ព្រះសីហនុ៖ សាលាដំបូងខេត្តព្រះសីហនុ កាលពី រសៀលថ្ងៃទី២៣ វិច្ឆិកា ឆ្នាំ២០១៧ បានរៀបចំពិធីសំណេះសំណាល រវាងប្រតិភូក្រុមប្រឹក្សា នៃអង្គចៅក្រម តំណាងដោយ លោក អ៊ិត រ៉ាឌី សមាជិកក្រុមប្រឹក្សាអង្គចៅក្រមនៃព្រះរាជាណាចក្រកម្ពុជា ជាមួយប្រធាន និងមន្ត្រីសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ ដោយផ្តោតសំខាន់ ឈានទៅពង្រឹងនិតិវិធីច្បាប់ និងលើកឡើងពីភាពងាយស្រួល ការលំបាកនានា ក្នុងដំណើរការរឿងក្តីនីមួយៗ ព្រមទាំងការអនុវត្តន៍ នូវទម្រង់ច្បាប់នានា ដើម្បីធ្វើអោយសវនាការកាត់ក្តីលើសំណុំរឿងនីមួយៗ អោយបានត្រឹមត្រូវ អោយ មានយុត្តិធម៌ មានតម្លាភាព អាចអោយគ្រប់គូភាគីទំនាស់ពាក់ព័ន្ធ អាចទទួលយកបានទាំងអស់គ្នា៕ ដោយ៖ ដែន សីមា