Wednesday, November 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រយៈពេល ១០ខែដើមឆ្នាំនេះ យានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ជិត​១០០ គ្រឿង ត្រូវបានឃាត់រក្សាទុក​ ១ឆ្នាំ​​ និងផ្ទុកលើសទម្ងន់​កម្រិតកំណត់និងពិន័យ​ ចំនួន​ ១,៦០៦ គ្រឿង​

ភ្នំពេញ ៖ ឯកឧត្តម សេង ឈួន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំកិច្ចប្រជុំ ស្តីពីការបូកសរុបលទ្ធផលការងារ​ ១០ខែ និងពង្រឹងការអនុវត្តការងារត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តមថ្នាក់ដឹងនាំក្រសួង និងមន្រ្តីជំនាញពាក់ព័ន្ធ នាទីស្តីការក្រសួង នៅថ្ងៃអង្គារ ទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤។

យោងតាមរបាយការណ៍បូកសរុប​របស់លេខាធិការដ្ឋាននៃគណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍​ ក្នុងរយៈពេល១០ខែឆ្នាំ២០២៤
-ត្រួតពិនិត្យយានយន្តសរុប ចំនួន ២,៥៦៧,៦៧៥ គ្រឿង ក្នុងនោះ
-ផ្ទុកមិនលើសទម្ងន់ ចំនួន ១,៧៤១,១៣៦ គ្រឿង
-ផ្ទុកលើសក្នុងកម្រិតអនុគ្រោះ ចំនួន ៨២៤,៩៣៣ គ្រឿង

  • ផ្ទុកលើសទម្ងន់​កម្រិតកំណត់និងពិន័យ​ ចំនួន​ ១,៦០៦ គ្រឿង​ ក្នុងនោះរថយន្តឃាត់រក្សាទុក​ ១ឆ្នាំ​ ចំនួន​ ៩៨ គ្រឿង។

ថ្លែងក្នុងអង្គប្រជុំ​ ឯកឧត្តមប្រធាន​ ក៏បានណែនាំដល់លោកអនុប្រធានស្ថានីយទាំងអស់​ ត្រូវខិតខំប្រឹងប្រែងអនុវត្តការងារត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់​ ដោយត្រូវអនុវត្តឱ្យបានត្រឹមត្រូវ​ និងម៉ឺងម៉ាត់តាមបទប្បញ្ញត្តិនៃច្បាប់​ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន​។ បន្ថែមលើសពីនេះ​ គ្រប់ស្ថានីយទាំងអស់​ ត្រូវរៀបចំផែនការសកម្មភាពចុះត្រួតពិនិត្យយានយន្តដឹកជញ្ជូនធុនធ្ងន់​ នៅតាមផ្លូវវាង​ ឬតាមច្រកព្រំដែននានា​ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន​ និងត្រូវសហការជាមួយក្រុមត្រួតពិនិត្យចល័តក្រសួង​ ដើម្បីចាត់វិធានការ​បានទាន់ពេលវេលា​ និងប្រសិទ្ធភាពខ្ពស់ ៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

×