រាជធានីភ្នំពេញ ៖នៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៤ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីគម្រោងវិនិយោគចំនួន៤៣ ដែលមានទុនវិនិយោគសរុបប្រមាណ៩៤០លានដុល្លារអាម៉េរិក ត្រូវបានអនុម័តដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាក្នុងខែវិច្ឆិកា ឆ្នាំ២០២៤។
ក្នុងខែវិច្ឆិកា ឆ្នាំ២០២៤ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអនុម័តគម្រោងថ្មីចំនួន៤០គម្រោង និងគម្រោង ពង្រីកផលិតកម្មចំនួន៣គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណ៩៤០លានដុល្លារអាម៉េរិក និងអាចបង្កើត ការងារបានប្រមាណ៣៩ពាន់កន្លែង។ ក្នុងចំណោមគម្រោងវិនិយោគសរុប គម្រោងវិនិយោគដែលមានទីតាំងស្ថិត នៅក្រៅតំបន់សេដ្ឋកិច្ចពិសេសមានចំនួន៣២គម្រោង និងគម្រោងវិនិយោគដែលមានទីតាំងស្ថិតនៅក្នុងតំបន់ សេដ្ឋកិច្ចពិសេសមានចំនួន១១គម្រោង។
ជាការកត់សម្គាល់ គម្រោងវិនិយោគដែលមានភាពលេចធ្លោជាងគេប្រចាំខែវិច្ឆិកានេះរួមមាន៖
ក. ក្រៅតំបន់សេដ្ឋកិច្ចពិសេស
ហេដ្ឋារចនាសម្ព័ន្ធ និងផ្សេងៗ
គម្រោងពង្រីកផលិតកម្មរបស់គម្រោងវិនិយោគសេវាទូរគមនាគមន៍មូលដ្ឋាន (ប្រព័ន្ធទូរស័ព្ទចល័ត)
- ទីតាំង៖ រាជធានី-ខេត្តទូទាំងប្រទេស
•ទុនវិនិយោគបន្ថែម៖ ៤៨០លានដុល្លារអាមេរិក
- បង្កើតការងារៈ៖ ២.០០៤កន្លែង។
ទេសចរណ៍
គម្រោងវិនិយោគបង្កើតសណ្ឋាគារផ្កាយ៥ ចំនួន៣០០បន្ទប់
•ទីតាំង៖ ភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង
•ទុនវិនិយោគ៖ ៧០លានដុល្លារអាម៉េរិក
•បង្កើតការងារៈ៖ ៨២២កន្លែង។
ឧស្សាហកម្ម
គម្រោងវិនិយោគបង្កើតរោងចក្រផលិតភេសជ្ជៈប៉ូវកម្លាំង
•ទីតាំង៖ ភូមិគ្រួស សង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ
•ទុនវិនិយោគ ៣៩លានដុល្លារអាមេរិក
- បង្កើតការងារៈ៖ ១១៥កន្លែង។
ឧស្សាហកម្ម
គម្រោងវិនិយោគបង្កើតរោងចក្រផលិតអំពូលភ្លើងលំអដើមណូអែល, ពួកខ្យល់ និងគ្រឿងសង្ហារិម
- ទីតាំង៖ ភូមិ១ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ
•ទុនវិនិយោគ៖ ៣៥លានដុល្លារអាមេរិក
- បង្កើតការងារះ៖ ១.៩៣០កន្លែង។
ខ. ក្នុងតំបន់សេដ្ឋកិច្ចពិសេស
ឧស្សាហកម្ម
គម្រោងវិនិយោគបង្កើតតំបន់សេដ្ឋកិច្ចពិសេស
•ទីតាំង៖ ភូមិត្រពាំងគោ និងភូមិត្រពាំងមូល ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ
•ទុនវិនិយោគ ៥០,៥លានដុល្លារអាមេរិក
- បង្កើតការងារៈ៖ ២០៣កន្លែង។
ឧស្សាហកម្ម
គម្រោងវិនិយោគបង្កើតរោងចក្រកែច្នៃអាលុយមីញ៉ូម និងផលិតគ្រឿងបន្ទាប់បន្សំបន្ទះសូឡា
•ទីតាំង៖ តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ
•ទុនវិនិយោគ ៣០លានដុល្លារអាម៉េរិក
•បង្កើតការងារះ ១៦០កន្លែង។
គួរបញ្ជាក់ជូនផងដែរថា ក្នុងខែវិច្ឆិកា ឆ្នាំ២០២៤ នេះ ការវិនិយោគមកពី (១) សាធារណរដ្ឋសង្គមនិយម វៀតណាមស្ថិតនៅលំដាប់លេខរៀងទី១ ដោយបានរួមចំណែក៥១,០៨% នៃទុនវិនិយោគសរុប (២) សាធារណរដ្ឋ ប្រជាមានិតចិនស្ថិតនៅលំដាប់លេខរៀងទី២ ដោយបានរួមចំណែក២៤,២៦% នៃទុនវិនិយោគសរុប និង (៣) ព្រះរាជាណាចក្រកម្ពុជាស្ថិតនៅលំដាប់លេខរៀងទី៣ ដោយបានរួមចំណែក១៤,៤៩% នៃទុនវិនិយោគសរុប៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី