Tuesday, November 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ៖ កម្ពុជាជាប្រទេសមួយក្នុងចំណោមប្រទេស ដែលមានសេដ្ឋកិច្ចបើកចំហ និងសេរីបំផុតនៅអាស៊ី

ភ្នំពេញ ៖ ថ្លែងបើកកិច្ចប្រជុំកំពូលសេដ្ឋកិច្ច និងបច្ចេកវិទ្យាចិនពិភពលោក (GCET) ឆ្នាំ២០២៤ និងកិច្ចប្រជុំពាក់ព័ន្ធនានា នៅព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤នេះនៅសណ្ឋាគារសូហ្វីតែល ភ្នំពេញ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានថ្លែងបញ្ជាក់ថា កម្ពុជាជាប្រទេសមួយក្នុងចំណោមប្រទេស ដែលមានសេដ្ឋកិច្ចបើកចំហ និងសេរីបំផុតនៅអាស៊ី។

សម្តេចបញ្ជាក់ថា តាមរយៈការជូននូវភាពជាម្ចាស់អាជីវកម្មបរទេស ១០០% ដោយមិនរឹងបន្តឹងលើប្រាក់ចំណេញ និងការផ្ញើដើមទុនត្រឡប់ទៅវិញ បានធ្វើឱ្យកម្ពុជាក្លាយជាគោលដៅដែលមានភាពប្រកួតប្រជែង សម្រាប់ការវិនិយោគ។ សម្តេចនាយករដ្ឋមន្ត្រី សង្កត់ធ្ងន់ថា ជោគជ័យរបស់អ្នកវិនិយោគ គឺជាជោគជ័យរបស់រាជរដ្ឋាភិបាលផងដែរ។

សម្តេចបានថ្លែងយ៉ាងដូច្នេះថា កម្ពុជាជាប្រទេសមួយ ក្នុងចំណោមប្រទេស ដែលមានសេដ្ឋកិច្ចបើកចំហ និងសេរីបំផុតនៅអាស៉ី។ ទាំងនេះមិនមែនគ្រាន់តែជាពាក្យរបស់ខ្ញុំទេ គោលយោបាយទាំងនេះ ត្រូវបានចែងយ៉ាងពេញលេញ នៅក្នុងការប្តេជ្ញចិត្តរបស់យើងចំពោះ WTO និងនៅក្នុងច្បាប់ និងបទប្បញ្ញត្តិរបស់យើង។ ជាឧទាហរណ៍ យើងបានផ្តល់ជូននូវភាពជាម្ចាស់អាជីវកម្មបរទេស ១០០ ភាគរយ ដោយមិនមានការរឹតបន្តឹង លើប្រាក់ចំណេញ និង ការផ្ញើដើមទុនត្រឡប់ទៅវិញនោះទេ ដែលនេះគឺជាចំណុចខុសគ្នា ជាមួយប្រទេសមួយចំនួននៅក្នុងតំបន់។ តាមរយៈការអនុញ្ញាតឱ្យអ្នកវិនិយោគរក្សាប្រាក់ចំណេញរបស់ពួកគេកាន់តែច្រើន យើងពិតជាបានធ្វើឱ្យកម្ពុជា ក្លាយជាគោលដៅដែលមានភាពប្រកួតប្រជែង សម្រាប់ការវិនិយោគ។ ខ្ញុំជាជឿជាក់ថា ជោគជ័យរបស់អ្នកវិនិយោគ គឺជាជោគជ័យរបស់រាជរដ្ឋាភិបាលផងដែរ។

សម្តេចបវរធិបតីជឿថា សន្តិភាព និង ស្ថិរភាពនយោបាយ មិនមែនគ្រាន់តែជាភាពទាក់ទាញ សម្រាប់អ្នកវិនិយោគនោះទេ ប៉ុន្តែ ជាកត្តាដែលចាំបាច់ខានពុំបាន ។សម្តេចបានថ្លែងទៀតថា កម្ពុជាមានកម្មវិធីលើកទឹកចិត្តកម្រិតខ្ពស់ ដែលមានភាពទន់ភ្លន់ខ្លាំង នៅក្នុងតំបន់ ដែលត្រូវបានរចនាឡើងដើម្បីជួយអាជីវកម្ម និងការវិនិយោគឱ្យមានការរីកចម្រើន។ បណ្តាញនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មរបស់កម្ពុជា បានផ្តល់នូវវិសាលភាពទីផ្សារធំទូលាយ ។ តាមរយៈភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP), កម្ពុជាផ្តល់នូវទីផ្សារ ដែលមានប្រជាជន ២,៣ ប៊ីលាននាក់ និងកម្លាំងសេដ្ឋកិច្ច ដែលស្មើនឹងជិតមួយភាគបី នៃផលិតផលក្នុងស្រុកសរុបរបស់ពិភពលោក។

