Tuesday, December 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អគ្គស្នងការដ្ឋាននគរបាលជាតិ នឹងអនុវត្តដកបណ្ណបើកបរយានយន្តគ្រប់ប្រភេទដែលអស់ពិន្ទុ ឬពិន្ទុសូន្យ ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៥

ភ្នំពេញ ៖ អគ្គស្នងការដ្ឋាននគរបាលជាតិ បានឱ្យដឹងថា អង្គភាពនគរបាលចរាចរណ៍ផ្លូវគោក តាមបណ្តារាជធានី ខេត្តនឹងអនុវត្តការដកហូតបណ្ណបើកបរយានយន្តគ្រប់ប្រភេទដែលអស់ពិន្ទុ ឬពិន្ទុសូន្យ ចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២៥ តទៅ។ អគ្គស្នងការនគរបាលជាតិ ក៏សំណូមពរដល់ប្រជាពលរដ្ឋដែលមានបណ្ណបើកបរយានយន្តគ្រប់ប្រភេទជិតអស់ពិន្ទុ ទៅដាក់ពាក្យសុំរៀនបំប៉ន ដើម្បីប្រឡងយកពិន្ទុបន្ថែម ឬបំពេញពិន្ទុឡើងវិញ នៅមណ្ឌលផ្តល់សេវារបស់ក្រសួងសាធារណការ និងដឹកជញ្ជូន។

នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤ អគ្គស្នងការដ្ឋាននគរបាលជាតិនៃក្រសួងមហាផ្ទៃ បានចេញសេចក្តីជូនដំណឹងស្តីពីការអនុវត្តដកបណ្ណបើកបរយានយន្តដែលអស់ពិន្ទុ ឬពិន្ទុសូន្យ។

យោងប្រកាសអន្តរក្រសួងលេខ ១៧៦ ប្រក.សក.ដជក ចុះថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១ ស្តីពីនីតិវិធីនៃការដក និងបំពេញពិន្ទុឡើងវិញសម្រាប់បណ្ណបើកបរ និងដើម្បីបង្កើនប្រសិទ្ធភាពនៃការ រឹតបន្តឹងការអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក សំដៅកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកឱ្យបាន ជាអតិបរមា និងបង្កលក្ខណៈងាយស្រួលក្នុងការអនុវត្តច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោកជូនប្រជាពលរដ្ឋ និងធានាគ្រប់គ្រងប្រកបដោយតម្លាភាពនូវការពិន័យអន្តរការណ៍ ចំពោះអំពើល្មើសច្បាប់ស្តីពីចរាចរណ៍ ផ្លូវគោក អគ្គស្នងការដ្ឋាននគរបាលជាតិ សូមធ្វើការជូនដំណឹងដល់សាធារណជនទាំងអស់មេត្តាជ្រាបថា ចាប់ពីថ្ងៃពុធ ៣កើត ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី០១ ខែមករា ឆ្នាំ២០២៥ អង្គភាពនគរបាលចរាចរណ៍ផ្លូវគោកតាមបណ្តារាជធានី ខេត្ត នឹងអនុវត្តការដកហូតបណ្ណបើកបរយានយន្ត គ្រប់ប្រភេទ ដែលអស់ពិន្ទុ ឬពិន្ទុសូន្យ និងសូមសំណូមពរដល់ប្រជាពលរដ្ឋដែលមានបណ្ណបើកបរ យានយន្តគ្រប់ប្រភេទជិតអស់ពិន្ទុ ទៅដាក់ពាក្យសុំរៀនបំប៉នដើម្បីប្រឡងយកពិន្ទុបន្ថែម ឬបំពេញពិន្ទុ ឡើងវិញ នៅមណ្ឌលផ្តល់សេវារបស់ក្រសួងសាធារណការ និងដឹកជញ្ជូន។

អគ្គស្នងការដ្ឋាននគរបាលជាតិ សូមសំដែងនូវសេចក្តីសង្ឃឹម និងជឿជាក់លើការចូលរួមរបស់ បងប្អូនប្រជាពលរដ្ឋក្នុងការអនុវត្តសេចក្តីជូនដំណឹងនេះ ដើម្បីលើកកម្ពស់ការគោរពច្បាប់ស្តីពីចរាចរណ៍ ផ្លូវគោក កាត់បន្ថយគ្រោះថ្នាក់ និងរក្សាសណ្តាប់ធ្នាប់ចរាចរណ៍ផ្លូវគោក ឱ្យកាន់តែប្រសើរជាលំដាប់ ចាប់ពីថ្ងៃជូនដំណឹងតទៅ៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×