ខេត្តកំពង់ចាម: ឯកឧត្តមអ៊ុន ចាន់ដាអភិបាលខេត្តរួមដំណើរដោយសហការីបានអញ្ជើញចុះពិនិត្យចំការគ លាតសន្ធឹងលើផ្ទៃដីប្រមាណ៧ហិកតា ស្ថិតនៅក្នុងភូមិកំពង់ត្រុំ ឃុំកោះមិត្ត ស្រុកកំពង់សៀម ជាតំបន់ទេសចរណ៍និងជាកន្លែងសម្រាប់ចិញ្ចឹមឃ្មុំបែបធម្មជាតិទៀតផង។ ចំពោះទឹកឃ្មុំដែលគេផលិតបានអាចលក់ក្នុងមួយលីត្រតម្លៃប្រមាណ៧ម៉ឺនរៀល ជាមួយនោះអាចកែច្នៃជាប្រភេទតែទឹកឃ្មុំ សម្រាប់ជំនួយដល់សុខភាពរបស់មនុស្ស។ហើយប្រែក្លាយឆ្នេរខ្សាច់ចំការគ ឲ្យទៅជាតំបន់ទេសចរណ៍ដូចកោះប៉ែនដែរ។
អ្នកស្រីទិត កណិកា អាយុ៤៤ឆ្នាំ មានទីលំនៅរាជធានីភ្នំពេញ ដែលបានចិញ្ចឹមឃ្មុំនៅចំការគ បានប្រាប់ឲ្យដឹងនាព្រឹកថ្ងៃទី២៣ធ្នូ ឆ្នាំ២០២៤ថា: ដល់ពេលរដូវចេញផ្កាគចូលមកដល់រូបគាត់ព្រមទាំងបងប្អូននិងប្ដីដែលមានគ្នាប្រមាណ៧នាក់ បានដឹកបករអប់ចិញ្ចឹមឃ្មុំមានប្រមាណជាង១០០ យកមកដាក់នៅចំការគ ក្នុងស្រុកកំពង់សៀម។
ដោយក្នុងមួយសប្តាហ៍ចុះប្រមូលផលម្ដងបានទឹកឃ្មុំចំនួន៧កានទៅ៨កានក្នុងមួយកាន៣០លីត្រ ថវិកាដែលលក់បានសម្រាប់ជួយដោះស្រាយជីវភាពគ្រួសារ។
អ្នកស្រីបន្តឲ្យដឹងទៀតថា ពិតជាគួរឱ្យសោកស្ដាយក្រុមការងារយកទឹកឃ្មុំសព្វថ្ងៃនៅសល់តែចំនួន៤នាក់។ហើយប្រអប់ដាក់ទឹកឃ្មុំធ្លាក់មកនៅសល់តែជាង៣០ប្រអប់ប៉ុណ្ណោះ។ កត្តានេះដោយសារទឹកឃ្មុំ ដែលផលិតបានលក់លក់ទីផ្សារក្នុងមួយលីត្រតម្លៃ៧ ម៉ឺនរៀល ផុតពីរដូវផ្កាគគាត់ត្រូវដឹកប្រអប់ចិញ្ចឹមឃ្មុំប្ដូរទៅដាក់ទីតាំងថ្មីនៅឃុំជប់ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ បន្ទាប់មកនៅចុងក្រោយដាក់នៅកោះអន្លង់ចិន។
ទឹកឃ្មុំរបស់គាត់ដែលផលិតបានត្រូវបានប្រជាពលរដ្ឋកម្មង់ទិញពីគ្រប់ទិសទីនិងបានដាក់ឈ្មោះយីហោ”ឡាក់គីទឹកឃ្មុំធម្មជាតិ” ជាមួយនោះគាត់សំណូមពរដល់ពលរដ្ឋសូមមេត្តាជួយគាំទ្រផលិតផលរបស់ខ្មែរយើងឱ្យបានទូលំទូលាយ។
ចំណែកលោកវ៉ែន នាង មេឃុំកោះមិត្តវិញមានប្រសាសន៍ហើយដឹងដែរថា
ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានដឹកនាំក្រុមការងារខេត្ត អាជ្ញាធរមូលដ្ឋាន និងមន្ត្រីពាក់ព័ន្ធ អញ្ជើញចុះពិនិត្យ ការចិញ្ចឹមឃ្មុំនៅចំការគក្នុងឃុំកោះមិត្ត ស្រុកកំពង់សៀមកាលពីព្រឹកថ្ងៃទី២២ធ្នូ ឆ្នាំ២០២៤
ដែលមានចំនួនរហូតដល់ជាង៤០០ ប្រអប់ មានជាច្រើនម្ចាស់ ក្នុងនោះតាមគោលការណ៍របស់ខេត្តគឺឲ្យបង្កើត”សហគមន៍ឃ្មុំចំការគ” មិនតែប៉ុណ្ណោះគេអាចកែច្នៃសំណកឃ្មុំធ្វើជាតែលក់មួយកំប៉ុងបាន៦ម៉ឺនរៀលសម្រាប់ជំនួយដល់សុខភាពរបស់មនុស្សទៀតផង។ លោកមេឃុំកោះមិត្តបញ្ជាក់ថាទីតាំងសម្រាប់ដាក់យកទឹកទឹកឃ្មុំ មានតែមួយកន្លែងនៅចម្ការគ នេះ ដែលមានផ្ទៃដីប្រមាណជិត៧
ហិកតា ហើយក្រុមអ្នកដាក់នេះគឺមានទីលំនៅជីហែរ ស្រុកកោះសូទិន។
តាមគោលការណ៍ណែនាំរបស់ឯកឧត្តមអភិបាលខេត្តគឺឲ្យរករទេះសេះ ដើម្បីដឹកភ្ញៀវចេញពីក្រុងកំពង់ចាម មកលេងនៅចំការគរ ។ បន្ទាប់ពីបានពិនិត្យកន្លែងចិញ្ចឹមឃ្មុំរួចរាល់ថ្នាក់ដឹកនាំខេត្ត បានអញ្ជើញពិនិត្យមើលការដាំដុះដំណាំពោតស្ថិតនៅក្បែរនោះ ព្រមទាំងណែនាំឱ្យបង្កើតតំបន់វាលខ្សាច់ចំការគ ក្លាយជាកន្លែងទេសចរណ៍មួយបន្ទាប់ពីឆ្នេរខ្សាច់កោះប៉ែន៕ រក្សាសិទ្ធដោយ៖ភ្នំប្រុសភ្នំស្រី