ភ្នំពេញ ៖ ឯកឧត្តម ផន រឹម អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន នៅព្រឹកថ្ងៃចន្ទទី២៣ ខែធ្នូ ឆ្នាំ២០២៤នេះ សូមជម្រាបជូនសាធារណជន និងបណ្តាញព័ត៌មាននានាមេត្តាជ្រាបថា នៅយប់ថ្ងៃទី២២ និងព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤ មានករណីបង្ហោះផ្សាយតៗគ្នាដោយគ្មានប្រភព ដោយបណ្តាញព័ត៌មានក្នុងស្រុក និងក្រុមMMO ពីករណីគ្រោះថ្នាក់រថភ្លើងជាមួយរថយន្តក្រុងទេសចរណ៍នៅក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់ ដែលជាហេតុការណ៍ចាស់តាំងពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤មកម្លេះ ធ្វើឱ្យមានការភាន់ច្រឡំយ៉ាងធ្ងន់ធ្ងរ។
ឯកឧត្តមអ្នកនាំពាក្យ បានបញ្ជាក់បន្ថែមថា ក្នុងនាមអ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន លោកសូមអំពាវនាវយ៉ាងទទូចឲ្យបញ្ឈប់សកម្មភាពផ្សព្វផ្សាយ និងចែករំលែកតៗគ្នា នាំទៅដល់ការភាន់ច្រលំ ដែលជាកំហុសលីសធម៌ដ៏ធ្ងន់ធ្ងរក្នុងសង្គម និងវិជ្ជាជីវៈ៕ រក្សាសិទ្ធដោយ៖សុទ្ធលី