Friday, November 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អង្គភាពប្រឆាំងអំពើពុករលួយ ៖ រាល់ករណីប៉ុនប៉ងសូកប៉ាន់ប្រព្រឹត្តិដោយ ឈ្មោះ កន សុខកាយ ឡាយ វិសិដ្ឋ មួង ឃឹម និងបក្សពួក ត្រូវបានបរាជ័យ

ភ្នំពេញ ៖ អង្គភាពប្រឆាំងអំពើពុករលួយ បានបញ្ជាក់ពីករណីប៉ុនប៉ងសូកប៉ាន់ប្រព្រឹត្តិដោយ ឈ្មោះ កន សុខកាយ ចំណាយប្រាក់ ៣០ម៉ឺនដុល្លារ ឲ្យមក ដួង តារា – ឡាច សំរោង – លី សាម៉េត ដើម្បីឲ្យរូបខ្លួនទទួលបានការតែងតាំងជាអភិបាលក្រុង អរិយក្សត្រ ។ – ករណី ប៉ុនប៉ង សូកប៉ាន់ប្រព្រឹត្តិ ដោយអភិបាលរងខេត្តពោធិសាត់ ឡាយ វិសិដ្ឋ (ចំណាយ ប្រាក់ ៥៧ម៉ឺនដុល្លារ) ទៅ ឡាច សំរោង និង លី សាម៉េត។ – ករណីប៉ុនប៉ងសូកប៉ាន់ប្រព្រឹត្ត ដោយ មួង ឃឹម និងបក្សពួក ឲ្យយុវជនម្នាក់ទើបជាប់ បរិញ្ញាបត្រ ឲ្យបានចូលក្របខណ្ឌគយ ហើយឲ្យបានធ្វើគយនៅខេត្តបាត់ដំបង ជាថ្នូរនឹងប្រាក់៣០ ម៉ឺន ដុល្លារអាមេរិក។

នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ (ក.ជ.ប.ព.) បានបើកកិច្ចប្រជុំអាណត្តិទី៣ លើកទី៤១ បានដំណើរការ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម តុប សំ – សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធាន-អនុ ប្រធាន ក.ជ.ប.ព. ដើម្បី៖ 1- ពិនិត្យ និងអនុម័តកំណត់ហេតុកិច្ចប្រជុំ ក.ជ.ប.ព. លើកទី៤០ អាណត្តិទី៣ 2- ស្តាប់របាយការណ៍របស់អង្គភាពប្រឆាំងអំពើពុករលួយ (អ.ប.ព.) និង 3- បញ្ហាផ្សេងៗ។

បើតាមរបាយការណ៍របស់ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ទេសរដ្ឋមន្ត្រី ឱម យិនទៀង ប្រធាន អ.ប.ព. បានឲ្យដឹងថា មន្ត្រីចំនួន ៣៣៩រូប បានមកប្រកាសទ្រព្យសម្បត្តិ និងបំណុល ក្នុងនោះមន្ត្រីទើបទទួលបានការ តែងតាំងថ្មីចំនួន ១៩៩រូប ដោយឡែកមន្ត្រី ១៤០រូបទៀត បានមកប្រកាសទ្រព្យសម្បត្តិ និងបំណុល ជាលើក ចុងក្រោយ ដោយមូលហេតុ បញ្ឈប់ពីការងារ លាឈប់-ចូលនិវត្តន៍ និងចប់អាណត្តិ។

អ.ប.ព. បានដំណើរការពិនិត្យ វិភាគ និងធ្វើការសម្រេច លើពាក្យប្ដឹងដែលមានក្នុងខែនេះ សរុប ចំនួន ៣៦ពាក្យប្ដឹង និងបានបញ្ជូនសំណុំរឿងចំនួន ០៤ ដែលមានជនសង្ស័យចំនួន ០៩រូប ទៅសាលាដំបូង ខេត្តតាកែវ និងរាជធានីភ្នំពេញ។

