ក្រោយការស៊ើបអង្កេត ប៉ូលិសនៃនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាថៃ បានរកឃើញឃ្លីបអាសអាភាសមួយ កំពុងត្រូវបានចែករំលែកតៗគ្នា នៅលើបណ្តាញសង្គម ក្នុងទម្រង់ជាគូស្នេហ៍ ប្រុស-ស្រី បង្កើតខ្លឹមសារ ដោយមានពិធីជប់លៀងនារីអាក្រាតកាយទាំងស្រុង ថតនៅតាមផ្លូវលំមួយកន្លែង ទាំងកណ្តាលថ្ងៃត្រង់ ដែលហ៊ុំព័ទ្ធដោយផ្ទះរាប់សិបខ្នង ដោយមិនខ្វល់ពីភ្នែកអ្នកធ្វើដំណើរសោះឡើយ។
ប៉ូលិសបានបញ្ជាក់ឲ្យដឹងថា តារាស្រីរូបនេះ គឺជាបុគ្គលតែមួយគត់ ដែលបានប្រើប្រាស់ទំព័រហ្វេសប៊ុក ផ្សព្វផ្សាយបណ្តាញទំនាក់ទំនង សម្រាប់អ្នកដែលចាប់អារម្មណ៍ក្នុងការមើល ឬទិញ និងលក់ឃ្លីបអាសអាភាសនេះ រួមទាំងឃ្លីបដែលនាងដើរតួដោយផ្ទាល់ ក្នុងសកម្មភាពអាសអាភាសផ្សេងទៀត ដើម្បីបញ្ចូលទៅក្នុងក្រុមសម្ងាត់ នៅលើ OnlyFans។
ប៉ូលិសបានធ្វើការឃាត់ខ្លួនស្រីស្អាតរូបនេះ នៅផ្ទះជួលរបស់នាង ជាមួយនឹងវត្ថុតាង ទូរស័ព្ទដៃ និងកុំព្យូទ័រ។ ការត្រួតពិនិត្យមួយ ក៏បានរកឃើញទិន្នន័យឃ្លីបអាសអាភាសមួយចំនួនធំផងដែរ។
តារាស្រី OnlyFans រូបនេះ ក៏បានសារភាពថា ខ្លួនបានចូលប្រឡូកក្នុងវិស័យសម្តែងសិច អស់រយៈពេលប្រហែល ៤ ឆ្នាំ បន្ទាប់ពីបើកក្រុមសម្ងាត់មួយនៅលើ OnlyFans ដើម្បីគិតថ្លៃសមាជិកភាព ៤៩៩ បាត ជាលើកដំបូង។ ហើយបើចង់មើលការផ្សាយបន្តផ្ទាល់ នៃការរួមភេទ គឺមានតម្លៃ ១៥០០ បាត (ស្មើនឹងជាង ៤០ ដុល្លារ)។