ថ្មីៗនេះ បណ្តាញទំនាក់ទំនងសង្គម បាននិងកំពុងចែករំលែកវីដេអូឃ្លីប ដែលថតបាននូវគ្រាដ៏កក់ក្តៅមួយ រវាងអ្នកបើកបររថយន្ត និងនិស្សិតស្រីម្នាក់ ធ្វើឱ្យមានការចាប់អារម្មណ៍ និងការកោតសរសើរយ៉ាងខ្លាំង ពីសហគមន៍អនឡាញ។
បើតាមម្ចាស់វីដេអូឃ្លីប បានឲ្យដឹងថា នៅលើផ្លូវស្ងាត់មួយកន្លែង ដែលស្ថិតក្នុងស្ថានភាពងងឹតដ៏គួរឲ្យខ្លាច តែចៃដន្យម៉ូតូខូច ជាហេតុធ្វើសិស្សស្រីម្នាក់ ត្រូវបណ្តើរម៉ូតូតាមផ្លូវទៅផ្ទះតែម្នាក់ឯង។
តែទន្ទឹមនឹងនោះ អ្នកបើកបររថយន្តម្នាក់ ដែលក៏ធ្វើដំណើរតាមផ្លូវនេះ បានប្រទះឃើញបែបនេះ។ ភ្លាមៗនោះ អ្នកបើករថយន្តបានជួយសិស្សស្រីនោះ ដោយបើកតាមពីក្រោយយឺតៗ ហើយបញ្ចាំងភ្លើងរថយន្ត ដើម្បីបំភ្លឺឲ្យនាងបណ្តើរម៉ូតូ ឆ្លងកាត់ផ្លូវងងឹតនេះ។
យ៉ាងណាមិញ បន្ទាប់ពីឃ្លីបនេះ បានលេចឡើងនៅលើបណ្តាញសង្គមភ្លាម ឃើញថាទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ពីសហគមន៍អនឡាញ។ មនុស្សជាច្រើនបានសម្ដែងការដឹងគុណ ចំពោះទង្វើដ៏សប្បុរស និងជាក់ស្តែងរបស់អ្នកបើកបរជាបុរសនោះ។ អ្នកនិយមលេងអ៊ីនធឺណិតបានបញ្ចេញមតិវិជ្ជមានជាច្រើនជុំវិញឃ្លីបនេះថា “អរគុណអ្នកបើកឡាន ខ្ញុំសូមជូនពរឱ្យអ្នកមានសុខភាពល្អ”, “ការងារសាមញ្ញៗ តែមានន័យ សូមជូនពរអ្នកបើកបរ ធ្វើដំណើរប្រកបដោយសុវត្ថិភាព…”។
ក្នុងនោះផងដែរ នារីម្នាក់ក៏បានចែករំលែកថា “កាលខ្ញុំចេញពីរៀនក្រៅផ្ទះនៅពេលយប់ ខ្ញុំតែងតែត្រូវបានយុវជនដេញតាម និងសម្លុត។ ខ្ញុំត្រូវជិះកង់យ៉ាងលឿន លាក់ខ្លួននៅក្នុងផ្ទះគេ ហើយរង់ចាំពួកគេឆ្លងកាត់ទៅមុនខ្ញុំ ទើបខ្ញុំជិះតាមក្រោយដ៏ប្រថុយ ប៉ុន្តែ សំណាងណាស់ ដែលបានជួបមនុស្សល្អជួយការពារខ្ញុំ ដូចអ្នកបើកបររថយន្តនេះដែរ។ ខ្ញុំដឹងគុណគាត់មិនភ្លេចទេ!”៕