ឆ្នាំជូត ៖ រាសីស្រុតចុះ។ អ្នកមិនត្រូវជឿជាក់លើខ្លួនជ្រុល ធ្វើការអ្វីក៏គួរប្រយ័ត្នប្រយែង ពិចារណាឲ្យម៉ត់ចត់ចាំធ្វើ ដើម្បីបញ្ចៀសកំហុសដែលមិនគួរឲ្យមាន។ ពុំមានឱកាសវិនិយោគ ល្អបំផុតគួរធ្វើការងារឲ្យល្អ។ មនោសញ្ចេតនាមិនអាចបង្ខំ ប្រសិនដឹងថា គ្មានលទ្ធផលល្អគួរបញ្ចប់ដោយសន្តិវិធី។ ទិសល្អទិសឦសាន ប្រយ័ត្នទិសអាគ្នេយ៍។ ពណ៌គាប់ប្រសើរពណ៌លឿង ។ អ្នកយកអាសាឆ្នាំឆ្លូវ៕
ឆ្នាំឆ្លូវ ៖ រាសីស្រុតចុះ។ ការងាររបស់អ្នកពិបានដូចបំណង ងាយមានរឿងស្មានមិនដល់កើតឡើង ត្រូវត្រៀមស្មារតីនឹងនរ សុទិដ្ឋិនិយមប្រឈមមុខ។ វិនិយោគមិនអំណោយផលល្អ ត្រូវរង់ចាំឱកាសថ្មី។ មនោសញ្ចេតនា មុនពេលនិយាយគួរគិតគូរឲ្យល្អិតល្អន់ កុំដោយសារតែបំពេញចិត្តខ្លួនឯង នាំឲ្យប៉ះទង្គិចផ្លូវចិត្តដៃគូ។ ទិសល្អទិសពាយ័ព្យ ប្រយ័ត្នទិសខាងត្បូង។ ពណ៌គាប់ប្រសើរពណ៌ក្រហម។ អ្នកយកអាសាឆ្នាំម្សាញ់៕
ឆ្នាំខាល ៖ រាសីឡើងខ្ពស់។ ត្រូវប្រឹងប្រែងរក្សាស្ថិរភាពការងារ កុំធ្វើការសម្រេចចិត្តផ្លាស់ប្តូរក្នុងថ្ងៃនេះ។ វិនិយោគល្អនាំមកនូវប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់។ មនោសញ្ចេតនា ជាថ្ងៃមួយមានតែភាពរីករាយ និងផ្អែមល្ហែម។ ទិសល្អទិសខាងត្បូង ប្រយ័ត្នទិសខាងលិច។ ពណ៌គាប់ប្រសើរពណ៌លឿង, ត្នោត។ អ្នកយកអាសាឆ្នាំរោង៕
ឆ្នាំថោះ ៖ រាសីល្អមធ្យម។ ការងារដំណើរការធម្មតា កុំមានមហិច្ឆិតាជ្រុល ល្អបំផុតគួរប្រមូលផ្តុំធ្វើការឲ្យបានល្អកិច្ចការបច្ចុប្បន្ននេះ។ រក្សាចំណូលបានស្ថិរភាពក៏ជោគជ័យទៅហើយ មិនត្រូវលោភលន់ ប្រយ័ត្នជួបរឿងស៊យ។ មនោសញ្ចេតនា គួរលៃទុកពេលវេលាឲ្យគ្នាឲ្យបានច្រើន ទើបទំនាក់ទំនងរីកចម្រើនទៅមុខ។ ទិសល្អទិសនិរតី ប្រយ័ត្នទិសខាងជើង។ ពណ៌គាប់ពណ៌ស។ អ្នកយកអាសាឆ្នាំមមែ៕
ឆ្នាំរោង ៖ រាសីស្រុតចុះ។ ការងាររវល់ខ្លាំងមិនត្រូវធ្វេសប្រហែសឲ្យគូប្រជែងចាប់កំហុសបាន។ រាសីមិនសូវល្អ លុយកាក់មិនគង់វង្ស។ មនោសញ្ចេតនា ត្រូវជឿជាក់ និងគោរពគ្នាទៅវិញទៅមក កុំមើលឃើញតែគុណវិបត្តិរបស់គូស្នេហ៍។ ទិសល្អទិសឦសាន ប្រយ័ត្នទិសនិរតី។ ពណគាប់ពណ៌ផ្ទៃមេឃ។ អ្នកយកអាសាឆ្នាំខាល៕
ឆ្នាំម្សាញ់៖ រាសីល្អ។ ការងារទោះបីពុំរីកចម្រើនច្រើន តែក៏ពុំមានឧបសគ្គធំ គ្រប់យ៉ាងចុងក្រោយនៅតែត្រូវបានអ្នកដោះស្រាយដោយរលូន។ ថ្ងៃនេះឱកាសរកប្រាក់មកដល់ អាចវិនិយោគជោគជ័យ។ មនោសញ្ចេតនា ភាពសុខសាន្តពុំមានផលរមាស់នឹងគ្នាគឺជាសុភមង្គលពិតប្រាកដដែលអ្នកមានសំណាងទទួលបាន។ ទិសល្អខាងលិច ប្រយ័ត្នទិសឦសាន។ ពណ៌គាប់ប្រសើរ ស ។ អ្នកយកអាសាឆ្នាំរកា៕
