Thursday, December 12, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កំពុងដេកលង់លក់ស្រួលកណ្ដាលអធ្រាត្រភ្លើងឆេះផ្ទះផ្អើល រថយន្តប្រាំពីរគ្រឿងចេញអន្តរាគមន៍

ខេត្តកំពង់ចាម: ស្របពេលដែលមនុស្សក្មេងចាស់ប្រុសស្រីកំពុងតែដេកលង់លក់។បន្ទាប់មកនៅវេលាម៉ោង
១១និង៥០នាទីយប់ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៤ ស្រាប់តែមានការភ្ញាក់ផ្អើលដោយឃើញភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅចេញពីផ្ទះលក់សំលៀកបំពាក់មួយកន្លែង នៅជិតផ្សារព្រៃទទឹងក្នុងភូមិព្រៃទទឹង ឃុំជ្រៃវៀនស្រុកព្រៃឈរ។ជាមួយនោះគេឃើញរថយន្តពន្លត់អគ្គីភ័យនៃអធិការដ្ឋាននគរបាលស្រុកមួយគ្រឿង បានចេញមកអន្តរាគមន៍បាញ់ទឹកពន្លត់មុនគេដើម្បីកុំឲ្យភ្លើងឆាបឆេះរាលដាលបន្តទៅផ្ទះផ្សេង។ជាមួយនោះអាជ្ញាធរមូលដ្ឋានក៏ដូចជាសមត្ថកិច្ចបានប្រឹងប្រែងរហូតគ្រប់គ្រងស្ថានការបាន។

លោកខេង ម៉េងឈុន អភិបាលស្រុកព្រៃឈរបានឲ្យដឹងថា: ចំពោះទីតាំងផ្ទះដែលឆាបឆេះនោះគឺមានចម្ងាយប្រមាណ១៥០ម៉ែត្រ ពីសាលាស្រុកព្រៃឈរ ហើយស្ថិតនៅប្របតាមបណ្ដោយផ្លូវជាតិលេខ៧ នៅកណ្ដាលអាធ្រាតក្រោយពីទទួលបានព័ត៌មាននេះរូបលោកបានបញ្ជាឲ្យរថយន្តពន្លត់អគ្គីភ័យនៃអធិការដ្ឋាននគរបាលស្រុកព្រៃឈរ ចេញមកអន្តរាគមន្តជាមួយនោះរូបលោកក៏បានដឹកនាំកម្លាំងចុះបញ្ជាដោយផ្ទាល់តែម្ដង។ រដូវធ្លាក់ខ្យល់មកពីទិសខាងជើងពេលភ្លើងបានឆេះនោះធ្វើឲ្យរឹតតែឆេះខ្លាំងបន្តទៀតមកផ្ទះនៅក្បែរខាង ស្របពេលកំពុងតែមានការភ្ញាក់ផ្អើលឆោឡោមនុស្សរាប់រយនាក់បាននាំគ្នាឈូរឈរមើលហេតុការណ៍ដោយកម្លាំងសមត្ថកិច្ចបានចូលជួយអន្តរាគមន៍ជញ្ជូនរបស់របរចេញពីក្នុងផ្ទះដាក់នៅខាងក្រៅកន្លែងសុវត្ថិភាព។មិនយូរនោះទេរថយន្តពន្លត់អគ្គីភ័យនៃអធិការដ្ឋាននគរបាលស្រុកកងមាស រថយន្តពន្លត់អគ្គីភ័យអធិការដ្ឋាននគរបាលស្រុកជើងព្រៃ រថយន្តពន្លត់អគ្គីភ័យនៃអធិការដ្ឋាននគរបាលស្រុកចំការលើ រថយន្តពន្លត់អគ្គីភ័យស្រុកកំពង់សៀម ព្រមទាំងរថយន្តពន្លត់អគ្គីភ័យរបស់ស្នងការដ្ឋានខេត្តចំនួន២គ្រឿង ក៏បានចេញមកជួយអន្តរាគមន៍បាញ់ទឹកជាមួយនោះក៏ឃើញមានវត្តមានឧត្តមសេនីយ៍ស្នងការនគរបាលខេត្តបានចុះមកបញ្ជាផ្ទាល់ផងដែរ។

លោកអភិបាលស្រុកបញ្ជាក់ថា ពេលទទួលពត៌មានពីម្ចាស់ផ្ទះឈ្មោះបាន់ ង៉ុយ ភេទប្រុសអាយុ៦០ឆ្នាំ នៅភូមិព្រៃទទឹង ឃុំជ្រៃវៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាមថា: មានករណីអគ្គីភយ័ឆាបឆេះនៅផ្ទះរបស់គាត់  ទទួលបានពត៌មានភ្លាម ចុះដល់កន្លែង ធ្វើការពន្លត់យ៉ាងយកចិត្តទុកដាក់ ការឆាបឆេះបានរាលដាលដល់ផ្ទះជាប់អមសងខាង០២ទៀត  ១-ផ្ទះរបស់ឈ្មោះ ជាវ ចាន់ដារ៉ា ភេទប្រុសអាយុ៦៥ឆ្នាំ២-ផ្ទះរបស់ឈ្មោះ ជិន ស៊ីវិន ភេទប្រុសអាយុ៦៤ឆ្នាំ ធ្វើការពន្លត់ចាប់ពីម៉ោ១២ យប់ រហូតដល់ម៉ោង០២និង៣០ យប់រំលងអធ្រាតឈានចូលព្រឹកថ្ងៃទី០៧ ធ្នូ ២០២៤ ទើបគ្រប់គ្រងស្ថានការបានទាំងស្រុងមិនមានរងរបួសដល់មនុស្សឡើយ។ ដោយប្រើប្រាស់រថយន្តអគ្គីភ័យសរុប: ចំនួន០៧គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន២៨ស៊ីទែន។
មូលហេតុ:បណ្ដាលមកពីឆ្លងចរន្តអគ្គិសនី  ចំពោះទំហំនៃការខូចខាតគឺមាន៤គ្រួសារក្នុងនោះ៣ គ្រួសារត្រូវបានឆេះទាំងស្រុង មួយគ្រួសារឆេះនៅជាន់លើប្រមាណ៣០% ហើយផ្ទះទាំងនេះគឺប្រក់ស័ង្កសីហើយឈើនៅផ្នែកខាងក្រោយ ទំហំគិតជាទឹកប្រាក់គឺលើសពី៣០ម៉ឺនដុល្លារ ។ជាមួយនោះកាកបាទក្រហមខេត្ត ក៏ដូចជាស្រុកត្រៀមនាំយកអំណោយចែកជូនដល់ពលរដ្ឋរងគ្រោះដោយអគ្គីភ័យនេះអាចធ្វើឡើងនាល្ងាចថ្ងៃទី៧ ធ្នូឬក៏ព្រឹកថ្ងៃ៨ ធ្នូដើម្បីសម្រាលការលំបាកដល់ពួកគាត់បានមួយកម្រិត៕ រក្សាសិទ្ធដោយ៖ភ្នំប្រុសភ្នំស្រី

×