សម្តេចមានប្រសាសន៍ថាយើងយល់ថាពេលវេលាមានតម្លៃសម្រាប់អាជីវកម្មដែលនេះជាមូលហេតុដែលយើងទទួលបានដំណើរការចុះបញ្ចីក្រុមហ៊ុនមានលក្ខណៈឌីជីថល យើងបានសម្រួលដល់ដំណើរការអនុម័តការវិនិយោគ។
ជាងនេះទៅទៀតខ្ញុំបានបង្កើតយន្តការកម្រិតខ្ពស់ចំនួនពីរ ដែលជាយន្តការផ្ទាល់របស់ខ្ញុំ ក្នុងការគាំទ្រអាជីវកម្ម។ ទីមួយគឺ គណៈកម្មាធិការផ្តល់យោបល់លើគោលនយោបាយពាណិជ្ជកម្ម ដែលធ្វើការជាអ្នកគិតគូរ ផ្នែកយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលតាមដាននិន្នាការសកល និងធានាឱ្យគោលនយោបាយនៅតែមានភាពប្រកួតប្រជែង។ មួយទៀតគឺ គណៈកម្មាធិការជំរុញការដោះស្រាយវិវាទវិស័យឯកជន ដែលធ្វើការដោះស្រាយបញ្ហាយ៉ាងឆាប់រហ័ស និង មានប្រសិទ្ធភាព។

សម្តេចបវរធិបតី​ថ្លែងចង់បញ្ជាក់​ផងដែរថា រាជរដ្ឋាភិបាលកម្ពុជា គឺឈរនៅខាងអ្នកធុរកិច្ចជានិច្ច ហើយតែងតែនៅជួយគាំទ្រដល់អ្នកគ្រប់ជំហាន។សម្តេចបវរធិបតី បានធ្វើការប្តេជ្ញាចិត្តផ្ទាល់ខ្លួន ក្នុងនាមជានាយករដ្ឋមន្ត្រី ​ដោយសន្យាថា រាជរដ្ឋាភិបាលរបស់សម្តេច នឹងបន្តគាំទ្រដល់ជោគជ័យរបស់ភ្ញៀវទាំងអស់ តាមគ្រប់មធ្យោបាយដែលអាចធ្វើទៅបាន។

សម្តេចបវរធិបតី គូសបញ្ជាក់បន្តថា ទ្វាររបស់យើងតែងតែបើកចំហ ហើយយើងនៅតែរក្សាគោលការណ៍ ដែលអាចព្យាករណ៍បាន ។ ការប្តេជ្ញាចិត្តរបស់យើងចំពោះអាជីវកម្មរបស់អ្នក គឺមិនមានការផ្លាស់ប្តូរទេ។

សម្តេចនាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា ដើម្បីគាំទ្រដល់ការធ្វើអាជីវកម្មរបស់​ របស់វិនិយោគិន ទាំងក្នុង និងក្រៅស្រុក សម្តេចបានបង្កើតយន្តការកម្រិតខ្ពស់ចំនួនពីរ ដែលជាយន្តការផ្ទាល់របស់សម្តេច ដើម្បីធានាប្រសិទ្ធភាពក្នុងការគាំទ្រអាជីវកម្ម ។
យន្តការទាំងពីរនោះរួមមាន ទី​១. គណៈកម្មាធិការផ្តល់យោបល់លើគោលនយោបាយពាណិជ្ជកម្ម ដែលធ្វើការជាអ្នកគិតគូរ ផ្នែកយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលតាមដាននិន្នាការសកល និង ធានាឱ្យគោលនយោបាយនៅតែមានភាពប្រកួតប្រជែង​និងទី២ គណៈកម្មាធិការជំរុញការដោះស្រាយវិវាទវិស័យឯកជន ដែលធ្វើការដោះស្រាយបញ្ហាយ៉ាងឆាប់រហ័ស និង មានប្រសិទ្ធភាព។
សម្តេចមានប្រសាសន៍យ៉ាងដូច្នេះថា យើងយល់ថាពេលវេលាមានតម្លៃសម្រាប់អាជីវកម្ម ដែលនេះជាមូលហេតុដែលយើងទទួលបានដំណើរការចុះបញ្ចីក្រុមហ៊ុនមានលក្ខណៈឌីជីថល យើងបានសម្រួលដល់ដំណើរការអនុម័តការវិនិយោគ។
ជាងនេះទៅទៀតសម្តេចបានបង្កើតយន្តការកម្រិតខ្ពស់ចំនួនពីរ ដែលជាយន្តការផ្ទាល់របស់ខ្ញុំ ក្នុងការគាំទ្រអាជីវកម្ម។ ទីមួយគឺ គណៈកម្មាធិការផ្តល់យោបល់លើគោលនយោបាយពាណិជ្ជកម្ម ដែលធ្វើការជាអ្នកគិតគូរ ផ្នែកយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលតាមដាននិន្នាការសកល និងធានាឱ្យគោលនយោបាយនៅតែមានភាពប្រកួតប្រជែង។ មួយទៀតគឺ គណៈកម្មាធិការជំរុញការដោះស្រាយវិវាទវិស័យឯកជន ដែលធ្វើការដោះស្រាយបញ្ហាយ៉ាងឆាប់រហ័ស និង មានប្រសិទ្ធភាព។