ឆ្នាំមមី ៖ រាសីល្អមធ្យម។ ការងារប្រព្រឹត្តទៅយ៉ាងល្អ បានថ្នាក់លើស្រឡាញ់ទុកចិត្ត។ ថ្ងៃនេះត្រូវប្រយ័ត្នប្រយែងកុំឲ្យគេខ្ចីប្រាក់ ព្រោះនឹងពិបាកទារមកវិញ។ មនោសញ្ចេតនា អ្នកមានគ្រួសារត្រូវរក្សាភាពកក់ក្តៅឲ្យគ្នា កុំគិតតែមិត្តភក្តិភ្លេចគិតដល់មនុស្សក្នុងផ្ទះ។ ទិសល្អទិសឦសាន ប្រយ័ត្នទិសពាយ័ព្យ។ ពណ៌គាប់ប្រសើរ បៃតង។ អ្នកយកអាសាឆ្នាំ ខាល៕
ឆ្នាំមមែ ៖ រាសីឡើងខ្ពស់ ។ កិច្ចការគ្រប់យ៉ាងសុទ្ធតែអំណោយផលល្អ។ វិនិយោគល្អប្រសើរ ចំណូលចូលសន្ធឹកសន្ធាប់។ មនោសញ្ចេតនា អ្នកនៅលីវមានឱកាសបានជួបមនុស្សមាននិស្ស័យនឹងគ្នា។ ទិសល្អទិសពាយ័ព្យ ប្រយ័ត្នទិសខាងកើត។ ពណ៌គាប់ប្រសើរ ខៀវ, ខ្មៅ។ អ្នកយកអាសាឆ្នាំកុរ៕
ឆ្នាំវក ៖ រាសីឡើងខ្ពស់។ អាស្រ័យដោយសមត្ថភាពនិងឆន្ទៈរបស់ខ្លួនអ្នកនឹងដោះស្រាយការងារទាំងអស់ដោយងាយស្រួល។ ថ្ងៃនេះអំណោយផលល្អសម្រាប់ការវិនិយោគ។ មនោសញ្ចេតនា ល្អប្រសើរ សុភមង្គល។ ទិសល្អទិសអាគ្នេយ៍ ប្រយ័ត្នទិសពាយ័ព្យ។ ពណ៌គាប់ប្រសើរ លឿង។ អ្នកយកអាសាឆ្នាំរោង៕
ឆ្នាំរកា ៖ រាសីស្រុតចុះ។ ការងារត្រូវប្រយ័ត្នប្រយែងធ្លាក់ទៅក្នុងអន្ទាក់សត្រូវ។ យីអ៊ុនមិនល្អ ចាយវាយត្រូវត្បិតត្បៀត។ មនោសញ្ចេតនា ត្រូវម្ចាស់ការបង្ហាញការយកចិត្តទុកដាក់ចំពោះមនុស្សដែលខ្លួនស្រឡាញ់ ទើបគេងក់ក្បាលយល់ព្រមជាមួយអ្នក។ ទិសល្អទិសឦសាន ប្រយ័ត្នទិសខាងលិច។ ពណ៌គាប់ប្រសើរ ស។ អ្នកយកអាសាឆ្នាំឆ្លូវ៕
ឆ្នាំចរ ៖ រាសីល្អមធ្យម។ ថ្ងៃនេះអ្នកមានឱកាសបានពង្រីកទេពកោសល្យរបស់ខ្លួន ត្រូវបានថ្នាក់លើជឿជាក់ប្រគល់ភារកិច្ចសំខាន់ៗឲ្យធ្វើ។ ចេញក្រៅមិនត្រូវយកតាមខ្លួនច្រើននូវលុយកាក់ឬរបស់មានតម្លៃ។ មនោសញ្ចេតនា ត្រូវចាប់អារម្មណ៍ឲ្យបានច្រើនដល់ទឹកចិត្តរបស់គូស្នេហ៍ ទើបមនោសញ្ចេតនាមិនប្រេះឆា។ ទិសល្អទិសខាងត្បូង ប្រយ័ត្នទិសខាងលិច។ ពណ៌គាប់ប្រសើរ ក្រហម។ អ្នកយកអាសាឆ្នាំមមី៕
ឆ្នាំកុរ ៖ រាសីឡើងខ្ពស់។ អាស្រ័យដោយបានថ្នាក់លើទុកចិត្ត អ្នករួមការងារគាំទ្រ ហេតុនេះរឿងគ្រប់យ៉ាងសុទ្ធតែងាយស្រួល។ ថ្ងៃនេះជាថ្ងៃហេង មានលាភចូលដល់ផ្ទះ។ មនោសញ្ចេតនាមានភាពរីករាយ និងសុភមង្គលពេញលេញ។ ទិសល្អលើកលែងតែទិសនិរតី១ ទិសផ្សេងទៀតសុទ្ធតែល្អចំពោះអ្នក។ ពណ៌គាប់ប្រសើរ ស។ អ្នកយកអាសាឆ្នាំឆ្លូវ៕