គូសបញ្ជាក់ថា ប្រធានបទនៃ ទិវាជាតិ អន្តរជាតិ ៩ធ្នូ ក្នុងឆ្នាំនេះគឺ “សេវាសាធារណៈល្អ រាស្ត្រស្រលាញ់ គាំទ្រ” ដោយឡែកសកម្មភាពរបស់ក្រុមការងារ អ.ប.ព. មានគោលដៅចម្បង ក្នុងការពង្រីកការផ្សព្វផ្សាយ អំពី អត្ថន័យនៃទិវានេះ ដើម្បីបញ្ជាបការយល់ដឹងអំពើការងារប្រយុទ្ធប្រឆាំងអំពើពុករលួយ សញ្ញាណនៃអំពើពុករលួយ ផលវិបាកនៃអំពើពុករលួយ យន្តការផ្សេងៗក្នុងការចូលរួមប្រយុទ្ធប្រឆាំងអំពើពុករលួយ ចូលរួម ផ្សព្វផ្សាយអភិក្រមទាំងប្រាំរបស់ សម្តេចតេជោ ហ៊ុន សែន (ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល វះកាត់) លើកកម្ពស់អភិបាលកិច្ច តម្លាភាព ភាពស្អាតស្អំក្នុងសង្គម ព្រមទាំងបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់ រាជរដ្ឋាភិបាលក្នុងការពង្រឹងអភិបាលកិច្ចល្អនៅគ្រប់វិស័យ។

ករណីដីធ្លីរបស់អ្នកវិនិយោគធំៗ + តំបន់សេដ្ឋកិច្ចពិសេស (SSEZ) បញ្ហារ៉ាំរ៉ៃ នៃបណ្ដឹងដដែលៗ ដែលនៅមិនព្រមរលត់ + ដីក្រុមហ៊ុនវិនិយោគព្រលានយន្តហោះសៀមរាប។

បញ្ហាដីព្រៃលិចទឹកជុំវិញបឹងទន្លេសាប តំបន់ III តំបន់ II ខេត្តកំពង់ធំ ដែលអង្គភាពរកឃើញ អ្នកកាន់កាប់ដីធំៗខុសច្បាប់ចំនួន ១៧៦ នាក់ (សរុបដីកាន់កាប់ខុសច្បាប់ក្នុងនោះ មាន១៥២នាក់ ស្ម័គ្រចិត្តប្រគល់ដីជូនរដ្ឋវិញ ៣០.១០៩ ហត) ហើយ២៤នាក់ (កាន់កាប់ខុសច្បាប់៩.៤៦៣ ហត អ្នកខ្លះកាន់កាប់រហូតដល់ ២.៥០០ ហត) ប្រកែកមិនប្រគល់ដីជូនរដ្ឋវិញ។

ករណីរំលោភអំណាចក្នុងការងារលទ្ធកម្ម កិបកេងប្រាក់ជាង ១ពាន់លានរៀល ពីគម្រោង អភិវឌ្ឍន៍ តាមឃុំភូមិ របស់ឈ្មោះ ហេង វុទ្ធី នាយកទីចាត់ការផែនការ និងវិនិយោគ សាលាខេត្តតាកែវ និងបក្សពួក ២នាក់ទៀត។

ករណីជំនួញឥទ្ធិពលនៅខេត្តកំពង់ឆ្នាំង (ដោះដូរដីពន្ធនាគារចាស់ សាងសង់ពន្ធនាគារថ្មី) ដែល ឧកញ៉ា អ៊ុត ធី ចំណាយទុន ១,៩ លានដុល្លារអាមេរិក ចូលហ៊ុនបន្ថែមក្នុងក្រុមហ៊ុន អាស្នារិទ្ធ ហើយចំណាយប្រាក់ ៥០ម៉ឺនដុល្លារទៀត ឲ្យ មួង ឃីម ដួង តារា-លី សាម៉េត ប្រើឥទ្ធិពលមកលើរដ្ឋ បាលខេត្តកំពង់ឆ្នាំង យល់ព្រមតាមដំណោះស្រាយរបស់ ដួង តារា។