ទន្ទឹមគ្នា សម្តេចបវរធិបតី​ថ្លែងចង់បញ្ជាក់​ផងដែរថា រាជរដ្ឋាភិបាលកម្ពុជា គឺឈរនៅខាងអ្នកធុរកិច្ចជានិច្ច ហើយតែងតែនៅជួយគាំទ្រដល់អ្នកគ្រប់ជំហាន។សម្តេចបវរធិបតី បានធ្វើការប្តេជ្ញាចិត្តផ្ទាល់ខ្លួន ក្នុងនាមជានាយករដ្ឋមន្ត្រី ​ដោយសន្យាថា រាជរដ្ឋាភិបាលរបស់សម្តេច នឹងបន្តគាំទ្រដល់ជោគជ័យរបស់ភ្ញៀវទាំងអស់ តាមគ្រប់មធ្យោបាយដែលអាចធ្វើទៅបាន។សម្តេចបវរធិបតី គូសបញ្ជាក់បន្តថា ទ្វាររបស់យើងតែងតែបើកចំហ ហើយយើងនៅតែរក្សាគោលការណ៍ ដែលអាចព្យាករណ៍បាន ។ ការប្តេជ្ញាចិត្តរបស់យើងចំពោះអាជីវកម្មរបស់អ្នក គឺមិនមានការផ្លាស់ប្តូរទេ។

ការរាតត្បាតជំងឺកូវីដ១៩ បានបង្កើតជាបញ្ហាប្រឈមសម្រាប់ប្រទេសជាច្រើន ប៉ុន្តែទន្ទឹមនេះ, ក៏បានពន្លឿនបរិវត្តកម្មឌីជីថលនៅគ្រប់វិស័យ នៃសេដ្ឋកិច្ចពិភពលោក ។ ខ្សែច្រវាក់ផ្គត់ផ្គង់សកល ដែលរងផលប៉ះពាល់ ត្រូវបានរៀបចំរចនាសម្ព័ន្ធឡើងវិញ, ហើយគំរូធុរកិច្ចត្រូវបានកែសម្រួល និងរៀបចំសាជាថ្មី ។ សេដ្ឋកិច្ចឌីជីថល បានបង្កើតកាលានុវត្តភាពសម្រាប់ធុរកិច្ច និង ការវិនិយោគថ្មី ដែលមិនធ្លាប់មានពីមុនមក។

សម្តេចបវរធិបតី បានបន្ដថា ឆ្នាំនេះគឺជាខួបលើកទី ៧៥ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន ហើយប្រទេសចិន បានព្យាករថា ការអភិវឌ្ឍគុណភាពខ្ពស់របស់ចិន ក្នុងរយៈពេលមធ្យមទៅវែង នឹងត្រូវបានជំរុញដោយ កម្លាំងផលិតភាពថ្មី ដូចជា បញ្ញាសិប្បនិម្មិត សេដ្ឋកិច្ចឌីជីថល មនុស្សយន្ត សេដ្ឋកិច្ចរយៈកម្ពស់ទាប វត្ថុធាតុដើមផលិតថ្មី និង ឧស្សាហកម្មនវានុវត្តន៍ផ្សេងទៀត។

សម្តេចបវរធិបតី បានគូសបញ្ជាក់ថា៖ប្រទេសចិន គឺជាអ្នកដឹកនាំកំណើនសេដ្ឋកិច្ចដ៏សំខាន់របស់ពិភពលោក ដូច្នេះនៅពេលដែលចិន ផ្តោតលើការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

×