ក្រុមនារីជោគជ័យលើវិស័យអនឡាញប៉ុន្មាននាក់ ថ្មីៗនេះ បានធ្វើឲ្យមហាជនសម្រុករិះគន់ឥតចំចៃមាត់ ក្រោយពីបានឃើញនូវឥរិយាបថដ៏មិនសមរម្យរបស់ពួកនាង ដែលបានចូលរួមក្នុងកម្មវិធីមួយ នាំគ្នាបញ្ចេញក្បាច់រាំញ័រញាក់ បែបស៊ីអារម្មណ៍ដ៏ក្តៅសាច់ មិនសមតម្លៃជានារីខ្មែរ ដែលឃើញហើយពិតជាគួរឲ្យហួសចិត្តយ៉ាងខ្លាំង។
តាមរយៈវីដេអូ បានបង្ហាញក្នុងនោះជាពិសេសនារីម្នាក់ស្លៀករ៉ូបពណ៌ក្រហម បានបញ្ចេញក្បាច់រាំដ៏អាក្រក់មើលខ្លាំង និងបែកស្លុយតែម្តង ដោយមិនបានគិតថា ខ្លួនជាស្រី ហើយនេះជាគំរូមិនល្អ សម្រាប់ក្មេងៗ ដែលនាំឲ្យបែកស្លុយតាមនោះទេ។
ជុំវិញវីដេអូនេះផងដែរ ដែលផ្ទុះខ្លាំងប៉ុន្មានថ្ងៃមកនេះ ឃើញថាមានមហាជនជាច្រើន ចូលសម្រុកធ្វើការរិះគន់ ខណៈអ្នកខ្លះបានប្រើពាក្យធ្ងន់ៗ ដោយដាក់ឲ្យបែបៗនេះថា៖
«ពួកនេះជោគជ័យខ្លាំងពេក សរសៃទាញ បែកស្លុយអស់ហើយ!, ពួកក្រុមឆ្កួតមើលលែងជា ក្មេងៗឆ្កួតតាមពួកវាច្រើនណាស់, ពួកជាន់ពន្លិចតម្លៃស្រ្តីខ្មែរ វប្បធម៌ខ្មែរ, បើគេសួរថានារីខ្មែរមែនហ្នឹង ប្រាប់គេទៅថានារីថៃទេ!» និងនៅមានមតិមហាជនរិះគន់ឥតគណនាច្រើនទៀត ដែលលើកយកមករៀបរាប់មិនអស់៕