ករណីប៉ុនប៉ងសូកប៉ាន់ប្រព្រឹត្តិដោយ ឈ្មោះ កន សុខកាយ ចំណាយប្រាក់ ៣០ម៉ឺនដុល្លារ ឲ្យមក ដួង តារា – ឡាច សំរោង – លី សាម៉េត ដើម្បីឲ្យរូបខ្លួនទទួលបានការតែងតាំងជាអភិបាលក្រុង អរិយក្សត្រ (ប្រគល់លើកទី១ ចំនួន ១៥ ម៉ឺន ប្រគល់លើកទី២ ចំនួន១៥ម៉ឺន ដួង តារា ឡាច សំរោង ប្រាប់ លី សាម៉េត ជាទឹកប្រាក់ កន សុខកាយ ជូន ដើម្បីឲ្យបានជា អភិបាលក្រុង អរិយក្សត្រ មានតែ ១២ ម៉ឺនដុល្លារ)។

ករណី ប៉ុនប៉ង សូកប៉ាន់ប្រព្រឹត្តិ ដោយអភិបាលរងខេត្តពោធិសាត់ ឡាយ វិសិដ្ឋ (ចំណាយ ប្រាក់ ៥៧ម៉ឺនដុល្លារ) ទៅ ឡាច សំរោង និង លី សាម៉េត។

ករណីប៉ុនប៉ងសូកប៉ាន់ប្រព្រឹត្ត ដោយ មួង ឃឹម និងបក្សពួក ឲ្យយុវជនម្នាក់ទើបជាប់ បរិញ្ញាបត្រ ឲ្យបានចូលក្របខណ្ឌគយ ហើយឲ្យបានធ្វើគយនៅខេត្តបាត់ដំបង ជាថ្នូរនឹងប្រាក់៣០ ម៉ឺន ដុល្លារអាមេរិក។

រាល់ករណីប៉ុនប៉ងសូកប៉ាន់ខាងលើបានបរាជ័យ មិនអាចសម្រេចដោយថ្នាក់លើមិនដែលធ្វើការ តែងតាំងមន្ត្រីដោយសំណូកឡើយ។

ក្រោយពីបានស្តាប់ដោយយកចិត្តទុកដាក់នូវរបាយការណ៍របស់ ឯកឧត្តទេសរដ្ឋមន្ត្រីប្រធាន អ.ប.ព. ក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយបានពិភាក្សា លើកសំនួរ និងបានផ្តល់អនុសាសន៍ល្អៗ ចំពោះការរាយការណ៍ ព្រមទាំងផ្តល់ការគាំទ្រដល់អង្គភាព លើកិច្ចការផ្សេងៗទៀត ដែលអង្គភាពកំពុងចាប់អារម្មណ៍ និង កំពុងអនុវត្តនៅពេលនេះ និងនៅពេលខាងមុខ។

ក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ បានសរសើរស្មារតីព្យាយាមបំពេញការងារបានយ៉ាងត្រឹមត្រូវ និងល្អ ប្រពៃជាអ្នកដឹកនាំករណីនិមួយៗ នៃករណីទាំង ៧ខាងលើ ដឹកនាំដោយ ឯកឧត្តមអនុប្រធានអង្គភាពប្រឆាំង អំពើពុករលួយ-លោកជំទាវ-ឯកឧត្តម ជាឧបការីអង្គភាពប្រឆាំងអំពើពុករលួយ-ឯកឧត្តមអគ្គនាយកប្រតិបត្តិការ និង អគ្គនាយករង-ប្រធាននាយកដ្ឋានកិច្ចការគតិយុត្ត ពាក្យប្ដឹង និងអន្តរជាតិ-នាយកដ្ឋានស៊ើបអង្កេតនិង ចារកម្ម-នាយកដ្ឋានបច្ចេកទេស និងកោសលវិច័យ-ក្រុមមន្ត្រី៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

×