី ២០ ខែសដីហា មែន ។
តាមជំនាញការរូបនេះ យន្តហោះ X-37B ធ្វើសកម្មភាពក្នុងតារាវិថីជិតរបស់ផែនដី មានចម្ងាយពីផ្ទៃដីប្រហែល 328-343km ហើយ “ជាមូលដ្ឋានគ្រឹះនោះមានវត្ថុតែមួយគត់ ដែលប្រើតារាវិថីនេះ គឺ X-37B ។ តាមការឃ្លាំមើលរបស់យើងខ្ញុំបេសកកម្មមុននេះរបស់ X-37B ក៏ប្រើប្រាស់តារាវិថីទាបដូច្នេះដែរ” ។
X-37B មានបណ្តោយ 9m រយៈចម្ងាយចុងស្លាបនៅម្ខាងគឺ ៤ម៉ែត្រ ទម្ងន់ប្រមាណ ៥តោន ។ វាមានទំហំប្រមាណ 1/4 នៃយានអវកាសរបស់អាមេរិក ។ តាមក្រុមហ៊ុនផលិតគឺ Boeing X-37B ធ្វើសកម្មភាពក្នុងតារាវិថីទាបប្រមាណពី ១៧៧km-800km លើផ្ទៃដី ខណៈពេលដែលស្ថានីយ៍អវកាសអន្តរជាតិ (ISS) ធ្វើសកម្មភាពនៅរយៈកម្ពស់ប្រមាណ ៣៥០km ពីផ្ទៃដី ។
X-37B ផលិតដោយថវិការសម្ងាត់បំផុតរបស់មន្ទីរបញ្ចកោណ ហេតុនេះភារៈកិច្ចពិតប្រាកដរបស់វាគឺជាអាថ៌កំបាំងសម្ងាត់បំផុត ។
X-37B ធ្លាប់អនុវត្តបេសកកម្ម OTV1, OTV2 , OTV3 , OTV4 មានរយៈពេល ២២៤ថ្ងៃ , ៤៦៥ថ្ងៃ , ៦៧៥ថ្ងៃ និង ៧១៨ថ្ងៃ ក្នុងអវកាស តែគេពុំដឹងថាវាធ្វើបេសកកម្មអ្វីខ្លះទេ ។
X-37B អាចសំចតនៅមជ្ឈមណ្ឌលអវកាស Florida ៕ ចន្ទ្រា